៥វិធីដើម្បីរក្សាបង្គាឲ្យនៅស្រស់ ហើយទុកបានយូរមិនខូចក្បាល
- 2023-10-09 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥វិធីដើម្បីរក្សាបង្គាឲ្យនៅស្រស់ ហើយទុកបានយូរមិនខូចក្បាល
បង្គាគឺជាអាហារដែលមនុស្សជាច្រើនចូលចិត្ត។ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែដឹងពីវិធីល្អបំផុតក្នុងការរក្សាបង្គានោះទេ។ខាងក្រោមនឹងណែនាំអ្នកពីវិធីរក្សាបង្គាឲ្យនៅស្រស់បានយូរ៖
១ ប្រើស្រាបៀរដើម្បីរក្សាបង្គា
ពេលទិញបង្គាលាងទឹកថ្នមៗ រួចដាក់បង្គាចូលក្នុងចានមួយ ចាក់ស្រាបៀរចូល ហើយលាងបង្គាម្ដងទៀត។បន្ទាប់ពីសម្អាតរួច យកបង្គាចេញ ហើយហាលឲ្យស្ងួត ឬជូតដោយកន្សែងស្ងួតថ្នមៗ បន្ទាប់មកដាក់បង្គាចូលក្នុងប្រអប់មួយ រួចរក្សាទុកក្នុងទូរទឹកកក។អ្នកមិនគួរលាងបង្គាដោយទឹកបន្ទាប់ពីលាងជាមួយស្រាបៀរទេ ព្រោះវាធ្វើឱ្យបង្គាងាយឆ្លងបាក់តេរី។វិធីនេះអ្នកអាចរក្សាបង្គាស្រស់បានពេញមួយខែដោយមិនបាត់បង់ក្បាល។
២ រក្សាបង្គាជាមួយអំបិល
ដាក់បង្គាក្នុងប្រអប់ផ្លាស្ទិចដែលមានគម្របមួយ បន្ថែមម្សៅរមៀត ១ស្លាបព្រាតូច អង្រួនថ្នមៗ រួចដាក់ក្នុងទូរបង្កក។បង្គាបន្ទាប់ពីដាក់វាហើយវានៅតែរក្សាពណ៌ស្រស់ ហើយក្បាលបង្គានៅតែរក្សាភាពទន់របស់វាដែរ។ធ្វើបែបនេះបង្គាអាចរក្សាទុកបានប្រហែល២សប្តាហ៍។ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើបង្កកយូរពេក បង្គានឹងស្រូបយកអំបិល និងប៉ះពាល់ដល់ភាពផ្អែមរបស់បង្គា។
៣ ប្រើថង់ប្លាស្ទិក
បង្គាដែលទិញមក ដាក់ចូលក្នុងថង់វេចខ្ចប់ដោយឡែកពីគ្នា។ បន្ទាប់មកដាក់បង្គាក្នុងថង់ប្លាស្ទិក ច្របាច់យកខ្យល់ដែលលើសចេញ ហើយចងថង់នោះឱ្យតឹង។ប្រើថង់ប្លាស្ទិកច្រើនស្រទាប់ ដើម្បីរក្សាខ្យល់ និងសំណើម។ចុងក្រោយដាក់បង្គាក្នុងទូរបង្កក។ ពេលចាំបាច់ យកថង់តូចៗចេញ រួចប្រើ។បង្គាដែលដាក់ នឹងមើលទៅដូចបង្គាស្រស់ដែលទើបនឹងទិញ។
៤ ប្រើស្ករ
ប្រើប្រអប់ផ្លាស្ទិកដើម្បីដាក់បង្គាមិនបាច់លាងទេ ព្រោះការត្រាំក្នុងទឹកនឹងធ្វើឱ្យបង្គាខូចជាងមុន ដោយដាក់ស្ករបន្តិចលើបង្គា។ចំពោះបង្គា១ស្រទាប់មានស្ករ១ស្រទាប់ ពេលពេញប្រអប់គ្របហើយដាក់ក្នុងទូទឹកកកឱ្យត្រជាក់។រក្សាទុកបង្គាជាមួយស្ករសជួយបង្កើនភាពស្រស់ និងបំបាត់ក្លិន ដូចនេះបង្គាដែលរក្សាទុកនៅតែមានរសជាតិឆ្ងាញ់ដូចបង្គាដែលអ្នកទើបតែទិញ។
៥ ទុកបង្គាជាមួយទូកកក
បង្គារបស់អ្នកនឹងនៅស្រស់បានយូរជាមួយនឹងការរក្សាទុកនៅទូទឹកកក។ក្រោយលាងបង្គារួចដាក់ក្នុងប្រអប់មួយ នៅកន្លែងទូក។ការរក្សាទុកជាមួយទឹកកកនឹងជួយអ្នករក្សាបង្គាបានប្រហែល 1 ខែ ប៉ុន្តែអ្នកនឹងចំណាយពេលយូក្នុងការធ្វើឲ្យវារលាយដើម្បីប្រើវា។
ប្រភព៖phunutoday.vn