បញ្ហាបាក់ទឹកចិត្តអាចប៉ះពាល់ដល់កុមារដែរទេ?
- 2023-10-15 10:36:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាបាក់ទឹកចិត្តអាចប៉ះពាល់ដល់កុមារដែរទេ?
បញ្ហាបាក់ទឹកចិត្តអាចកើតលើមនុស្សគ្រប់វ័យមិនថាចាស់ ឬក្មេងនោះទេ។ តើអ្វីជាបញ្ហាបាក់ទឹកចិត្ត? ការបាក់ទឹកចិត្តជាបញ្ហាផ្លូវចិត្តមួយដែលអាចធ្វើឲ្យមនុស្សធំ ឬកូនក្មេងមានអារម្មណ៍សោកសៅ អស់សង្ឃឹម ឬនៅមិនសុខក្នុងខ្លួនជាដើម។ ការបាក់ទឹកចិត្តក្នុងករណីធ្ងន់ធ្ងរអាចនាំឲ្យអ្នកមានបញ្ហានេះមានបំណងសម្លាប់ខ្លួនផងដែរ។
ការវាយតម្លៃ ឬធ្វើរោគវិនិច្ឆ័យ និងការព្យាបាលអំពីបញ្ហាបាក់ទឹកចិត្តគឺត្រូវធ្វើឡើងដោយគ្រូពេទ្យជំនាញ។ ថ្វីបើការបាក់ទឹកចិត្តជាបញ្ហាសុខភាពធ្ងន់ធ្ងរមួយប៉ុន្តែបញ្ហានេះជាទូទៅគឺអាចព្យាបាលបាន។
បញ្ហាបាក់ទឹកចិត្តអាចប៉ះពាល់លើមនុស្សគ្រប់វ័យ រួមទាំងកុមារផងដែរ។ ថ្វីបើជាទូទៅកុមារតែងមានអារម្មណ៍ប្រែប្រួល ស្របពេលដែលពួកគេកំពុងធំធាត់ និងលូតលាស់ បញ្ហាបាក់ទឹកចិត្តអាចស្ដែងចេញរោគសញ្ញាគួរឲ្យកត់សម្គាល់ដែរ។ បញ្ហាផ្លូវចិត្តមួយនេះអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងកុមារ និងមិត្តភក្ដិរបស់គេ និងគ្រួសារ។ កុមារដែលមានបញ្ហាបាក់ទឹកចិត្តអាចនឹងមិនរីករាយក្នុងការសិក្សា លែងចង់លេងកីឡា ឬទម្លាប់ដែលធ្លាប់មានកន្លងមក។
សម្រាប់កុមារ ពេលខ្លះបញ្ហាបាក់ទឹកចិត្ត និងបញ្ហាថប់បារម្ភអាចមកជាមួយគ្នា។ បញ្ហាថប់បារម្ភ គឺជាបញ្ហាសុខភាពមួយដែលធ្វើឲ្យក្មេងមានអារម្មណ៍ភ័យខ្លាច រន្ធត់ ឬបារម្ភអំពីស្ថានភាពរស់នៅប្រចាំថ្ងៃ។ ក្នុងករណីដែលប៉ាម៉ាក់សង្ស័យថាកូនមានបញ្ហាបាក់ទឹកចិត្ត ឬថប់បារម្ភ គួរស្វែងរកជំនួយពីគ្រូពេទ្យជំនាញ។
សម្រាប់កុមារមានបញ្ហាបាក់ទឹកចិត្តអាចលេចចេញជាសញ្ញាមួយចំនួនដូចជា៖