តិចនិច ថែរក្សាសក់ពណ៌ឲ្យនៅតែភ្លឺរលោង និងស្រស់ស្អាតដូចពាក្យទើបលាបថ្មីៗ

  • 2023-10-12 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការដូរពណ៌សក់ ជារឿងដែលស្រីៗចូលចិត្តធ្វើណាស់ ដើម្បីលើកសម្រស់ឲ្យកាន់កតែស្រស់ស្អាតថែមទៀត។ តែបញ្ហា គឺមិនដឹងពីវិធីថែរក្សានៅស្អាតដូចពេលលាបដំបូងឡើយ។ តែកុំបារម្ភ កញ្ញា នឹងបង្ហាញពីវិធីធ្វើឲ្យសក់នៅតែមានពណ៌ភ្លឺរលោង និងស្រស់ស្អាតដូចដើម៖

១.រៀបចំសក់ឲ្យមានរបៀបរៀបរយជានិច្ច

បន្ទាប់ពីលាបពណ៌រួច អ្នកគួរតែរៀបចំ ក៏ដូចជាសិតសក់ឲ្យបានរៀបរយជានិច្ច។ ជាពិសេសត្រូវបំប៉នឲ្យមានសំណើមដើម្បីកុំឲ្យសក់បែកចុង ឬស្ងួត ព្រោះសក់ងាយនឹងប្រែពណ៌។

២.ប្រយ័ត្នចំពោះសាប៊ូកក់សក់ប្រចាំថ្ងៃ

ជាការពិតណាស់សាប៊ូក៏ជាសារធាតុផ្សំសម្រាប់ថែរក្សាសក់ដែរ។ តែក្រោយពេលលាបសក់រួចមួយខែអ្នកមិនត្រូវកក់សក់ញឹកញាប់ពេកទេ ព្រោះធ្វើឲ្យសក់ដែលទើបលាបនោះឆាប់ហើរពណ៌។ មួយវិញទៀតអ្នកត្រូវរកទិញសាប៊ូណាដែលជាប្រភេទថែរក្សាសក់ពណ៌ នោះទើបអាចជួយថែរក្សាសក់ពណ៌ឲ្យនៅតែភ្លឺរលោង និងស្រស់ស្អាតដូចដើមដែរ។

៣.មិនត្រូវប្រើម៉ាស៊ីនផ្លុំសក់ញឹកញាប់

នៅពេលកក់សក់រួច គួរជៀសវាងការផ្លុំដោយម៉ាស៊ីន ព្រោះកម្ដៅពីម៉ាស៊ីននឹងធ្វើឲ្យបែកពណ៌ជាពិសេសសក់នឹងស្រួយ បែកចុង ឬសក់ងាប់ជាដើម។ អ្នកអាចយកកន្សែងមកជូតឲ្យស្រក់ទឹកពីសក់អស់ និងផ្លុំដោយកង្ហារជំនួសវិញ។

៤.ប្រើប្រេងលាបសក់

ប្រេងលាបសក់ជួយការពារមិនឲ្យសក់ស្ងួត បែកចុង និងរក្សាសំណើម។ តែអ្នកមិនគួរប្រើប្រេងច្រើនពេកឡើយ។ ម្យ៉ាងវិញទៀតមុននឹងជ្រើសរើសផលិតផលថែរក្សាសក់ណាមួយយកមកប្រើ គួរតែពិភាក្សាជាមួយអ្នកជំនាញពីប្រភេទសរសៃសក់របស់ខ្លួន ថាតើសក់ពណ៌អ្វី ហើយគួរប្រើប្រេងលាបសក់ប្រភេទណា។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម