តើការលាបឡេការពារកម្តៅថ្ងៃបែបណាត្រូវក្បូនល្អសម្រាប់ស្បែកមុខ?

  • 2023-09-27 11:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឡេការពារកម្តៅថ្ងៃ ជាផ្នែកមួយនៃការថែទាំស្បែកមុខប្រចាំថ្ងៃដ៏សំខាន់មិនអាចអត់បានសម្រាប់មនុស្សគ្រប់វ័យ ព្រោះវាមានសមត្ថភាពក្នុងការទប់ស្កាត់ការបំផ្លាញកោសិកាស្បែករបស់យើងពីពន្លឺថ្ងៃ។

យ៉ាងណាមិញ តើយើងគួរប្រើឡេការពារកម្តៅថ្ងៃក្នុងកម្រិតណាដើម្បីអាចការពារស្បែកពីកាំរស្មីព្រះអាទិត្យបាន? ហើយតើការលើកឡើងអំពីការប្រើឡេការពារកម្តៅថ្ងៃដោយប្រើក្បួនម្រាមពីរពិតជា​ល្អ​មែន​ទេ?

ថ្ងៃនេះកញ្ញា នឹងបកស្រាយចម្ងល់នេះជូនអ្នកទាំងអស់គ្នា។

ជាការពិតណាស់ ការលាបឡេការពារកម្តៅថ្ងៃដោយប្រើម្រាម២ គឺជារឿងល្អ ព្រោះវាជាបរិមាណគ្រប់គ្រាន់មួយសម្រាប់ការពារស្បែកពីកាំរស្មីព្រះអាទិត្យ UVA និង UVB យ៉ាងមានប្រសិទ្ធភាព។

ជាទូទៅ បរិមាណ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដែល​សមរម្យ​សម្រាប់​លាប​លើ​មុខ គឺ​ត្រូវ​ច្របាច់​ឡេឱ្យ​វែង​ប្រហែល ២ថ្នាំងដៃ។

តើអ្នកដឹងទេ? ការ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​តិច​ពេក​ នឹងមិន​អាច​ការពារ​ស្បែក​របស់យើងពី​កាំរស្មី​យូវី​បាន​យ៉ាង​មាន​ប្រសិទ្ធភាពនោះ​ទេ ដែលវាជាហេតុធ្វើឲ្យ ស្បែកមានបញ្ហា​ជា​ច្រើន​ដូច​ជា​ការលាក​កម្ដៅ​ថ្ងៃ ស្នាម​ជាំ ស្នាម​អុជខ្មៅ និង​មហារីក​ស្បែកជាដើម។

លើស​ពី​នេះ ការ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ក្នុង​បរិមាណ​តិច​ពេក​ អាចធ្វើឲ្យក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មិន​ឲ្យ​ជាប់នឹង​ស្បែក ដែលវាក៏បណ្តាលឱ្យថយចុះប្រសិទ្ធភាពក្នុងការការពារស្បែកផងដែរ។

ដូច្នេះហើយ ការលាបឡេការពារកម្តៅថ្ងៃម្រាមពីរពិតជាវិធីងាយស្រួល និងជាបរិមាណដ៏សមស្របបំផុតសម្រាប់ការការពារស្បែកពីកាំរស្មី UV យ៉ាងមានប្រសិទ្ធភាព។

គន្លឹះពីរយ៉ាងសម្រាប់ការលាបឡេការពារកម្តៅថ្ងៃ
  • ច្របាច់ឡេការពារកម្តៅថ្ងៃក្នុងបរិមាណពីរថ្នាំងដៃ និងលាបឡេការពារកម្តៅថ្ងៃលើមុខ និងករបស់អ្នក
  • លាបឡេការពារកម្តៅថ្ងៃឡើងវិញជារៀងរាល់ ២ម៉ោងម្តង ឬញឹកញាប់ជាងនេះ ប្រសិនបើអ្នកបែកញើស ឬហែលទឹក។
តើគួរលាបឡេការពារកម្តៅថ្ងៃដោយរបៀបណាដើម្បីកុំឲ្យកកលើមុខ?

ការលាបឡេការពារកម្តៅថ្ងៃដោយប្រើម្រាមដៃ២ អាចធ្វើឱ្យមុខរបស់អ្នកប្រែជាស ឬកក ដោយសារតែក្រែមការពារកម្តៅថ្ងៃ ម៉ាកមួយចំនួនមានសារធាតុដែលចាំងរស្មីព្រះអាទិត្យ។

ដូច្នេះដើម្បីកុំ​ឱ្យ​ស្បែក​មើល​ទៅ​ជា​ស​ជាង​មុន អ្នកគួរ៖

  • ជ្រើសរើសឡេការពារកំដៅថ្ងៃដែលមានសាច់ស្តើង ឬស្រាល ព្រោះវាអាចជ្រាបចូលស្បែកលឿង
  • លាបឡេការពារកម្តៅថ្ងៃឱ្យបានស្មើគ្នាគ្រប់ផ្នែកនៃផ្ទៃមុខ ដោយប្រើម្រាមដៃ
  • រង់ចាំឱ្យឡេការពារកម្តៅថ្ងៃជ្រាបចូលទៅក្នុងស្បែកមុននឹងលាបគ្រឿងសម្អាង។

ប្រភព៖ Sanook អត្ថបទដោយ៖ សុលក្ខិណា

អត្ថបទពេញនិយម