អតុល្យភាពអ័រម៉ូនអាចប៉ះពាល់សុខភាពបន្តពូជ
- 2023-11-12 02:31:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតុល្យភាពអ័រម៉ូនអាចប៉ះពាល់សុខភាពបន្តពូជ
អតុល្យភាពអ័រម៉ូនអាចមានផលប៉ះពាល់ខ្លាំងទៅលើសុខភាពបន្តពូជរបស់បុរស និងស្រ្តី។ អតុល្យភាពនេះកើតឡើនៅពេលបរិមាណមិនត្រឹមត្រូវរបស់អ័រម៉ូនមួយឬច្រើនមាននៅក្នុងចរន្តឈាម ដែលរំខានទៅដល់ពេលវេលាបញ្ចេញអ័រម៉ូន អន្តរកម្មរវាងអ័រម៉ូន និងលទ្ធភាពនៃការឆ្លើយតបទៅនឹងធ្មួលរបស់កោសិកា។ អតុល្យភាពអ័រម៉ូនអាចប៉ះពាល់សុខភាពប្រព័ន្ធបន្តពូជដូចករណីមួយចំនួននេះ។
អតុល្យភាពអ័រម៉ូន ដូចជាអ័រម៉ូនluteinizing hormone (LH) និងប្រូជេស្ដេរ៉ូន អាចនាំឲ្យស្រ្តីធ្លាក់មេជីវិតមិនទៀងទាត់ ឬអវត្តមានមេជីវិត ដែលអាចធ្វើឲ្យស្រីៗពិបាកក្នុងការមានផ្ទៃពោះ។ អ័រម៉ូន luteinizing hormone (LH) ជាអ័រម៉ូនដែលផលិតដោយក្រពេញភីតូរីសនៅខាងក្រោមខួរក្បាល។ អ័រម៉ូននេះដើរតួសំខាន់ក្នុងការអភិវឌ្ឍ និងដំណើរការរបស់សុខភាពផ្លូវភេទ។ សម្រាប់ស្រ្តី អ័រម៉ូននេះជួយគ្រប់គ្រងវដ្ដរដូវ និងក៏ជួយជំរុញដល់ការបញ្ចេញមេជីវិតញីផងដែរ។
ដូចគ្នាដែរ សម្រាប់ស្រ្តីមានអតុល្យភាពអ័រម៉ូនទីរ៉ូអ៊ីត ក៏អាចធ្វើឲ្យមានបញ្ហាបញ្ចេញមេជីវិតញីមិនបានទៀងទាត់ ដែលជាហេតុនាំឲ្យស្រ្តីពិបាកបង្កកំណើតដែរ។ សម្រាប់អ័រម៉ូនប្រូឡាក់ទីន (Prolactin )វិញ ក៏ដូចគ្នា បើស្រ្តីមានបញ្ហាអតុល្យភាពលើអ័រម៉ូនប្រភេទនេះ ក៏អាចប៉ះពាល់ដល់ការបង្កកំណើតដូចគ្នា ដោយសារតែការមករដូវមិនទៀងទាត់ បង្កឲ្យមានបញ្ហាលើការបញ្ចេញមេជីវិតញី។ អ័រម៉ូនប្រភេទនេះទទួលខុសត្រូវលើការផលិតទឹកដោះ និងការលូតលាស់របស់ជាលិកាសុដន់ជាក់លាក់មួយចំនួន។ បើសិនជាកម្រិតអ័រម៉ូនប្រូឡាក់ទីនក្នុងឈាមខ្ពស់ជាងធម្មតាវាអាចធ្វើឲ្យស្រ្តីមានរដូវមិនទៀង ពិបាកបង្កកំណើត ហើយបើបុរសវិញអាចនឹងមានបញ្ហាខ្សោយលិង្គ។
រោគសញ្ញានៃការមានបញ្ហាអតុល្យភាពអ័រម៉ូន
រោគសញ្ញាបញ្ហាអតុល្យភាពអ័រម៉ូនដែលអាចប៉ះពាល់ដល់ការបង្កកំណើតមានដូចជា៖
បើសិនជាគ្នាយើងសង្ស័យថាខ្លួនកំពុងជួបបញ្ហាអតុល្យភាពអ័រម៉ូន ជាការល្អគួរជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីបានធ្វើការពិនិត្យ និងធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ។