តើត្រូវការពេលយូរប៉ុនណាដើម្បីអាចមានផ្ទៃពោះ?
- 2023-10-16 00:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើត្រូវការពេលយូរប៉ុនណាដើម្បីអាចមានផ្ទៃពោះ?
តាមពិតទៅមិនអាចនិយាយបានទេថាតើត្រូវការពេលយូរកម្រិតណាដើម្បីអាចមានផ្ទៃពោះនោះ ព្រោះថាស្រ្តីម្នាក់ៗមានភាពខុសៗគ្នា។ កត្តាជាច្រើនមានឥទ្ធិពលលើការមានផ្ទៃពោះ មានដូចជាកត្តាអាយុ សុខភាពទូទៅ សុខភាពប្រដាប់បន្តពូជ និងភាពញឹកញាប់នៃការរួមភេទជាដើម។ ស្រ្តីមួយចំនួនអាចឆាប់មានផ្ទៃពោះ ខណៈខ្លះទៀតអាចត្រូវការពេលវេលា ប៉ុន្តែនេះគឺជារឿងធម្មតាប៉ុណ្ណោះ។
ការបង្កកំណើត
ស្រ្តីភាគច្រើនអាចនឹងមានផ្ទៃពោះក្នុងរង្វង់មួយឆ្នាំ បើសិនជាមានការរួមភេទទៀងទាត់ និងមិនបានប្រើវិធីពន្យារកំណើត។ ប៉ុន្តែសម្រាប់ស្រ្តីមួយចំនួនអាចពិបាកមានផ្ទៃពោះបន្តិចនៅពេលមានវ័យកាន់តែច្រើន។ យ៉ាងណាសម្រាប់កត្តាអាយុនេះមិនទាន់មានការបញ្ជាក់ច្បាស់ទេថាអាចប៉ះពាល់បែបណាលើបុរសនោះទេ។
តើការរួមភេទទៀងទាត់មានន័យបែបណា?
ការរួមភេទទៀងទាត់មានន័យថាយើងបានរួមភេទពី២ទៅ៣នៅក្នុងមួយខែ។ ស្វាមីភរិយាមួយចំនួនក៏បានកំណត់ពេលវេលារួមភេទនៅពេលគិតថាភរិយាធ្លាក់មេជីវិត។ យ៉ាងណាយើងក៏មិនចាំបាច់កំណត់ពេលវេលាដែលត្រូវរួមភេទនោះទេ ការធ្វើបែបនេះអាចធ្វើឲ្យយើងមានសម្ពាធក៏ថាបាន។
កត្តាប្រឈមនឹងបញ្ហាបង្កកំណើត
កត្តាប្រឈមមួយចំនួនអាចធ្វើឲ្យពិបាកមានកូនដែរ។ កត្តាទាំងនោះមានដូចជាបញ្ហាអ័រម៉ូន បញ្ហាធាត់លើសទម្ងន់ ធ្វើការហួសកម្លាំង និងបញ្ហាលើសុខភាពប្រដាប់បន្តពូជជាដើម។ កត្តាមួយចំនួននេះអាចកើតមានលើបុរស ឬស្រ្តី។ យ៉ាងណាបើសិនជាយើងបានព្យាយាមយកកូនអស់ពេលមួយឆ្នាំ ហើយនៅតែបរាជ័យទៀតនោះ យើងគួរប្រឹក្សាជាមួយគ្រូពេទ្យ។