វិធីធ្វើអោយស្បែកមុខស ដោយប្រើទឹកអង្ករលាងមុខ ស្រីៗមិនគួរមើលរំលង

  • 2023-10-25 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុននឹងចម្អិនបាយ យើងឧស្សាហ៍លាងអង្ករដោយទឹកដើម្បីយកធូលីចេញពីគ្រាប់ស្រូវ។ យើងមិនដែលដឹងនោះទេថា ទឹកអង្ករមានវីតាមីន និងសារធាតុរ៉ែមួយចំនួន ប៉ុន្តែជារឿយៗត្រូវបានគេបោះចោល ។ ក្រៅពីការប្រើទឹកអង្ករសម្រាប់ចិញ្ចឹមសត្វ និងទឹករុក្ខជាតិ យើងអាចប្រើវាជាប្រយោជន៍សម្រាប់សម្រស់បានផងដែរ។ យោងតាមការសិក្សាមួយចំនួនបានឲ្យដឹងថា ទឹកអង្ករមានផ្ទុកវីតាមីន B1 និងសារធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួន ដែលអាចការពារស្បែកប្រឆាំងនឹងផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃកត្តាបរិស្ថានខាងក្រៅ។ ម្យ៉ាងទៀត ទឹកអង្ករនឹងជួយការពារកុំឱ្យកើតមុន ស្បែកគ្រើម និងខ្មៅទៀតផង។ ដើម្បីឱ្យស្បែកស យើងអាចអនុវត្តវិធីដោយប្រើជាមួយទឹកអង្ករដូចខាងក្រោម៖

១ ប្រើទឹកអង្ករដើម្បីធ្វើឲ្យស្បែកស

ក្រោយពីលាងអង្កររួច រង់ចាំទឹកអង្ករឲ្យរងថ្លា បន្ទាប់មក យកទឹកថ្លាៗនៅខាងលើចេញ នោះយើងនឹងមានកាកម្សៅទឹកអង្ករដែលមានល្បាយដូចម្សៅទឹកដោះគោពណ៌ស។ អ្នកយកល្បាយនេះលាបលើមុខរបស់អ្នក ហើយម៉ាស្សារយៈពេល 15 ទៅ 20 នាទី នឹងជួយឱ្យស្បែកមុខរបស់អ្នកត្រូវបានបំពេញបន្ថែមដោយវីតាមីន B1 និងសារធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួនដែលនឹងជួយឱ្យស្បែករបស់អ្នកស និងបំបាត់ស្នាមអុចខ្មៅ។

២ ទឹកអង្ករលាយជាមួយប្រទាលកន្ទុយក្រពើ

ក្រៅពីទឹកអង្ករមួយមុខ យើងក៏អាចយកវាទៅប្រើជាមួយគ្រឿងផ្សំផ្សេងទៀតបានដែរ គឺប្រើជាមួយប្រទាលកន្ទុយក្រពើ ដោយយើងយកប្រទាលកន្ទុយក្រពើ លាយជាមួយល្បាយទឹកអង្ករ៣ស្លាបព្រាបាយ រួចលាបលើមុខ។

៣ ទឹកអង្ករលាយជាមួយទឹកឃ្មុំ

ប្រសិនបើអ្នកមិនចូលចិត្តប្រើ aloe vera អ្នកក៏អាចយកទឹកអង្ករដែលនៅសល់មកលាយជាមួយនឹងទឹកក្តៅ និងទឹកឃ្មុំ បន្ទាប់មកលាបលើមុខរបស់អ្នក ហើយម៉ាស្សាថ្នមៗជាការស្រេច។

ចំណាំ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទឹកអង្ករស្រស់ ដាច់ខាតមិនត្រូវប្រើទឹកអង្ករដែលទុកចោលពេញមួយយប់ ដើម្បីជៀសវាងហានិភ័យនៃការរលាក និងការឆ្លងមេរោគលើស្បែកមុខ។

ប្រភព៖ kenh14

អត្ថបទ៖ Tep Sovannmoly