វិធីកាត់បន្ថយស្នាមសង្វា៤យ៉ាង និងមានប្រសិទ្ធភាពអំឡុងពេលមានផ្ទៃពោះ

  • 2024-09-10 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នាមសង្វារគឺជាបាតុភូតនៃការផ្លាស់ប្តូរនៃជាលិកាជំនួយយឺត ដែលមានទីតាំងនៅក្រោមស្បែក បណ្តាលឱ្យមានស្នាមក្រហម ពណ៌ស្វាយ និងពណ៌ត្នោតខ្មៅ។ ស្នាមសង្វារគឺជារឿងធម្មតាណាស់ចំពោះស្ត្រីមានផ្ទៃពោះ ជាពិសេសក្នុងត្រីមាសទីបី ប៉ុន្តែស្ត្រីត្រូវប្រាកដថា ស្នាមសង្វាបើយើងព្យាយាមរកវិធីដើម្បីបំបាត់វា យ៉ាងហោចណាស់ ក៏វានៅមានតិចបំផុតដែរ ។ដូចនេះប្រសិនបើស្ត្រីទាំងឡាយចង់កាត់បន្ថយស្នាមសង្វាឲ្យបានច្រើន អាចធ្វើបានតាមវិធីទាំងនេះ៖

១ ការគ្រប់គ្រងទម្ងន់រាងកាយ

ការឡើងទម្ងន់យ៉ាងឆាប់រហ័សធ្វើឱ្យរាងកាយពង្រីកលឿនជាងស្បែកគ្របវា។ស្បែកមិនមានពេលគ្រប់គ្រាន់ក្នុងការសម្របខ្លួន ទេ ហើយវាក៏ត្រូវលេចឡើងនូវស្នាមសង្វា។ តាមរយៈការញ៉ាំអាហារដែលមានសុខភាពល្អជាមួយនឹងបរិមាណអាហារត្រឹមត្រូវ អ្នកអាចគ្រប់គ្រងទម្ងន់របស់អ្នក ដូច្នេះវាកើនឡើងយឺតៗ។

២ ផឹកទឹកឲ្យបានគ្រប់គ្រាន់

ការទទួលទានទឹកច្រើនអាចជួយរក្សាបរិមាណទឹកក្នុងរាងកាយឱ្យមានស្ថេរភាព និងសំណើមជួយដល់ស្បែក។

៣ - ធ្វើលំហាត់ប្រាណតិចៗបែបទន់ភ្លន់

ធ្វើលំហាត់ប្រាណសុភាពរាបសារ សមស្រប ដើម្បីជួយសម្រួលដល់ចរន្តឈាម ធ្វើអោយឈាមរត់ស្បែកបានល្អ និងធ្វើឱ្យស្បែកទន់រលោង។

៤ ប្រើក្រែមលាបស្បែក

ប្រើក្រែមលាបបំបាត់សង្វានៅត្រង់ស្បែក ជាពិសេសត្រង់បរិវេណក្បាលពោះ លើថ្ងាសខាងក្រោមផ្ចិត ភ្លៅ ដោះ ជាដើម ដើម្បីឲ្យស្បែកមានសំណើម និងរលោង។

ប្រសិទ្ធភាពនៃវិធីសាស្រ្តទាំងនេះប្រែប្រួលយ៉ាងខ្លាំងអាស្រ័យលើស្ថានភាពស្បែករបស់មនុស្សម្នាក់ៗ។អ្នកខ្លះទោះសម្រាលកូនរួចហើយក៏ដោយ ក៏នៅមានសង្វាតាមខ្លួនរហូតមិនបាត់។ ចំណែកអ្នកខ្លះទៀតក៏មិនសូវមានសង្វាច្រើនដែរ ដោយវាបាត់ទៅវិញក្រោយពេលសម្រាល។ ដូច្នេះអ្នកគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសើស្បែករបស់អ្នកក្រោយពេលសម្រាលកូនដើម្បីទទួលបានការព្យាបាលដែលមានសុវត្ថិភាព និងសមស្រប។

ប្រភព៖phunutoday.vn

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម