តើ​ត្រូវ​ការ​ពេល​យូរ​ប៉ុន​ណា​ដើម្បី​អាច​មាន​ផ្ទៃពោះ?

  • 2023-10-16 00:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តាម​ពិត​ទៅ​មិន​អាច​និយាយ​បាន​ទេ​ថា​តើ​ត្រូវ​ការ​ពេល​យូរ​កម្រិត​ណា​ដើម្បី​អាច​មាន​ផ្ទៃពោះ​នោះ ព្រោះ​ថា​ស្រ្តី​ម្នាក់​ៗ​មាន​ភាព​ខុស​ៗ​គ្នា​។ កត្តា​ជា​ច្រើន​មាន​ឥទ្ធិពល​លើ​ការ​មាន​ផ្ទៃ​ពោះ​ មាន​ដូច​ជា​កត្តា​អាយុ សុខភាព​ទូទៅ សុខ​ភាព​ប្រដាប់​បន្ត​ពូជ និង​​ភាព​ញឹក​ញាប់​​នៃ​ការ​រួម​ភេទ​ជា​ដើម​។ ស្រ្តី​មួយ​ចំនួន​អាច​ឆាប់​មា​ន​ផ្ទៃ​ពោះ ខណៈ​ខ្លះ​ទៀត​អាច​ត្រូវ​ការ​ពេល​វេលា ប៉ុន្តែ​នេះ​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។​

ការ​បង្ក​កំណើត​

ស្រ្តី​ភាគ​ច្រើន​អាច​នឹង​មាន​ផ្ទៃពោះ​ក្នុង​រង្វង់​មួយ​ឆ្នាំ បើ​សិន​ជា​មាន​ការ​រួម​ភេទ​ទៀង​ទាត់ និង​មិន​បាន​ប្រើ​វិធី​ពន្យារ​កំណើត​។ ប៉ុន្តែ​សម្រាប់​ស្រ្តី​មួយ​ចំនួន​អាច​ពិបាក​មាន​ផ្ទៃ​ពោះ​បន្តិច​នៅ​ពេល​មាន​វ័យ​កាន់​តែ​ច្រើន​។ យ៉ាងណា​សម្រាប់​កត្តា​អាយុ​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ទេ​ថា​អាច​ប៉ះពាល់​បែប​ណា​លើ​បុរស​នោះ​ទេ។​

តើ​ការ​រួម​ភេទ​ទៀង​ទាត់​មាន​ន័យ​បែប​ណា?

ការ​រួម​ភេទ​ទៀងទាត់​មាន​ន័យ​ថា​យើង​បាន​រួម​ភេទ​ពី​២​ទៅ​៣​នៅ​ក្នុង​មួយ​ខែ។ ស្វាមី​ភរិយា​មួយ​ចំនួន​ក៏​បាន​កំណត់​ពេល​វេលា​រួម​ភេទ​នៅ​ពេល​គិត​ថា​ភរិយា​ធ្លាក់​មេ​ជីវិត​។ យ៉ាងណា​​យើង​ក៏​មិន​ចាំ​បាច់​កំណត់​ពេល​វេលា​ដែល​ត្រូវ​រួម​ភេទ​នោះ​ទេ ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​សម្ពាធ​ក៏​ថា​បាន​។

កត្តា​ប្រឈម​នឹង​បញ្ហា​បង្ក​កំណើត​

កត្តា​​ប្រឈម​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ពិបាក​មាន​កូន​ដែរ។ កត្តា​ទាំង​នោះ​មាន​ដូច​ជា​បញ្ហា​អ័រម៉ូន​ បញ្ហា​ធាត់​លើស​ទម្ងន់ ធ្វើ​ការ​ហួស​កម្លាំង និង​បញ្ហា​លើ​សុខ​ភាព​ប្រដាប់​បន្ត​ពូជ​ជា​ដើម​។ កត្តា​មួយ​ចំនួន​នេះ​អាច​កើត​មាន​លើ​បុរស ឬ​ស្រ្តី​។ ​យ៉ាង​ណា​បើ​សិន​ជា​យើង​បាន​ព្យាយាម​យក​កូន​​អស់​ពេល​មួយ​ឆ្នាំ ហើយ​នៅ​តែ​បរាជ័យ​ទៀត​នោះ យើង​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។

ប្រភព៖ NHS ប្រែសម្រួល៖ សុខា