ស្ត្រីមានផ្ទៃពោះ អាចមានកត្តា ៣ ប្រភេទ ដែលមិនមានស្នាមសង្វារពេលពពោះ
- 2023-10-24 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីមានផ្ទៃពោះ អាចមានកត្តា ៣ ប្រភេទ ដែលមិនមានស្នាមសង្វារពេលពពោះ
ស្នាមសង្វារអំឡុងពេលមានផ្ទៃពោះគឺជាបញ្ហាដែលរំខានដល់ម្តាយដែលមានផ្ទៃពោះជាច្រើននាក់។ នៅពេលដែលទារកលូតលាស់កាន់តែធំ ពោះរបស់ម្តាយមានផ្ទៃពោះក៏កាន់តែធំទៅៗ។ បន្ទាប់មក ស្បែកក្បាលពោះត្រូវលាតសន្ធឹងភ្លាមៗ ដែលនាំអោយមានស្នាមសង្វារ។ ក្រោយពេលសម្រាលកូនរួច អាស្រ័យលើស្ថានភាព ម្តាយខ្លះជាសះស្បើយ ម្តាយខ្លះយកស្នាមសង្វារទាំងនោះទៅជាមួយអស់មួយជីវិត។
ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់ម្តាយដែលមានផ្ទៃពោះទាំងអស់សុទ្ធតែជួបប្រទះនូវស្នាមសង្វារអំឡុងពេលមានផ្ទៃពោះនោះទេ។ ខាងក្រោមនេះជាស្ត្រីមានផ្ទៃពោះសំណាង៣ប្រភេទដែលមិនជួបនឹងស្នាមសង្វានេះ៖
១ ម្តាយមានផ្ទៃពោះមានហ្សែនមិនមានស្នាមសង្វារ
ប្រសិនបើម្តាយរបស់អ្នក រឺបងស្រីរបស់អ្នក មិនមានស្នាមសង្វាពេលសម្រាលកូនហើយ នោះមានន័យថា អ្នកក៏មានឳកាសដូចជាពួកគាត់ដែរ។
២ ម្តាយមានផ្ទៃពោះគ្រប់គ្រងទម្ងន់ក្នុងកម្រិតសមល្មម
ទារកកាន់តែចាស់ ហើយក្បាលពោះកាន់តែធំ ឱកាសនៃការកើតស្នាមសង្វារកាន់តែខ្ពស់ ដូច្នេះម្តាយមានផ្ទៃពោះជាច្រើននឹងគ្រប់គ្រងរបបអាហាររបស់ពួកគេឱ្យបានត្រឹមត្រូវអំឡុងពេលមានផ្ទៃពោះ ហើយញ៉ាំដោយសមហេតុផល ជំនួសឱ្យការញ៉ាំអាហារច្រើននាំឲ្យធាត់។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនេះក៏អាស្រ័យលើស្ថានភាពរាងកាយរបស់ស្ត្រីមានផ្ទៃពោះមួយចំនួនផងដែរ។
៣ ម្តាយមានផ្ទៃពោះបានធ្វើលំហាត់ប្រាណអំឡុងពេលមានផ្ទៃពោះ
សម្រាប់ម្តាយដែលមានផ្ទៃពោះ ហើយបានធ្វើលំហាត់ប្រាណតិចតួច លទ្ធភាពនៃស្នាមសង្វារគឺមានតូច។ ម្យ៉ាងវិញទៀត ស្ត្រីមានផ្ទៃពោះប្រភេទនេះ មានរាងកាយ និងស្បែកទន់រលោង ដោយសារតែការហាត់ប្រាណរយៈពេលយូរ ម្យ៉ាងវិញទៀត ការធ្វើលំហាត់ប្រាណតាមបែប Aerobic អំឡុងពេលមានផ្ទៃពោះ ក៏អាចជួយកាត់បន្ថយបញ្ហាក្បាលពោះបានដែរ។
ដូច្នេះហើយ បើអ្នកម្តាយមានផ្ទៃពោះចង់បានរាងស្អាតក្រោយសម្រាល បន្ថែមពីលើកត្តាធម្មជាតិ ការរៀបចំ និងការពារឱ្យបានគ្រប់គ្រាន់អំឡុងពេលមានផ្ទៃពោះ ក៏អាចកាត់បន្ថយហានិភ័យនៃការកើតស្នាមសង្វារផងដែរ។
ប្រភព៖emdep