អ្នកម៉ាក់ គួរឲ្យកុមារផឹកភេជ្ជៈ៥មុខនេះ ព្រោះល្អបំផុតសម្រាប់សុខភាព
- 2023-09-29 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកម៉ាក់ គួរឲ្យកុមារផឹកភេជ្ជៈ៥មុខនេះ ព្រោះល្អបំផុតសម្រាប់សុខភាព
ម៉ាក់ៗមួយចំនួនខ្លះមិនហ៊ានឲ្យភេជ្ជៈដល់កុមារនោះទេ ព្រោះគិតថាមិនទាន់ដល់វ័យ ណាមួយគិតថាខ្លាចឈឺពោះ រាគរូសពិបាកយកទៅពេទ្យណាស់ រហូតធ្វើឲ្យកុមារខ្លះមិនមានជីវជាតិគ្រប់គ្រាន់នៅក្នុងរាងកាយក៏មាន។ ប្រសិនបើម៉ាក់ៗគិតបែបនេះ សូមគិតត្រឡប់មកវិញ ហើយអាចទៅពិភាក្សាជាមួយគ្រូពេទ្យបាន។ ដូចនេះដើម្បីឲ្យកូនម៉ាក់ៗមានសុខភាពល្អ អ្នកម៉ាក់ត្រូវឲ្យកូនញ៉ាំឲ្យបានគ្រប់គ្រាន់។ ហើយសម្រាប់ភេជ្ជៈទាំង៥មុខនេះ គឺល្អបំផុតសម្រាប់សុខភាពរបស់កុមារ នោះគឺ៖
១ ទឹកបរិសុទ្ធ
ទឹកមានសារៈសំខាន់ណាស់សម្រាប់សុខភាពមនុស្ស ទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការសរីរាង្គរបស់រាងកាយ រួមទាំងការគ្រប់គ្រងសីតុណ្ហភាព និងមុខងារសរីរាង្គ។ ជាការពិតកុមារមានតម្រូវការទឹកច្រើនជាងមនុស្សពេញវ័យ ដោយសាររាងកាយរបស់ពួកគេវិវត្តន៌យ៉ាងឆាប់រហ័សតាមពេលវេលា ហើយការរំលាយអាហាររបស់ពួកគេមានកម្រិតខ្ពស់។ ការបន្ថែមទឹកឲ្យបានគ្រប់គ្រាន់អាចបង្កើនទម្ងន់ កាត់បន្ថយហានិភ័យនៃការពុកធ្មេញ និងបង្កើនមុខងារយល់ដឹងរបស់កុមារ។
២ ភេជ្ជៈមានរសជាតិធម្មជាតិ
ភេជ្ជៈដែលមានរសជាតិធម្មជាតិ គឺជាភេជ្ជៈដែលផ្សំពីផ្លែឈើ មិនមានដាក់ជាតិស្ក រឺអ្វីផ្សេង ដូចនេះកុមារទទួលបានសារធាតុចិញ្ចឹមច្រើនពីវា ដូចជា ៖ ម្នាស់ ឪឡឹក ស្ត្រប៊ីរី ការរ៉ុត ក្រូច ទំពាំងបាយជូ ។ល។ ឪពុកម្តាយអាចឲ្យកូនផឹករាល់ថ្ងៃ និងស្វែងរកភេជ្ជៈណាដែលជាចំណង់ចំណូលចិត្តរបស់កូនអ្នក។
៣ ទឹកដោះគោគ្មានជាតិស្ករ
ទឹកដោះគោមានសារធាតុចិញ្ចឹមជាច្រើន ផ្តល់ឲ្យកុមារនូវប្រូតេអ៊ីន កាល់ស្យូម ផូស្វ័រ ម៉ាញ៉េស្យូម … ដែលសុទ្ធតែជាសារជាតិសំខាន់ៗសម្រាប់ឆ្អឹង ជំនួយដល់ការលូតលាស់ របស់កុមារ។
៤ ទឹកដូង
ទោះបីដូងមានការឡូរីនិងជាតិស្ករក៏ដោយ ទឹកដូងនៅតែជាជម្រើសដែលមានសុខភាពល្អ។ ទឹកដូងមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដល់កុមារ រួមទាំងសារធាតុដូចជា វីតាមីនC ម៉ាញ៉េស្យូម និងប៉ូតាស្យូម។ វាក៏ផ្តល់សារធាតុអាឡិចត្រូលីត ដើម្បីបំពេញបរិមាណទឹកដែលបាត់បង់តាមរយៈញើស។ ទឹកដូងជាជម្រើសដ៏ល្អសម្រាប់កុមារ ជាពិសេសវា មានប្រយោជន៏ខ្លាំងពេលដែលកុមារឈឺ ពួកគេត្រូវការជាតិទឹកឡើងវិញបន្ទាប់ពីរាគ ឬក្អួត ។
៥ ទឹកក្រឡុក
ទឹកក្រឡុកដែលផលិតនៅផ្ទះ គឺសម្បូរទៅដោយសារធាតុចិញ្ចឹម ហើយមិនមានជាតិស្ករច្រើន។ នេះក៏ជាប្រភេទទឹកដែលអាចបន្ថែមសារធាតុចិញ្ចឹមដល់កុមារដែលមានជំងឺមិនឃ្លានអាហារ។
ប្រភព៖phunutoday.vn