ដឹងអត់! ការធ្វើខ្លួនឲ្យ រវល់ គឺមានអត្ថប្រយោជន៌យ៉ាងច្រើនក្នុងការរស់នៅ ប្រសើរជាងទំនេរឥតប្រយោជន៌

  • 2023-11-08 03:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណាៗក៏មានការរវល់ដែរទៅតាមការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ដោយយើងដឹងថាសព្វថ្ងៃនេះមានការរីកចម្រើនយ៉ាងឆាប់រហ័សនៃយុគសម័យបច្ចេកវិទ្យា។ ជាការពិតណាស់ ការរវល់ ពិតជាមានផលវិជ្ជមាន និងអវិជ្ជមានដល់ខ្លួនរបស់យើង តែប្រសិនបើយើងយកការរវល់មកធ្វើជាប្រយោជន៌មកដាក់ខ្លួនយើងវិញនោះពិតជាល្អ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៌មួយចំនួននៃការធ្វើខ្លួនឲ្យរវល់ជាមួយការងារ៖

១ រវល់ ជួយបង្កើនថាមពលដោយមិនបានរំពឹងទុក

តើអ្នកធ្លាប់មានអារម្មណ៍រំភើបឬក៏ជក់ចិត្តក្នុងការបំពេញកិច្ចការនីមួយៗ និងពិនិត្យមើលចំណុចដែលមាននៅក្នុងបញ្ជីការងារត្រូវធ្វើរបស់អ្នកដែរឬទេ នៅពេលដែលអ្នកស្រាប់តែដឹងថាវាដល់ម៉ោងអាហារថ្ងៃត្រង់នៅមិនប៉ុន្មាននាទីទៀត ប៉ុន្តែអ្នកនៅតែពោរពេញដោយថាមពល ហើយហាក់ដូចជាមិនមានអារម្មណ៍ឃ្លានទាល់តែសោះ។ ក្នុងករណីនេះ ភាពមមាញឹក ប្រៀបបាននឹងសារធាតុជំរុញថាមពល ដែលជំរុញការផ្តោតអារម្មណ៍ និងនាំមកនូវប្រភពថាមពលពិសេស ដើម្បីជួយឱ្យរាងកាយធ្វើការជាបន្តបន្ទាប់ ដោយមិនភ្លេចសូម្បីតែតម្រូវការមូលដ្ឋាន ដូចជាការហូបចុក ផឹកទឹក និងការគេងជាដើម។ វាហាក់បីដូចជាកោសិកាទាំងអស់នៅក្នុងរាងកាយកំពុងឆេះដោយភាពរីករាយក្នុងការបំពេញកិច្ចការដោយមិននឿយហត់។

២ រវល់ធ្វើឲ្យផលិតភាពការងារកើនឡើងយ៉ាងខ្លាំង

អ្នកប្រហែលជាធ្លាប់ឮពាក្យពោលថា៖ «បើអ្នកចង់ធ្វើអ្វីឲ្យបានលឿន ត្រូវសួរអ្នកដែលរវល់»។ ស្តាប់ទៅដូចមិនសូវទំនងបន្តិច ប៉ុន្តែវាពិតជានឹងនាំមកនូវលទ្ធផលដ៏អស្ចារ្យពិតមែន ព្រោះអ្នករវល់គាត់បានដឹងពីទំហំការងារកើនឡើងទ្វេដង។ មនុស្សរវល់មានទំនោរបង្កើតកាលវិភាគ កំណត់គោលដៅ និងកំណត់អាទិភាពលើបន្ទុកការងាររបស់ពួកគេ ដូច្នេះពួកគេធ្វើការកាន់តែមានប្រសិទ្ធភាព។

៣ ការ រវល់ ធ្វើអោយប្រសើរឡើងនូវភាពច្នៃប្រឌិត

តើអ្នកបានកត់សម្គាល់ទេថា គំនិតល្អៗតែងតែកើតមាននៅពេលអ្នកកំពុងដើរ ងូតទឹក បើកឡាន ឬសុបិន។ នោះក៏ព្រោះតែវិទ្យាសាស្រ្តបានបង្ហាញថាអ្នកមានភាពច្នៃប្រឌិតបំផុតក្នុងអំឡុងពេលសកម្មភាពដែលផលិតសារធាតុ dopamine និងនៅពេលដែលចិត្តរបស់អ្នកត្រូវបានរំខាន។ ដូច្នេះ ការនៅជាប់ជាមួយនិងការរវល់អាចបង្កើនភាពច្នៃប្រឌិតរបស់អ្នកបានច្រើន មិនត្រឹមតែប៉ុណ្ណោះ ខួរក្បាលរបស់អ្នកគិតរឿងបែបច្នៃប្រឌិតដើម្បីរកដំណោះស្រាយថ្មីៗផងដែរ។

៤ រក្សាការប្រុងប្រយ័ត្ន

ទោះបីជាការស្រាវជ្រាវនៅតែកំពុងអភិវឌ្ឍក៏ដោយ ភស្តុតាងវិទ្យាសាស្រ្តបង្ហាញថា ការរក្សាការយល់ដឹង និងសកម្មភាពសង្គមអាចគាំទ្រដល់សុខភាពខួរក្បាល និងអាចពន្យារការចាប់ផ្តើមនៃជំងឺវង្វេង។

៥ ការ រវល់ រស់នៅប្រកបដោយភាពវិជ្ជមាន

ពេលខ្លះជីវិតជួបនឹងភាពមមាញឹកជាបន្តបន្ទាប់ ដោយយើងភ្លេចគិតដល់ភាពរវល់របស់យើង រហូតដល់ពេលខ្លះស្រាប់តែយើងគិតបកត្រឡប់ទៅក្រោយឡើងវិញ នោះទើបយើងដឹងខ្លួនថា យើងដើរបានឆ្ងាយហើយ ពេលនោះយើងហាក់មានអារម្មណ៏ថា យើងពិតជាអស្ចារ្យណាស់ភ្លេចៗខ្លួន យើងក៏អាចដើរដល់ចំណុចនេះ អាចធ្វើឲ្យជីវិតរបស់យើងលែងអាប់អួរដូចមុន យើងកាន់តែមានគំនិតថ្មីៗបន្តធ្វើវាទៀត ធ្វើឲ្យជីវិតយើងមានប្រយោជន៌សម្រាប់ខ្លួនឯងបានច្រើនជាងពេលនៅទំនេរឥតបានការ។

ប្រភព៖emdep

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម