គម្រោងទំនប់វារីអគ្គិសនីលំដាប់យក្សរបស់ចិនចំណាយជាង៥ពាន់លានដុល្លារ
- 2023-10-28 03:33:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងទំនប់វារីអគ្គិសនីលំដាប់យក្សរបស់ចិនចំណាយជាង៥ពាន់លានដុល្លារ
គម្រោងទំនប់វារីអគ្គិសនីតម្លៃជាង៥ពាន់លានដុល្លារ នឹងត្រូវសាងសង់រួចរាល់ចុងឆ្នាំ២០២៣ នេះ ហើយអាចផ្គត់ផ្គង់ថាមពលអគ្គិសនីបានជាង៦ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។
គម្រោងទំនប់វារីអគ្គសនី Datengxia water conservancy hydropower ត្រូវគេរំពឹងថានឹងអាចដាក់ឲ្យដំណើរការពេញលេញនៅត្រឹមចុងឆ្នាំ២០២៣ នេះ។ គម្រោងនេះមានវត្តមាននៅតំបន់ស្វយ័ត Guangxi ប្រទេសចិនភាគខាងត្បូង។
គម្រោងទំនប់វារីអគ្គិសនីនេះក្រៅពីផលិតថាមពលអគ្គិសនី ក៏ជាស្ថានីយគ្រប់គ្រងទឹកជំនន់ និងធានាសន្តិសុខទឹកនៅតំបន់ Guangdongហុងកុង ម៉ាកាវផងដែរ។
ទំនប់វារីអគ្គិសនីនេះចាប់ផ្ដើមសាងសង់នៅឆ្នាំ២០១៤ ចំណាយថវិកាប្រមាណជាជាង៥,៦ពាន់លានដុល្លារ និងរំពឹងថាអាចនឹងទាញថាមពលអគ្គិសនីបានជាង៦ពាន់លានគីឡូវ៉ាត់ម៉ោង(6.055 billion kWh)ក្នុងមួយឆ្នាំ។