៤ វិធី ដើម្បីបន្តឹងរន្ធញើសនៅលើមុខ

  • 2023-11-02 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រន្ធញើសធំនឹងធ្វើឱ្យស្បែកមុខមិនសូវរឹងមាំ និងងាយកើតមុន បើអ្នកចង់បង្រួមរន្ធញើសឱ្យមានប្រសិទ្ធភាព អ្នកអាចយោងទៅតាមវិធីទាំង ៤ ខាងក្រោមនេះ ៖

១ បង្រួមរន្ធញើសជាមួយតែបៃតង

តែបៃតងត្រូវបានប្រើប្រាស់ជាយូរមកហើយមិនត្រឹមតែអាចញ៉ាំបាន ព្យាបាលមុនប៉ុណ្ណោះទេ ថែមទាំងជួយបង្រួមរន្ធញើសផងដែរ។ អ្នកគ្រាន់តែប្រើតែបៃតងខ្មៅដាក់ក្នុងថាសដុំទឹកកក រួចយកទៅដាក់ក្នុងទូរទឹកកក។ បន្ទាប់ពីលាងសម្អាតមុខរួច យកកន្សែងក្រាស់មករុំជុំវិញដុំទឹកកកតែបៃតង រួចលាបលើស្បែករបស់អ្នក លាបវាឱ្យស្មើៗគ្នាក្នុងចលនារង្វង់ប្រហែល 10 នាទី។ អ្នកគួរតែធ្វើវាត្រឹមតែ 1-2 ដងក្នុងមួយសប្តាហ៍ ស្ថានភាពនៃរន្ធញើសធំៗនឹងប្រសើរឡើងគួរឱ្យកត់សម្គាល់។

២ ប្រើត្រសក់

ត្រសក់មានសារធាតុរ៉ែ វីតាមីន ទឹក និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន។ ដូច្នេះត្រសក់មានប្រសិទ្ធភាពធ្វើឱ្យស្បែកស ជួសជុលកោសិកាដែលខូច បង្រួមរន្ធញើស និងចិញ្ចឹមស្បែកឱ្យមានសុខភាពល្អពីខាងក្នុងយ៉ាងជ្រៅ។ ជ្រើសរើសត្រសក់ស្រស់ លាងទឹកឱ្យស្អាត រួចបន្ថែមទឹកក្រូចឆ្មាស្រស់ពីរបីដំណក់។ លាបលើមុខរបស់អ្នក ហើយម៉ាស្សាថ្នមៗ 10 នាទី រួចលាងទឹកចេញ។ វិធីនេះគួរអនុវត្តត្រឹមតែ 1-2 ដងក្នុងមួយសប្តាហ៍ ស្បែករបស់អ្នកនឹងរលោង រន្ធញើសធំៗនឹងប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយស្បែករបស់អ្នកក៏កាន់តែភ្លឺថ្លាផងដែរ។

៣ ប្រើទឹកដោះគោជូរគ្មានជាតិផ្អែម

ទឹកដោះគោយ៉ាអួគ្មានជាតិស្ករ បន្ថែមពីលើការព្យាបាលជំងឺមុន ធ្វើអោយស្បែកភ្លឺថ្លា បំបាត់ស្នាមអុចខ្មៅ ថែមទាំងជួយបង្រួមរន្ធញើសផងដែរ ដោយសារអាស៊ីតឡាក់ទិក និងបាក់តេរីប្រូប៊ីយ៉ូទិក។ លាបទឹកដោះគោជូរស្តើងៗលើផ្ទៃមុខ (អ្នកគួរជ្រើសរើសទឹកដោះគោជូរដែលមិនមានជាតិផ្អែម) ហើយម៉ាស្សាថ្នមៗ។ ទុកវាចោលប្រហែល ១០ ទៅ ១៥ នាទី មុននឹងលាងទឹកចេញ។ ធ្វើបែបនេះពីរដងក្នុងមួយសប្តាហ៍នឹងទទួលបានលទ្ធផលល្អបំផុត។

៤ ប្រើល្បាយទឹកឃ្មុំ និងទឹកក្រូចឆ្មា

ទឹកឃ្មុំមានសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុរ៉ែ វីតាមីន ជាដើម ដែលល្អសម្រាប់សុខភាពស្បែក ជួយព្យាបាលមុន ស្នាមអុចខ្មៅ និងបង្រួមរន្ធញើសនៅលើផ្ទៃមុខ។ ក្រូចឆ្មាមានផ្ទុកនូវវីតាមីន C និងអាស៊ីតច្រើនក្នុងការជួយសម្អាតធូលីដី ខ្លាញ់ និងបាក់តេរីដែលជ្រៅក្នុងរន្ធញើស ធ្វើឱ្យស្បែករលោង និងភ្លឺថ្លា។

លាយទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ ជាមួយទឹកឃ្មុំសុទ្ធ ១ស្លាបព្រាបាយ។ បន្ទាប់ពីលាងសម្អាតមុខរួច លាបល្បាយនេះឱ្យស្មើនៅលើស្បែករបស់អ្នក ទុកចោលប្រហែល 5 ទៅ 6 នាទី បន្ទាប់មកប្រើដៃរបស់អ្នកម៉ាស្សាថ្នមៗ ដើម្បីឱ្យល្បាយនេះមានប្រសិទ្ធភាពក្នុងការបង្រួមរន្ធញើស។ ជាចុងក្រោយ លាងសម្អាតស្បែករបស់អ្នកដោយទឹកត្រជាក់។

ប្រភព៖phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម