ទម្លាប់អាក្រក់ទាំង ៤ ដែលអាចធ្វើឱ្យដៃរបស់អ្នក "ស្ងួត" អត់ស្អាតហើយជ្រីវជ្រួញ

  • 2024-08-02 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារីខ្លះមិនបានចាប់អារម្មណ៌រឿងដៃរបស់ខ្លួននោះទេ គិតតែសម្រស់លើផ្ទៃមុខ។ ដៃគឺជាសម្រស់មួយផ្នែកដែរ នៃសម្រស់របស់នារី ប្រសិនបើយើងមិនថែរក្សាដៃដ៏ស្រឡូនរបស់យើងឲ្យស្អាតទេនោះ វាធ្វើឲ្យមានភាពខុសគ្នាទៅលើរូបរាងកាយទាំងមូលរបស់យើង។ ដូចនេះដើម្បីថែរក្សាដៃរបស់យើង ឲ្យស្អាតដូចជាផ្ទៃមុខដែរ គួរអនុវត្តន៌ដូចខាងក្រោមនេះ៖

១ មិនដែលប្រើឡេការពារកម្តៅថ្ងៃនៅលើដៃរបស់អ្នក

ស្បែកនៅលើដៃរបស់អ្នកត្រូវការការថែទាំ និងការការពារដូចគ្នានឹងស្បែកនៅលើមុខរបស់អ្នក។ កាំរស្មី UV អាចប៉ះពាល់ដល់ផ្នែកណាមួយនៃរាងកាយ រួមទាំងដៃផងដែរ។

២ មិនដែលប្រើជាតិសំណើមនៅលើដៃរបស់អ្នក

ដៃរបស់យើងធ្វើការយ៉ាងស្វាហាប់ពេញមួយថ្ងៃ ចាប់ពីការកត់ត្រា ការបើកបរ ការចម្អិនអាហារ រហូតដល់ការកាន់ និងការលើកវត្ថុពីស្រាលទៅធ្ងន់។ ដូច្នេះហើយ ការថែទាំ និងធ្វើឱ្យដៃរបស់អ្នកស្រស់ស្រាយបន្ទាប់ពីដៃរបស់អ្នកបានសម្រាក ដោយរកផលិតផលដែលមានសំណើមយកមកលាប។

៣ ប្រើសាប៊ូបោកខោអាវខ្លាំងៗ ដើម្បីលាងដៃរបស់អ្នក

សាប៊ូបោកខោអាវ ច្រើនតែមានសារធាតុ bleaching ខ្លាំង ដែលអាចធ្វើអោយដៃអ្នកស្ងួត។ ដូច្នេះគួរប្រើសាប៊ូណាដែលជួយថែរក្សាសំណើម ព្រោះសាប៊ូបោកខោអាវមានជាតិកាត់ដៃច្រើន អាចធ្វើឲ្យជ្រួញនិងស្ងួត។

៤ លាងដៃរបស់អ្នកញឹកញាប់ពេក

ទម្លាប់នៃការលាងដៃជាប្រចាំដើម្បីកម្ចាត់បាក់តេរីជារឿងល្អ ប៉ុន្តែតាមពិត វាក៏អាចបណ្តាលឱ្យស្បែកដៃរបស់អ្នកត្រូវស្ងួតបានដែរ។ ប្រសិនបើការងាររបស់អ្នកតម្រូវឱ្យអ្នកសម្អាត និងសម្លាប់មេរោគឱ្យបានទៀងទាត់ អ្នកគួរតែបន្ថែមជាតិសំណើមបន្ទាប់ពីលាងដៃរបស់អ្នក។

ប្រភព៖phunutoday.vn

អត្ថបទ៖ Tep Sovannmoly