គ្រឿងផ្សំធម្មជាតិ ៥មុខ ជួយព្យាបាលស្នាមមុន យ៉ាងមានប្រសិទ្ធភាព
- 2023-10-16 07:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រឿងផ្សំធម្មជាតិ ៥មុខ ជួយព្យាបាលស្នាមមុន យ៉ាងមានប្រសិទ្ធភាព
មានគ្រឿងផ្សំជាច្រើននៅលើទីផ្សាសុទ្ធតែជារបស់ដែលជួយឲ្យសម្រស់របស់យើងស្អាតបានដោយធម្មជាតិ ឲ្យតែយើងឧហ្សាហធ្វើវាជាប្រចាំនោះយើងនិងទទួលបានផលជាមិនខាន។ ផ្ទៃមុខគឺជារឿងសំខាន់ សម្រាប់នារីគ្រប់រូប កាលណាយើងតែងប្រើរបស់គីមីនៅលើមុខយើងពេក មិនយូរនិងឆាប់ ស្បែកមុខរបស់យើងនិងខូចនៅថ្ងៃណាមួយ បើមិនមានមុន ក៏មានជាំដែរ រឺឡើងស្រអាប់។ ដូចនេះយើងគួរថែរក្សាស្បែករបស់យើងឲ្យបានល្អ ដើម្បីកុំឲ្យស្តាយក្រោយ ចង់កែរក៏ពិបាកនិងកែរដែរ។ ហើយខាងក្រោមនេះគឺជាគ្រឿងផ្សំធម្មជាតិ ដែលជួយស្បែកមុខរបស់អ្នកស្អាត និងបំបាត់ស្នាមអុចខ្មៅ និងមុន ហើយធ្វើឲ្យស្បែកទន់រលោង គ្មានស្នាមទៀតផង ៖
១ ព្យាបាលមុនដោយប្រើប្រេងដូង
នេះជាគ្រឿងផ្សំសម្រស់ដ៏សំខាន់មួយដែលស្ត្រីជាច្រើនប្រើ។ ប្រេងដូងមានផ្ទុកនូវអាស៊ីតខ្លាញ់ជាច្រើនដូចជា Capric និង Lauric ដែលមានប្រសិទ្ធភាពកំចាត់មុន សម្អាតរន្ធញើស ប្រឆាំងបាក់តេរី និងបន្ថយស្លាកស្នាមមុន។ ដើម្បីព្យាបាលមុនដោយប្រើប្រេងដូង សូមប្រើកន្សែងក្តៅឧណ្ហៗ លាបលើមុខរបស់អ្នករយៈពេលពីរបីនាទី ដើម្បីធ្វើអោយស្បែកទន់រលោង និងបន្ធូររន្ធញើស។បន្ទាប់មកយកប្រេងដូងសុទ្ធមកលាបលើស្បែកដែលងាយកើតមុន ប្រហែល ១៥នាទី រួចលាងទឹកចេញជាមួយទឹកក្តៅឧណ្ហៗ។
២ ព្យាបាលមុនជាមួយប៉េងប៉ោះ
ប៉េងប៉ោះគឺជាអាហារដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការធ្វើម្ហូបអាហារ។ មិនត្រឹមតែប៉ុណ្ណោះ ប៉េងប៉ោះក៏សម្បូរទៅដោយសារធាតុចិញ្ចឹម និងល្អចំពោះសុខភាពផងដែរ។ ជាពិសេសវាមានវីតាមីន E ដែលជួយព្យាបាលមុនយ៉ាងមានប្រសិទ្ធភាព។ ដើម្បីប្រើប៉េងប៉ោះព្យាបាលមុន យកប៉េងប៉ោះចំនួន ២ ផ្លែ យកចិតជាបន្ទះស្តើងៗ ហើយយកទៅបិទលើមុខ ប្រហែល១៥នាទី រូចលាងសំអាតជាមួយទឹកក្តៅឧណ្ហៗ។
៣ ព្យាបាលមុនដោយប្រើរមៀត
ប្រាកដណាស់ មនុស្សជាច្រើនក៏ដឹងដែរថា រមៀតមានផ្ទុកសារធាតុ Curcumin ដែលមានប្រសិទ្ធិភាពថ្នាំសំលាប់មេរោគ និងប្រឆាំងអុកស៊ីតកម្មខ្លាំង។ ដើម្បីព្យាបាលមុនដោយប្រើរមៀត និងទឹកឃ្មុំពីរបីដំណក់។ ដំបូងត្រូវយករមៀតបុកឱ្យស្អាត លាយទឹកឃ្មុំ រួចលាបត្រង់កន្លែងដែលងាយកើតមុនលើមុខរបស់អ្នក។ បន្ទាប់មក ម៉ាស្សាប្រហែល ១៥ នាទី រួចលាងសម្អាតមុខជាមួយនឹងទឹកក្តៅឧណ្ណៗ។
៤ វិធីព្យាបាលមុនជាមួយដំឡូងបារាំង
ដំឡូងបារាំង កឺមានវីតាមីន C វីតាមីន V1, B2 ជាពិសេសសារធាតុប្រឆាំងអុកស៊ីតកម្មដំឡូងគឺល្អខ្លាំងណាស់សម្រាប់ស្បែក។ ដូច្នេះអ្នកអាចប្រើវាជាវិធីដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលមុន និងបំបាត់ស្នាមអុចខ្មៅ។ ដំបូងយកដំឡូងបារាំងមកលាងឱ្យស្អាត រួចត្រាំក្នុងទឹកប្រហែល ១៥-៣០ នាទី ។ បន្ទាប់មកកាត់ដំឡូងជាបន្ទះស្តើងៗ ហើយលាបលើស្បែកដែលកើតមុន។ ទុកវាបែបនេះប្រហែល ៣០ នាទី ចុងក្រោយលាងចេញដោយទឹកត្រជាក់។
៥ ព្យាបាលមុនជាមួយ aloe vera
ប្រទាលកន្ទុយក្រពើ គឺជាគ្រឿងផ្សំដែលធ្លាប់ស្គាល់សម្រាប់ស្ត្រីដែលស្រឡាញ់ភាពស្រស់ស្អាត និងថែរក្សាស្បែក។ Aloe vera មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងប្រឆាំងនឹងបាក់តេរី ដូច្នេះវាមានសមត្ថភាពសម្លាប់បាក់តេរីដែលបណ្តាលឱ្យកើតមុន។លើសពីនេះ ទឹករំអិលនៅក្នុង aloe vera ក៏ជំរុញការសំយោគនៃសរសៃ collagen និង elastin ផងដែរ។ វាជួយការពារការខូចខាតស្បែកនៅពេលចាស់ រឹតបន្តឹងរន្ធញើស និងព្យាបាលស្នាមខ្មៅយ៉ាងមានប្រសិទ្ធភាព។ ដំបូងយកសំបកស្លឹក aloe vera ចេញ ហើយបកយកសាច់។បន្ទាប់មក យកក្រូចឆ្មាស្រស់ ½ ផ្លែ រួចច្របាច់យកទឹក បន្ទាប់មកលាយចូលគ្នាឲ្យសព្វ ហើយយកវាមកលាបលើស្នាមមុន ប្រហែល៣០នាទី រួចលាងសំអាតទឹកធម្មតា ជាការស្រេច។
ប្រភព៖phunutoday.vn