មនុស្សមួយចំនួនគិតថា "លុយគឺសំខាន់បំផុត" ដោយមិនដឹងការពិតពីរយ៉ាងនៃជីវិត

  • 2023-10-16 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិតពោរពេញដោយភាពមិនប្រាកដប្រជា បើអ្នកគ្រាន់តែខ្វល់ខ្វាយ និងត្អូញត្អែរដោយមិនចេះស្ងប់ នោះអ្នកនឹងមិនអាចផ្លាស់ប្តូរអ្វីបានឡើយ។ ការពិតគឺសាមញ្ញណាស់ ប៉ុន្តែជារឿយៗការពិតកាន់តែសាមញ្ញ វាកាន់តែងាយស្រួលសម្រាប់យើងក្នុងការមិនអើពើវា។ លើលោកនេះ យើងនឹងជួបរឿងមិនស្កប់ស្កល់ជាច្រើន ដែលប៉ះពាល់ដល់អារម្មណ៍របស់យើង ថែមទាំងធ្វើឱ្យជីវិតយើងវេទនាខ្លាំងទៀតផង។ មានមនុស្សច្រើនណាស់ដែលគិតថាអ្វីដែលសំខាន់បំផុតក្នុងជីវិតគឺការរកលុយ ដរាបណាអ្នករកលុយបានគ្រប់គ្រាន់ដើម្បីសប្បាយចិត្ត ដោយមិនដឹងថាមានពេលខ្លះសូម្បីតែមានលុយក៏នៅតែមិនអាចមានអារម្មណ៍រីករាយក្នុងជីវិតដែរ។

នៅពេលដែលអ្នកធ្លាប់ឆ្លងកាត់រឿងជាច្រើន នោះអ្នកយល់ថាអ្វីដែលសំខាន់បំផុតគឺមិនមែនរកលុយទេតែជាអារម្មណ៍របស់យើងទៅវិញទេ។ ប្រសិនបើអ្នកអាចរក្សាលំនឹងអារម្មណ៍របស់អ្នកបាន អ្នកនឹងមានជីវិតសប្បាយដោយធម្មជាតិ។ មានពាក្យមួយពោលថា៖ «បាតុភូតទាំងឡាយកើតចេញពីចិត្ត សុភមង្គល និងកំហឹងត្រូវកំណត់ដោយចិត្ត ពេលចិត្តស្ងប់ អ្វីៗក៏ស្ងប់ បើចិត្តវឹកវរ អ្វីៗក៏ច្របូកច្របល់»។ និយាយឱ្យសាមញ្ញទៅ ចិត្តគំនិតមួយណាដែលអ្នកប្រើនៅពេលប្រឈមមុខនឹងជីវិតនឹងកំណត់ថាតើអ្នកនឹងទទួលបានការឆ្លើយតបបែបណាប្រសិនបើ អ្នកមានចិត្តគំនិតល្អ អ្វីៗនឹងល្អ។

១ កាលណាចិត្តស្ងប់ កាយនឹងស្ងប់

ច្រើនដងហើយដែលយើងមានអារម្មណ៍មិនសុខព្រោះចិត្តយើងមិនស្ងប់ យើងខឹង ហើយមានអារម្មណ៍ថាយើងជាមនុស្សសំណាងបំផុត។ ជីវិតដែលមិនពេញចិត្តមិនមែនកើតឡើងដោយអ្នកដទៃនោះទេ គឺកើតចេញពីអារម្មណ៍ខ្លួនឯងទាំងស្រុង។មិនថាមានរឿងអ្វីកើតឡើងនោះទេ ដរាបណាចិត្តរបស់អ្នកស្ងប់ស្ងាត់ អ្នកអាចស្វែងរកដំណោះស្រាយចំពោះបញ្ហាណាមួយ។ ប្រសិនបើមនុស្សម្នាក់មិនអាចទទួលបានសន្តិភាពនៃចិត្តទេនោះគាត់នឹងរស់នៅក្នុងភាពទុក្ខព្រួយហើយនឹងមិនមានអារម្មណ៍រីករាយក្នុងជីវិតទាល់តែសោះ។ ជីវិតពោរពេញដោយភាពមិនប្រាកដប្រជា បើអ្នកគ្រាន់តែខ្វល់ខ្វាយ និងត្អូញត្អែរដោយមិនចេះស្ងប់ នោះអ្នកនឹងមិនអាចផ្លាស់ប្តូរអ្វីបានឡើយ។ ការពិតនេះគឺសាមញ្ញណាស់ ប៉ុន្តែជារឿយៗការពិតកាន់តែសាមញ្ញ វាកាន់តែងាយស្រួលសម្រាប់យើងក្នុងការមិនអើពើវា។ បើអ្នករស់នៅក្នុងទុក្ខព្រោះចិត្តមិនស្ងប់ នោះអ្នកក៏គួរធ្វើចិត្តឲ្យស្ងប់ផង កាលណាចិត្តស្ងប់ សេចក្តីសុខនឹងមកដោយស្ងាត់។

២ ពេលបេះដូងធំ អ្វីៗក៏តូច

អ្នកខ្លះថា ពេលមានរឿងអ្វីខុស បើគិតថាធ្ងន់ធ្ងរ វានឹងធ្ងន់ធ្ងរ បើគិតថាសាមញ្ញ វានឹងក្លាយទៅជាតូច។ មិនចាំបាច់ខ្វល់ខ្វាយច្រើនពេកទេ ពេលអ្នកនៅមានជីវិត ពីព្រោះការព្រួយបារម្មណ៍ ធ្វើឱ្យអ្នកឈឺចាប់កាន់តែខ្លាំង។ មានមនុស្សម្នាក់ឈ្មោះ សុផល ដែលពីដើមមានការងារល្អណាស់ ប៉ុន្តែពេលក្រុមហ៊ុនជួបនឹងការលំបាក គាត់ក៏ត្រូវបញ្ឈប់ពីការងារ។ ប្រឈមនឹងព័ត៌មាននេះ លោក សុផល បានទទួលយកវាយ៉ាងស្រួល។ នៅពេលដែលមិត្តភ័ក្តិរបស់គាត់ងឿងឆ្ងល់អំពីអាកប្បកិរិយាដែលធូរស្រាលរបស់គាត់ សុផល បាននិយាយភ្លាមៗថា " ហេតុអ្វីបានជាខ្ញុំសប្បាយចិត្ត និងមិនព្រួយបារម្ភ?" គាត់បាននិយាយថា គាត់មិនអាចផ្លាស់ប្តូរលទ្ធផលបាន ដូច្នេះគាត់គួរតែផ្លាស់ប្តូរចិត្តគំនិតរបស់គាត់ នៅពេលដែលចិត្តរបស់គាត់ប្រសើរឡើង គាត់នឹងមិនធ្វើឱ្យខ្លួនឯងពិបាកចិត្ត និងបាក់ទឹកចិត្តទេ ហើយអាចទទួលយកឱកាសថ្មីៗបន្តទៀត។ ក្នុងជីវិតនេះ មនុស្សនឹងជួបរឿងមិនសប្បាយចិត្តជាច្រើន។ ប្រឈមមុខនឹងរឿងទាំងនេះ យើងគ្រាន់តែត្រូវការបើកចិត្តឱ្យទូលាយ ទើបយើងអាចញញឹម និងទទួលយកទុក្ខលំបាករបស់ពិភពលោក ហើយរស់នៅបានជីវិតស្ងប់ស្ងាត់ និងសន្តិភាព។ យើងរស់នៅក្នុងពិភពលោកនេះដើម្បីស្វែងរកសុភមង្គល បើយើងមិនមានអារម្មណ៍ថាមានសុភមង្គលទេ ជីវិតក៏មិនមានអត្ថន័យច្រើនដែរ។

ប្រភព៖emdep.vn

អត្ថបទ៖ Tep Sovannmoly