សញ្ញា ៤ យ៉ាងរបស់ម្តាយល្អ ដែលអាចចិញ្ចឹមកូនបានល្អ

  • 2023-11-02 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្តាយដែលល្អ គឺជាម្តាយដែលចេះស្រលាញ់ ជាមនុស្សឆ្លាត និងចាស់ទុំ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីមានវិធីចិញ្ចឹមកូនឱ្យបានត្រឹមត្រូវ ម្តាយត្រូវការចំណេះដឹងគ្រប់គ្រាន់ដើម្បីវាស់វែង និងធ្វើការជ្រើសរើសដ៏ឆ្លាតវៃ។ខាងក្រោមនេះ គឺសញ្ញាដែលអាចបញ្ជាក់ថា ម្តាយអាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចិញ្ចឹមកូនឲ្យបានល្អ ៖

១ ម្តាយដែលមានសមត្ថភាពក្នុងការឯករាជ្យខាងសេដ្ឋកិច្ច

ម្ដាយដែលមានការងារ មានស្ថិរភាព ច្រើនតែមានឱកាស ក្នុងការមើលថែរ និងស្រលាញ់គ្រួសារ។ ម្តាយដែលមានភាពឯករាជ្យក៏ជួយម្តាយគ្រប់គ្រងខ្លួនឯង និងចិញ្ចឹមកូនបានប្រសើរជាងមុន។ តុល្យភាពអាជីពនិងគ្រួសារមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែវានឹងក្លាយជាកម្លាំងចលករមួយដើម្បីជួយស្ត្រីឱ្យខិតខំ។ នៅពេលកូននៅក្មេង គាត់ត្រូវការដៃរបស់ម្តាយ ប៉ុន្តែនៅពេលដែលកូនធំឡើង ចាំបាច់ត្រូវបញ្ជូនកូនទៅសាលារៀនជាដាច់ខាត ខណៈពេលដែលម្តាយចំណាយពេលនៅកន្លែងធ្វើការ។

២ ម្តាយដែលចេះស្រលាញ់ខ្លួនឯង

ម្តាយត្រូវប្រើពេលវេលាដើម្បីមើលថែកូនចាប់តាំងពីកូនកើតមកម្លេះស្ទើរតែផ្លាស់ប្តូរទាំងស្រុងទាំងការ សម្អាតផ្ទះ ធ្វើម្ហូប..និងការងារជាច្រើនផ្សេងទៀតដែលមិនបញ្ចេញឈ្មោះ។ ពេលវេលារបស់ម្ដាយកាន់តែមានកម្រិត លះបង់គ្រប់យ៉ាងដើម្បីការងារ និងកូន។ ក្រៅពីមើលថែគ្រួសារ និងកូន ម្ដាយដែលមានសុភមង្គលគឺពេលគាត់ចេះចំណាយពេលសម្រាប់ខ្លួនឯង។ទម្លាប់តូចតាចដូចជា អានសៀវភៅ មើលកុន ថែរក្សាសម្រស់ ជជែកជាមួយមិត្តភ័ក្តិ..។ ពេលអ្នកសប្បាយចិត្តស្រួលចិត្តមើលថែខ្លួនឯងឲ្យបានល្អ.. នោះអ្នកអាចមើលថែប្ដីនិងកូនបានល្អដែរ។

៣ ម្តាយដែលមានសមត្ថភាពក្នុងការចិញ្ចឹមកូនយ៉ាងសកម្ម

ក្នុងជីវិតសព្វថ្ងៃ ម្តាយចិញ្ចឹមកូនត្រូវស៊ូទ្រាំនឹងសម្ពាធរាប់មិនអស់ ជាពិសេសពីជីដូន អ្នកជិតខាង និងមនុស្សជុំវិញខ្លួន។ កូនឈឺព្រោះម៉ែ កូនខូចព្រោះម៉ែ... ធ្វើឲ្យស្ត្រីជាច្រើនតានតឹងចិត្តជាខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែជាម្តាយដែលសកម្មក្នុងការចិញ្ចឹមកូន ដោយចំណេះដឹងក្នុងការចិញ្ចឹមកូន តាមរបៀបត្រឹមត្រូវ និងដោះស្រាយតាមបែបវិទ្យាសាស្ត្រនៅពេលកូនរបស់អ្នកឈឺ ក្តៅខ្លួន ឬស្គម ឬទន់ខ្សោយ ពេលមានបញ្ហា។ ជាទូទៅ ដើម្បីក្លាយជាម្តាយដែលមានសុភមង្គល នាងត្រូវមានទំនុកចិត្ត សកម្ម ឯករាជ្យ និងបំពាក់ដោយចំណេះដឹងត្រឹមត្រូវក្នុងការចិញ្ចឹមកូន។

៤ ម្តាយដែលខំខ្នះខ្នែងក្នុងការរៀនសូត្រ ឆ្ពោះទៅមុខជានិច្ច

ដើម្បីក្លាយជាម្តាយគំរូក្នុងក្រសែភ្នែករបស់កូនៗ ម្តាយត្រូវរៀន និងស្វែងយល់ជានិច្ច ដើម្បីបន្តខ្លួនឯងឲ្យមានការរីករចំរើន។ ម្តាយដែលមានចំណេះដឹង និងការយល់ដឹងគ្រប់គ្រាន់ នឹងតម្រង់ទិស លើកទឹកចិត្ត និងជួយកូនបង្កើតចំណាប់អារម្មណ៍ កម្លាំងរាងកាយ ភាពឆ្លាតវៃ និងបុគ្គលិកលក្ខណៈ..ឲ្យដល់កូន។

ទោះបីជាអ្នកម្តាយជាច្រើនរវល់យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែព្យាយាមអានសៀវភៅ និងស្វែងរកចំណេះដឹងថ្មីៗដែលមានប្រយោជន៍ លើសពីនេះ ពួកគេអាចបង្កើនការប្រាស្រ័យទាក់ទង និងជជែកជាមួយមិត្តភ័ក្តិ..ធ្វើបច្ចុប្បន្នភាពរឿងថ្មីៗ និងប្រមូលបទពិសោធន៍ ដើម្បីពង្រឹងសុខភាព បង្រៀនកូនឱ្យកាន់តែប្រសើរឡើង។

ប្រភព៖kenh14

អត្ថបទ៖ Tep Sovannmoly