កុមារីវ័យ១០ឆ្នាំម្នាក់របស់កម្ពុជាបានប្រឡងជាប់ទៅរៀននៅសាលារដ្ឋសិង្ហបុរី

  • 2023-09-26 08:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្លងកាត់ការប្រឡងប្រជែងជាមួយសិស្សពូកែៗមកពីប្រទេសនានាលើពិភពលោក កុមារី ម៉ៅ អារីតា ឃេតលីន អាយុ១០ឆ្នាំ ជាសិស្សថ្នាក់ទី៤ នៃសាលាអន្តរជាតិ ជីនៀស ភ្នំពេញ (Genius International School of Singapore) បានទទួលជោគជ័យក្នុងការប្រឡងនេះ។

កម្មវិធីប្រឡងនេះមានឈ្មោះថាកម្មវិធីសិស្សពូកែអន្តរជាតិរបស់ប្រទេសសិង្ហបុរី (Admission Exercises for International Students) ដែលមានសិស្សពូកែទូទាំងពិភពលោកចូលរួមប្រឡង។ Admissions Exercise for International Students ជាកម្មវិធីរបស់ក្រសួងអប់រំសិង្ហបុរី សម្រាប់សិស្សពូកែទូទាំងពិភពលោក។

កុមារី ម៉ៅ អារីតា ឃេតលីន នឹងទៅបន្តការសិក្សានៅសាលារដ្ឋាភិបាលសិង្ហបុរី ពីថ្នាក់បឋមសិក្សារហូតដល់កម្រិតឧត្តមសិក្សា ក្រោមមូលនិធិឧបត្ថម្ភធនរបស់រដ្ឋាភិបាលសិង្ហបុរី។គួរ

បញ្ជាក់ថា កាលពីដើមឆ្នាំ២០២២ កុមារី ម៉ៅ អារីតា ឃេតលីន ក៏ធ្លាប់បានទទួលមេដាយមាសក្នុងកម្មវិធីប្រកួតប្រជែងគណិត្យវិទ្យាសិង្ហបុរីអន្តរជាតិផងដែរ។

អត្ថបទ៖ កញ្ញា