បើចង់ដឹងថា បុរសម្នាក់មានភាពអាត្មានិយមនៅក្នុងខ្លួន យើងមើលលក្ខណៈ៤យ៉ាងនេះ

  • 2024-07-09 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វាជាធម្មជាតិរបស់មនុស្សក្នុងការខ្វល់ខ្វាយពីតម្រូវការរបស់ខ្លួន។ មនុស្សម្នាក់ៗតែងស្រលាញ់ខ្លួនឯង ជាងអ្នកដ៏ទៃ តែក៏មិនត្រូវស្រលាញ់រហូតដល់ភ្លេចខ្លួន ក្លាយទៅជាមនុស្សអាត្មានិយមនោះដែរ ព្រោះវាអាចប៉ះពាល់ដល់អ្នកនៅជុំវិញខ្លួន មើលមកមិនល្អ ដោយសារយើងជាមនុស្សអាត្មានិយមជ្រុលហួសហេតុ។ ដូចនេះដើម្បីចង់ដឹងថា បុរសម្នាក់មានភាពអាត្មានិយមនៅក្នុងខ្លួនមែនអត់ យើងអាចមើលទៅលើកត្តា៤យ៉ាងនេះ នោះគឺ៖

១ មនុស្សគ្មានការទទួលខុសត្រូវ

នៅពេលយើងវាយតម្លៃបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ យើងគួរតែផ្តោតលើអាកប្បកិរិយា របស់ពួកគេនៅពេលប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈម។ ដោយសារតែគេល្អចំពោះអ្នកនៅពេលវេលាល្អ មិនមែនមានន័យថាគេនឹងដូចគ្នាពេលអ្នកមានបញ្ហា រឺត្រូវការជំនួយនោះទេ។ មនុស្សអាត្មានិយមខ្លាំង ច្រើនតែខ្លាចរងនូវផលវិបាកនៃសកម្មភាពរបស់ខ្លួន។ ពួកគេនឹងគេចពីការទទួលខុសត្រូវរបស់ខ្លួន ដោយធ្វើបាបអ្នកដ៏ទៃ ទង្វើបែបនេះមានគ្រោះថ្នាក់ណាស់ យើងគួរនៅឲ្យឆ្ងាយពីមនុស្សប្រភេទនេះ។

២ មនុស្សរអ៊ូរទាំញឹកញាប់

មនុស្សមួយចំនួនពេលដឹងថាបុរសម្នាក់តែងតែរអ៊ូរទាំ គឺជាមនុស្សមិនលាក់បាំងអាររម្មណ៌ពិតរបស់ខ្លួន។ ប៉ុន្តែទង្វើបែបដនេះអាចចាត់ទុកថា ជាមនុស្សអាត្មានិយម ដោយសារគេមិនខ្វល់ពីអារម្មណ៌របស់អ្នកដ៏ទៃ ពាក្យសម្តី និងទ្វើរបស់គេតែងតែបង្កបញ្ហា និងគ្រោះថ្នាក់ដល់អ្នកដ៏ទៃ។ ក្នុងស្ថានភាពមួយគេមើលទៅអ្នកដ៏ទៃក្នុងផ្លូវអវិជ្ជមាន ហើយបើគេរងគ្រោះបន្តិចបន្តួចគេនឹងខឹង។ មនុស្សបែបនេះមានទម្លាប់ក្នុងការបង្ហាញគំនិត និងអារម្មណ៌របស់ពួកគេដោយត្រង់ និងដោយផ្ទាល់ ហើយនេះក៏អាចប៉ះពាល់ដល់អ្នកដ៏ទៃដែលនៅជុំវិញខ្លួនដោយអចេតនាផងដែរ។

៣ មនុស្សមិនមានជំហររឹងមាំ

ជំហររបស់មនុស្សអាចឆ្លុះបញ្ចាំងពីតម្លៃ ជំនឿ និងអាកប្បកិយារបស់គេដែរ។ ប្រសិនបើបុរសមិនមានគោលជំហរ និងខ្វះការគិតត្រឹមត្រូវ នោះងាយនឹងលះបង់ប្រយោជន៌អ្នកដ៏ទៃ ដើម្បីផលប្រយោជន៌ផ្ទាល់ខ្លួន។ ពួកគេអាចមានអារម្មណ៌អស់សង្ឃឹម ខកចិត្ត មិនចង់ទទួលខុសត្រូវចំពោះការសម្រេចចិត្ត។ ផ្នត់គំនិតនេះអាចធ្វើឲ្យពួកគេមានអារម្មណ៌ថប់បារម្ភ តានតឹង ព្រមទាំងប៉ះពាល់ និងបំផ្លាញទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនផងដែរ។

៤ មនុស្សមានភាពក្រអឺតក្រទម

បុរសដែលគិតតែពីខ្លួនឯង វាស់វែងអ្នកដ៏ទៃតាមតម្លៃផ្ទាល់ខ្លួន ហើយមានឥតិយាបថក្រអឺតក្រទម។ នៅពេលដែលអ្នកដ៏ទៃចាប់ផ្តើមបដិសេធ ឬចោទប្រកាន់ ពួកគេតែងមានហេតុផលគ្រប់យ៉ាងដើម្បីបង្ហាញអំពីភាពត្រឹមត្រូវដោយខ្លួនឯង សូម្បីតែមានអារម្មណ៌ថាមិនមានអ្វីខុសក៏ដោយ កំហុសគឺស្ថិតនៅលើអ្នកដ៏ទៃ។ ដើម្បីធ្វើឲ្យអ្នកដ៏ទៃមានអារម្មណ៏ថាខ្លួនខុស ពួកគេក៏ដាក់សម្ពាធផ្លូវចិត្តលើអ្នកដ៏ទៃ ទីបំផុតបង្ខំឲ្យអ្នកដ៏ទៃទទួលកំហុសរបស់ពួកគេ។

ដូចនេះបើបានស្គាលបុរសដែលមានលក្ខណៈទាំង៤យ៉ាងនេះហើយ នោះគឺជាបុរសអាត្មានិយមហើយ។ ពេលបង្កើតទំនាក់ទំនងជាមួយ យើងគួរតែប្រុងប្រយ័ត្នដើម្បីកុំឲ្យមានការលំបាក និងឈឺចាប់។

ប្រភព៖phunutoday.vn

អត្ថបទ៖ Tep Sovannmoly