តើការកក់សក់មុន ឬងូតទឹកមុន មួយណាល្អជាងសម្រាប់សុខភាព

  • 2024-06-24 05:31:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការងូតទឹកជាសកម្មភាពធម្មតាដែលកើតឡើងជារៀងរាល់ថ្ងៃ មនុស្សខ្លះថែមទាំងងូតច្រើនដងក្នុងមួយថ្ងៃ។ ទោះយ៉ាងណាក៏ដោយមានមនុស្សតិចណាស់ដែលដឹងពីរបៀបងូតទឹកឱ្យមានសុវត្ថិភាពសម្រាប់សុខភាព។ ការកក់សក់ប៉ះពាល់ដល់ខួរក្បាល ប្រព័ន្ធប្រសាទ ស្បែក និងសក់ ពេលងូតទឹកប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមបេះដូង ប្រព័ន្ធសាច់ដុំ សរីរាង្គខាងក្នុង..មានករណីជាច្រើននៃការស្លាប់នៅពេលងូតទឹក ឬក្រោយពេលងូតទឹក ដូច្នេះយើងមិនអាចចេះតែធ្វើតាមការយល់ឃើញរបស់យើងបានឡើយ។

តើមួយណាត្រឹមត្រូវក្នុងការងូតទឹកមុន ឬកក់សក់មុន?

គ្រូពេទ្យជំនាញបានឲ្យដឹងថា ពេលងូតទឹកឱ្យបានត្រឹមត្រូវ ពេលចូលបន្ទប់ទឹក ត្រូវចាក់ទឹកលើជើងជាមុនសិន រួចយកទឹកដាក់ក្នុងមាត់ ដកដង្ហើមចូលពោះឱ្យជ្រៅ រួចប្រើដៃខ្ទប់ទ្រូង។ ហើយខ្ជាក់ទឹកមកវិញដើម្បីជាសញ្ញា ចំពោះសកម្មភាពទាំងនេះក៏អាចបញ្ជាក់ប្រាប់រាងកាយថាអ្នកហៀបនឹងងូតទឹក ផ្លាស់ប្តូរសីតុណ្ហភាពរាងកាយរបស់អ្នកដែរ។ ការផ្តល់ជាតិទឹក នៅក្នុងបំពង់ក ជួយការពារជំងឺផ្តាសាយនៅពេលអ្នកងូតទឹក។ បន្ទាប់មកលាងសម្អាតរាងកាយទាំងមូលជាមួយនឹងទឹក ហើយក៏អាចចាប់ផ្តើមកក់សក់បានបន្ទាប់ពីងូតទឹករួច។

យោងតាមលោកវេជ្ជបណ្ឌិត សម្ភព និងរោគស្ត្រី នៅមន្ទីរពេទ្យ នៃ ប្រទេសចិនបានឲ្យដឹងថា ការងូតទឹកគឺទាក់ទងនឹងសុខភាព ដូច្នេះប្រសិនបើធ្វើបានត្រឹមត្រូវ វាមានប្រសិទ្ធភាពល្អណាស់ក្នុងការបំបាត់ភាពអស់កម្លាំង ធ្វើអោយគេងលក់ស្រួល។ ការពារជំងឺ និងថែទាំសុខភាព សម្រស់ និងប្រឆាំងភាពចាស់ផងដែរ។ ពេលសម្អាតខ្លួនប្រាណ យើងគួរចាប់ផ្តើមពីអវយវៈ ទុកឲ្យរាងកាយសម្របខ្លួនទាន់ពេលវេលា បន្ទាប់មកងូតទឹក ហើយចុងក្រោយកក់សក់ ដើម្បីជៀសវាងការប្រែប្រួលសីតុណ្ហភាពភ្លាមៗ ប៉ះពាល់ដល់ចរន្តឈាមក្នុងខួរក្បាល។

ដោយសារតែមនុស្សជាច្រើនងូតទឹកមិនបានត្រឹមត្រូវ ចាក់ទឹកភ្លាមៗ ហើយចាក់ពីលើក្បាលចុះក្រោម នាំឱ្យឈាមរត់បាន នាំឱ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល និងផ្តាសាយ។

ចំណុចមួយទៀតដែលគួរកត់សម្គាល់នោះគឺថា នៅពេលដែលអាកាសធាតុត្រជាក់ ប្រសិនបើអ្នកងូតទឹកក្តៅ ហើយលាងសម្អាតពីលើចុះក្រោមជាមុន វាអាចបណ្តាលឱ្យសរសៃឈាម "ហើម" ពីព្រោះការប៉ះនឹងសីតុណ្ហភាពភ្លាមៗអាចផ្ទុះសរសៃឈាម ហើយឈាមនឹងកកកុញភ្លាមៗ បង្កទៅជាជំងឺ សរសៃឈាមគ្រោះថ្នាក់ក្នុងខួរក្បាល។ ដូច្នេះ ចម្លើយដែលត្រឹមត្រូវពិតប្រាកដនោះគឺ អ្នកគួរងូតទឹកជាមុនសិន បន្ទាប់មកសឹមកក់សក់តាមក្រោយ។

ចំណាំបន្ថែមអំពីការងូតទឹក

  • នៅពេលដែលអ្នកឃ្លាន អ្នកមិនគួរងូតទឹកទេ ព្រោះអាចបណ្តាលឲ្យវិលមុខ និងឈឺក្បាលដោយសារជាតិស្ករក្នុងឈាមទាប។

  • ពេលដែលអ្នកទើបតែបានញ៉ាំអាហារភ្លាម មិនត្រូវងូតទឹកទេ ព្រោះអាចនឹងមានបញ្ហាហើមពោះ និងឈឺពោះ។

  • នៅពេលដែលរាងកាយរបស់អ្នកបែកញើសច្រើន សូមកុំងូតទឹកព្រោះវាងាយនឹងបង្កជាជំងឺផ្តាសាយ។បន្ទាប់ពីហាត់ប្រាណ ឬបែកញើសច្រើន អ្នកគួររង់ចាំ 30 នាទីដើម្បីឱ្យរាងកាយរបស់អ្នកស្ងួត ហើយត្រលប់ទៅសីតុណ្ហភាពរាងកាយធម្មតាវិញ មុនពេលងូតទឹក។

  • ពេលស្រវឹង៖ ប្រសិនបើអ្នកងូតទឹក អ្នកនឹងកាន់តែធ្ងន់ធ្ងរ វិលមុខ និងអាចដាច់សរសៃឈាមខួរក្បាល។

  • ពេលភ្ញាក់ពីព្រលឹម៖ នៅពេលដែលអ្នកក្រោកពីដំណេកនៅពេលព្រឹក រាងកាយរបស់អ្នកមិនទាន់បានដំណើរការឡើងវិញនៅឡើយទេ ដូច្នេះសូមរង់ចាំ ៣០ នាទីដើម្បីងូតទឹក។

  • អ្នកមិនគួរងូតទឹកក្រោយម៉ោង ១០ យប់ទេ ព្រោះវាប៉ះពាល់ដល់ប្រព័ន្ធឈាមរត់ និងអាចបណ្ដាលឲ្យស្លាប់បាន។

  • នៅពេលដែលរាងកាយរបស់អ្នកហត់នឿយខ្លាំង ឈឺ ឬក្តៅខ្លួនខ្លាំង អ្នកគួរតែងូតទឹកឱ្យលឿន ហើយជូតខ្លួនរបស់អ្នក។

ប្រភព៖phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម