តើការពាក់អាវខ្មៅមានឥទ្ធិពលអ្វីខ្លះលើរាងកាយយើង?
- 2023-10-01 03:26:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើការពាក់អាវខ្មៅមានឥទ្ធិពលអ្វីខ្លះលើរាងកាយយើង?
សម្លៀកបំពាក់ពណ៌ខ្មៅ គឺជាពណ៌ដ៏ពេញនិយមបំផុតក្នុងចំណោមពណ៌សម្លៀកបំពាក់ដទៃទៀត។ មនុស្សមួយចំនួនជ្រើសរើសស្លៀកពាក់ខ្មៅជារៀងរាល់ថ្ងៃថែមទៀតផង។ ប៉ុន្តែតើអ្នកដឹងទេថាពណ៌ខ្មៅជាពណ៌ងងឹតបំផុត និងស្រូបយកកំដៅពីព្រះអាទិត្យច្រើនជាងអាវពណ៌ផ្សេងទៀត?
នៅពេលពាក់អាវពណ៌ខ្មៅយូរ រាងកាយរបស់អ្នកនឹងស្រូបយកកម្តៅកាន់តែច្រើនដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពថែមទៀតផង។
ហានិភ័យនៃការកើនឡើងកម្តៅក្នុងខ្លួន៖ ការឡើងកម្តៅក្នុងខ្លួន គឺជាលក្ខខណ្ឌមួយដែលសីតុណ្ហភាពរាងកាយលើសពី ៤០អង្សា។ ជាធម្មតាវាកើតឡើងចំពោះមនុស្សដែលនៅខាងក្រៅរយៈពេលយូរ។ ការស្លៀកសម្លៀកបំពាក់ខ្មៅក្រាស់យូរ និងការមិនផឹកទឹកគ្រប់គ្រាន់ អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ នេះក៏ព្រោះតែអាវខ្មៅស្រូបយកកំដៅពីព្រះអាទិត្យច្រើន។
ការបែកញើសតិច៖ ញើស គឺជាប្រតិកម្មធម្មជាតិរបស់រាងកាយមនុស្សក្នុងការធ្វើឲ្យខ្លួនត្រជាក់។ យ៉ាងណាមិញ នៅពេលពាក់អាវខ្មៅ វានឹងធ្វើញើសនឹងពិបាកហួត ដែលជាហេតុឱ្យរាងកាយមិនអាចធ្វើឱ្យខ្លួនត្រជាក់បាន។ជាលទ្ធផលវាធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនឡើងខ្ពស់ ។
ទោះបីជាការពាក់អាវខ្មៅអាចមានផលអវិជ្ជមានដល់រាងកាយ ក៏មានវិធីមួយចំនួនដែលអាចជួយកាត់បន្ថយហានិភ័យទាំងនោះបានផងដែរ។
ជ្រើសរើសក្រណាត់ដែលមានខ្យល់ចេញចូល៖ ក្រណាត់ដែលអាចដកដង្ហើមបានជួយឱ្យញើសហួតបានយ៉ាងងាយស្រួល។ វាជួយការពារកុំឱ្យសីតុណ្ហភាពរាងកាយកើនឡើង។
ជៀសវាងការពាក់អាវខ្មៅក្នុងរយៈពេលយូរ៖ អ្នកគួរចៀសវាងការពាក់អាវខ្មៅក្នុងរយៈពេលយូរ ជាពិសេសក្នុងអំឡុងពេលអាកាសធាតុក្តៅ។
ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ការផឹកទឹកឱ្យបានគ្រប់គ្រាន់អាចជួយការពារការខ្សោះជាតិទឹក និងជួយឱ្យរាងកាយកាត់បន្ថយកម្តៅក្នុងរាយកាយកាន់តែប្រសើរ។
ទោះបីជាការស្លៀកពាក់សម្លៀកបំពាក់ព៌ណខ្មៅមានគុណវិបត្តិមួយចំនួន ការពាក់អាវពណ៌ខ្មៅក៏មានគុណសម្បត្តិមួយចំនួនផងដែរ ដូចជា៖
ធ្វើឱ្យរាងរបស់អ្នកមើលទៅស្ដើងជាងមុន៖ ពណ៌ខ្មៅអាចជួយលាក់រាងរបស់អ្នក និងអាចធ្វើឱ្យរាងកាយមើលទៅតូចជាងមុន។
ធ្វើឱ្យមើលទៅទាន់សម័យ៖ ពណ៌ខ្មៅ គឺជាពណ៌ដែលស័ក្ដិសមសម្រាប់គ្រប់ឱកាសទាំងអស់ ហើយថែមទាំងលើកសោភណភាពនៃការស្លៀកពាក់របស់យើងថែមទៀតផង។
ប្រើប្រាស់បានយូរ៖ សម្លៀកបំពាក់ពណ៌ខ្មៅជាទូទៅអាចប្រើបានយូរជាងសម្លៀកបំពាក់ពណ៌ផ្សេងទៀត។
ដូច្នេះអ្នកគួរពាក់អាវពណ៌ខ្មៅគួរធ្វើក្នុងឱកាសសមស្រប និងក៏គួរតែគិតពីអាកាសធាតុផងដែរ។ ប្រសិនបើអាកាសធាតុក្តៅ អ្នកគប្បីជៀសវាងការពាក់អាវខ្មៅក្នុងរយៈពេលយូរ។