តើលោកអ្នកធ្លាប់ដឹងពី “ជំងឺលៀនទ្រនាប់ឆ្អឹងកង” ដែរឬទេ!
- 2023-10-24 01:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើលោកអ្នកធ្លាប់ដឹងពី “ជំងឺលៀនទ្រនាប់ឆ្អឹងកង” ដែរឬទេ!
តើលោកអ្នកធ្លាប់ដឹងពី “ជំងឺលៀនទ្រនាប់ឆ្អឹងកង” ដែរឬទេ! នៅពេលដែលមានការរហែកសំបកទ្រនាប់ឆ្អឹងកង បណ្តាលអោយផ្នែកកណ្តាលនៃទ្រនាប់ឆ្អឹងកង (nucleus) លូនចេញមកសង្កត់ទៅលើសរសៃវិញ្ញាណ (Nerve root)ដែលតភ្ជាប់ពីខួរឆ្អឹងខ្នង បណ្តាលអោយមានការរំខាន និងឈឺចុកចាប់តាមតំបន់ដែលសរសៃវិញ្ញាណនោះគ្រប់គ្រង។ទ្រនាប់ឆ្អឹងកង (Disc) គឺជាបន្ទះថាសទន់ដែលស្ថិតនៅចន្លោះឆ្អឹងកង(ក ខ្នង និងចង្កេះ) ថាសទន់នេះដើរតួជាអ្នកសំរួលអោយមានការបត់បែនរបស់ឆ្អឹងកង។
សរសៃវិញ្ញាណ (Nerve root) តភ្ជាប់ពីខួរឆ្អឹងកង (Spinal cord)ទៅកាន់ សរីរាង្គផ្សេងៗ វាមានតួនាទីទទួលការដឹង និងធ្វើឱ្យមានចលនារបស់សរីរាង្គ។ ជាទូទៅទ្រនាប់ឆ្អឹងកងដែលលៀនចេញតិចទួចមិនបង្កឱ្យមានការឈឺចុកចាប់ទេ។ ការឈឺចាប់កើតឡើងដរាបណា ភ្នាសនៅផ្នែកខាងក្រៅនៃខួរឆ្អឹងកង ឬសរសៃប្រសាទឆ្អឹងខ្នងទទួលរងការសង្កត់ ឬមានការរលាក។
ក) កត្តាហានិភ័យ (Risk factor)៖ កត្តាដែលប្រឈមនឹងជំងឺនេះមានៈ
ខ) រោគសញ្ញា៖ ១. ការលានឌីសផ្នែកឆ្អឹងកងកៈ រោគសញ្ញារួមមាន ការឈឺក្រហាយពើតស្ពឹកឬខ្សោយសាច់ដុំនៅម្តុំ ក ស្មា ដើមដៃ កំផួន និងរាលដាលដល់ដៃ ម្រាមដៃ។ល។ ២. ការលៀនឌីសផ្នែកឆ្អឹងកងចង្កេះ រោគសញ្ញារួមមានការឈឺពើតក្រហាយស្ពឹកឬខ្សោយសាច់ដុំ នៅចង្កេះរាលដាលមកត្រគាកភ្លៅកំផួនជើង និងចុងជើង។ល។
គ) ការធ្វើរោគវិនិច្ឆ័យ៖ ការធ្វើរោគវិនិច្ឆ័យបានដោយពឹងផ្អែកទៅលើ
ឃ) ការព្យាបាល៖
ប្រសិនបើលោកអ្នកមានករណីសង្ស័យថាមានជំងឺ ឬកំពុងមានជំងឺនេះ សូមមកទទួលសេវានៃការប្រឹក្សា ជាមួយវេជ្ជបណ្ឌិតជំនាញឯកទេសនៃមន្ទីរពេទ្យដើម្បីឈានទៅរកការព្យាបាលមួយដ៏សមស្រប ប្រកបដោយគុណភាពនិងឆាប់រហ័ស។