គួរសាកអនុវត្តន៍ ៨ចំណុចនេះ អាចធ្វើឲ្យស្រ្តីទាំងឡាយជៀសផុតពីបញ្ហារោគស្រ្តីបានល្អ

  • 2023-09-30 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុខភាពស្ត្រី៖ សុខភាពទ្វារមាស គឺមានសារសំខាន់ ជាពិសេសសម្រាប់ប្រយោជន៍ទូទៅរបស់ស្ត្រី ។ ទ្វារមាសដែលមានសុខភាពល្អអាចកម្ចាត់បាក់តេរី និងកោសិកាដែលស្លាប់បាន ។ ជំងឺរោគស្រ្តី ជាជំងឺធ្វើឲ្យប៉ះពាល់ដល់មុខងាររបស់ប្រព័ន្ធបន្តពូជស្រីៗ។ រោគសញ្ញាគេឃើញច្រើនក្នុងជំងឺរោគស្ត្រី រួមមាន:

  • រមាស់ទ្វារមាស
  • ធ្លាក់ស
  • ឈឺក្នុងអាងត្រគាក
  • ធ្លាក់ឈាមខុសប្រក្រតី
  • ឈឺសុដន់ និងមានដុំដោះ។

កម្រិតការឈឺចាប់នៃរោគសញ្ញាទាំងអស់ខាងលើ អាស្រ័យលើវ័យ ដោយសារតែរោគសញ្ញាទាំងអស់ អាចកើតឡើងដោយសារបម្រែបម្រួលអ័រម៉ូនពេលយើងចាស់ទៅ។ ហើយបើទ្វារមាសមានសុខភាពមិនល្អអាចប៉ះពាល់ដល់ចំណង់ផ្លូវភេទ និងការមានកូន ។

ពិសេស មនុស្សស្រី មិនងាយស្រួលដូចប្រុសៗនោះទេ មានបញ្ហាសុខភាពច្រើន គួរយកចិត្តទុកដាក់ ពិសេសបញ្ហាពាក់ព័ន្ធរោគស្រ្តី បើមិនមានអនាម័យ ឬធ្វេសប្រហែសមិនយកចិត្តទុកដាក់ បង្កឲ្យកាន់តែធ្ងន់ធ្ងរ ឬវិវត្តទៅជាមហារីកបាន។ ដូច្នេះគួរសាកអនុវត្តន៍ ៨ចំណុចនេះ អាចធ្វើឲ្យស្រ្តីទាំងឡាយជៀសផុតពីបញ្ហារោគស្រ្តីបានល្អ ពីកញ្ញាខាងក្រោម៖

  • ១. ទៅពិនិត្យសុខភាពភ្លាម ប្រសិនបើអ្នកសង្កេតឃើញការផ្លាស់ប្តូរ ឬមានអ្វីប្លែកលើរាងកាយរបស់អ្នក ជាពិសេសប្រដាប់ភេទ
  • ២. សាកសួរ និងពិភាក្សាអំពីបញ្ហានេះជាមួយដៃគូ
  • ៣. ការរួមភេទតាមមាត់ ក៏អាចធ្វើឲ្យអ្នកកើតជំងឺកាមរោគបានដែរ ដូច្នេះ ត្រូវចេះការពារគ្រប់ចំណុច
  • ៤. ជំងឺកាមរោគ នឹងធ្វើឲ្យអ្នកប្រឈមកាន់តែខ្លាំង ទៅនឹងជំងឺអេដស៍
  • ៥. ស្រោមអនាម័យ អាចជួយការពារអ្នកបាន
  • ៦. បញ្ឈប់ការរួមភេទ បើអ្នកមានជំងឺអ្វីមួយ ជាពិសេស ជំងឺប្រដាប់ភេទ ដូចជាធ្លាក់ស រឹម រមាស់ ឬអាលែកស៊ីជាដើម
  • ៧. ជំងឺកាមរោគ ពេលខ្លះមិនមានចេញរោគសញ្ញានោះទ ដូច្នេះ អ្នកត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់
  • ៨.ប្រើប្រាស់ទឹកអនាម័យសម្អាតកម្ចាត់មេរោគបាក់តេរីជាប្រចាំ

ចុចអត្ថបទបន្ត៖ ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន និងរោគសញ្ញាមិនគួរមើលរំលង

ប្រភព៖ Womenshealth ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម