ពេលចាស់ទៅ បើប្រពន្ធមិននៅ ប្រុសៗតែងពឹងលើមនុស្ស៣នាក់នេះយ៉ាងសកម្ម
- 2023-09-26 08:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលចាស់ទៅ បើប្រពន្ធមិននៅ ប្រុសៗតែងពឹងលើមនុស្ស៣នាក់នេះយ៉ាងសកម្ម
ទោះបីបុរសដែលជាភេទខ្លាំងខាងកំលាំងកាយយ៉ាងណាក៏ដោយ នៅពេលដែលប្រពន្ធរបស់ពួកគេបានលាចាកលោកនេះទៅ ពួកគេខ្លាយទៅជាបុគ្គលទន់ខ្សោយ និងផុយស្រួយជាទីបំផុត។ ជាទូទៅមនុស្សប្រុសនៅពេលដែលគ្មានប្រពន្ធ តែងតែពឹងលើមនុស្ស៣នាក់នេះយ៉ាងពិតប្រាកដ ដើម្បីរស់នៅក្នុងជីវិតដែលសេសសល់ដោយក្តីសុខ និងសុភមង្គល នោះគឺ៖
១ កូន
ដូចមានសុភាសិតបុរាណមួយបានពោលថា « ក្មេងជឿលើឪពុក មនុស្សចាស់ជឿជាក់លើកូន» កាលនៅក្មេងឪពុកម្តាយគឺជាអ្នកជំនួយការខាងសម្ភារៈ និងខាងបញ្ហាស្មារី។ ផ្ទុយទៅវិញពេលយើងចាស់ទៅ យើងត្រូវតែរៀនពឹងលើកូន ទោះជាយ៉ាងនេះក្តីការពឹងផ្អែកក៏ត្រូវមានកម្រិតមធ្យម ដោយមិនមានការស្តីបន្ទោសឬបង្កបញ្ហាដល់កូនឡើយ ទុកឲ្យកូនគោរពប្រតិបត្តិតាមចិត្ត។ កូនៗគ្រប់រូបតែងមានការរស់នៅនិងសេចក្តីសុខរបស់គេរៀងៗខ្លួន ហើយយើងជាឪពុកក៏កុំធ្វើជាបន្ទុករបស់គេខ្លាំងពេកដែរ។ ប៉ុន្តែ កូនៗក៏គួរតែបង្កើតឳកាសឲ្យកូនបង្ហាញការគោរពដល់ខ្លួនដែរ ហើយការពឹងផ្អែកនេះគឺស្ថិតនៅក្នុងកម្រិតមធ្យម និងសមរម្យដើម្បីឲ្យជីវិតបានរីករាយ។
២ អ្នកជិតខាង
អ្នកជិតខាងគឺជាមនុស្សដែលយើងទាក់ទងច្រើនជាងគេក្នុងជីវិតប្រចាំថ្ងៃ។ នៅពេលដែលយើងមានអារម្មណ៌មិនស្រួលខ្លួន ឬមានព្រឹត្តិការណ៌គ្រោះថ្នាក់ ពួកគេអាចជាអ្នកជួយដំបូងគេ។ មនុស្សដែលអាចរក្សាទំនាក់ទំនងបានល្អជាមួយអ្នកជីតខាង គឺជារឿងល្អ នៅពេលដែលគេត្រូវការជំនួយ។ អ្នកជីតខាងជាអ្នកដែលមានតម្លៃបំផុតមិនអាចកាត់ថ្លៃបាន ជាពិសេសនៅពេលយើងមានបញ្ហា គ្រួសារយើងមកមិនទាន់ គឺមានតែអ្នកជិតខាងនេះហើយ។ ញាតិជិតឆ្ងាយ មិនល្អដូចអ្នកជិតខាងទេ ដែលគេល្អដាក់យើង មានសីលធម៌ខ្ពស់ និងចេះយកអាសារគ្នាទៅវិញទៅមក។
៣ ខ្លួនឯង
មនុស្សវ័យចំណាស់ដែលមានប្រាជ្ញា តែងឲ្យតំលៃលើសុខភាព និងអារម្មណ៌របស់គេ។ បន្ទាប់ពីខិតខំអស់មួយជីវិតក្នុងការរស់នៅ យើងក៏ត្រូវចេះលះបង់គ្រប់រឿងចោលដែលមិនមានប្រយោជន៌ លះបង់កេរ្តី៏ឈ្មោះ និងទ្រព្យសម្បត្តិ និងមិនខ្វល់ពីរឿងតូចតាចចោល។ ដើម្បីរស់នៅឲ្យមានសុខភាពល្អ យើងត្រូវថែរក្សាសុខភាព ហាត់ប្រាណក្នុងកម្រិតមធ្យមដែលអាចធ្វើទៅបាន គេងឲ្យបានគ្រប់គ្រាន់ ញ៉ាំឲ្យបានទៀងទាត់ នោះគឺជាកត្តាសំខាន់បំផុតហើយ។ កាត់បន្ថយការខឹង រៀនលះអ្វីៗគ្រប់យ៉ាងចោល ដោយរក្សាចិត្តរីករាយជាមួយជីវិតចុងក្រោយ។
ប្រភព៖ phunutoday.vn