ម៉ូដខោប៊យទាំង៧ កំពុងវាយលុកក្នុងចំណោមយុវវ័យសម័យថ្មី

  • 2023-10-01 03:21:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើយើងនិយាយអំពីអាវខោប៊យ យើងជឿថាស្រីៗគ្នាយើងប្រាកដជាមានយ៉ាងហោចណាស់មួយនៅក្នុងទូខោអាវ។ ខោប៊យជាសម្លៀកបំពាក់ដែលអាចស្លៀកពាក់បានជាច្រើនជម្រើស និងអាចផ្គូផ្គងបានគ្រប់រូបរាងហើយថែមទាំងអាចផ្តល់នូវម៉ូតខុសប្លែកគ្នាផងដែរ។

ថ្ងៃនេះ យើងនឹងនាំយកម៉ូដខោអាវខោប៊យធំ ឡូយៗ សម្រាប់ពាក់ទៅធ្វើការ ឬដើរលេងជាដើម មកចែកជូនប្រិយមិត្ត។

ម៉ូដសម្រាប់អាវក្រៅធំខោប៊យ សម្រាប់ការស្លៀកពាក់បែបឃ្យូត និងក្លាសិក

១. អាវក្រៅធំខោប៊យ ពាក់គូជាមួយអាវយឺត និងសំពត់ បន្ថែមភាពពិសេស និងឡូយសម្រាប់ការស្លៀកពាក់របស់អ្នក។

២. យកអាវក្រៅធំខោប៊យ មកគូជាមួយអាវយឺតពណ៌ស ខោប៊យជើងវែង និងស្បែកជើងកវែង អ្នកនឹងទទួលបានស្តាយ៍ឡូយសម្រាប់ពេលដើរលេង ឬពេលថតរូបស្អាតៗជាដើម។

៣. ថ្ងៃដែលអ្នកចង់ជួបជុំជាមួយមិត្តភក្តិនៅក្រៅ អ្នកអាចសាកពាក់អាវយឺតពណ៌ គូជាមួយខោខ្លីចង្កេះខ្ពស់ ហើយពាក់អាវអាវក្រៅធំខោប៊យដើម្បីបានភាពទាក់ទាញ។

៤. ស្តាយ៍មួយទៀតដែលកំពុងពេញនិយមនោះគឺ ម៉ូដខោជើងវែងរលុងៗ គូជាមួយអាវយឺតធំ ហើយពាក់ជាមួយអាវក្រៅខោប៊យធំៗ។

៥. ចង់បានស្តាយ៍ឡូយ ហើយមើលទៅសមសួនសម្រាប់ពាក់ទៅធ្វើការមែនទេ? តស់! សាកគូខោប៊យពណ៌ស្លក ទុយនុយជាមួយអាវក្អម ហើយថែមជាមួយអាវក្រៅខោប៊យធំមួយទៀតមើល!

៦. មិនត្រឹមតែអាចលេងជាមួយខោ និងអាវយឺតប៉ុណ្ណោះទេ អាវក្រៅខោប៊យធំក៏អាចយកមកពាក់ពីក្រៅរ៉ូបបានផងដែរ! ឈុតនេះ អាចពាក់បានទាំងធ្វើការនៅការិយាល័យ ឬដើរលេងជួបជុំជាមួយមិត្តភក្តិជាដើម។

៧. ឈុតនារីសម័យថ្មីសម្រាប់ដើរលេង ឬshopping ជាដើម អ្នកអាចគូសំពត់ខ្លីពណ៌ត្នោត ជាមួយអាវខោប៊យបិទឡេវ ហើយបញ្ចេញខ្សែក្រវ៉ាត់ ដើម្បីបានរូបរាងកាន់តែស្វេក និងទាក់ទាញ។

យ៉ាងណាដែរសម្រាប់ម៉ូតខោអាវខោប៊យទាំង៧ ខាងលើ? តើមួយណាដែលអ្នកចាប់អារម្មណ៍ជាងគេ? កុំភ្លេចចែករំលែកម៉ូតទាំងនេះទៅកាន់មិត្តរបស់អ្នកដែលចូលចិត្តលេងស្តាយ៍ខោប៊យទាំងអស់គ្នាណា!

ប្រភព៖ Sanook អត្ថបទដោយ៖ សុលក្ខិណា

អត្ថបទពេញនិយម