គន្លឹះនៃការគេង៣យ៉ាង ជួយឲ្យស្ត្រីជៀសផុតពីភាពជ្រីវជ្រួញនៅក្រោមក
- 2024-07-11 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះនៃការគេង៣យ៉ាង ជួយឲ្យស្ត្រីជៀសផុតពីភាពជ្រីវជ្រួញនៅក្រោមក
តាមពិតទៅការគេងមិនចេះតែគេងឲ្យតែបានៗ ឲ្យតែបិទភ្នែកទៅដឹងតែល្អហើយនោះទេ ប៉ុន្តែបើតាមការសិក្សាជាច្រើនបានបង្ហាញថា ការដេកគ្រប់ទម្រង់នៃរាងកាយពិតជាអាចប៉ះពាល់ដល់រាងកាយ និងស្បែករបស់យើងក្នុងកម្រិតមួយចំនួនដែរ។ ទម្តាប់នៃការគេងមិនសមរម្យអាចបង្កឲ្យមានស្នាមជ្រីវជ្រួញនៅក្រោមករបស់យើងដោយមិនដឹងខ្លួន។ ដូចនេះតើយើងគួរធ្វើយ៉ាងណាដើម្បីកុំឲ្យមានស្នាមជ្រួញនៅក្រោមក នៅពេលដែលយើងគេង?ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនក្នុងការគេង ដើម្បីកុំឲ្យមានភាពជ្រីវជ្រួញនៅត្រង់បរិវេណក ៖
១ គេងដាក់ខ្នើយនៅផ្នែកម្ខាងនៃដងខ្លួន
ជាធម្មតាមនុស្សមួយចំនួនតែងដេកនៅចំហៀង តែការគេងបែបនេះគឺពិតជាស្រួលខ្លួន ហើយឆាប់គេងលក់ទៀតផង។ ដូចនេះអ្នកព្យាយាមដាក់ខ្នើយពី នៅលើផ្នែកម្ខាងនៃដងខ្លួនរបស់អ្នក នៅក្រោមដៃ។ ខ្នើយទាំងនេះជួយដល់សន្លាក់ដៃ និងស្មា ការពារអ្នកនិងបង្វែរការគេងរបស់អ្នក។ ធ្វើបែបនេះរយៈពេល១សប្តាហ៏ នោះអ្នកនឹងមានអារម្មណ៌ថាស្រួលជាមួយទីតាំងថ្មីនេះ។
២ ដាក់ខ្នើយនៅក្រោមជង្គង់របស់អ្នក
ដាក់ខ្នើយនៅក្រោមជង្គង់របស់អ្នក ដើម្បីជួយលើកជើងរបស់អ្នករក្សាឈាមរត់បានល្អ។ ហើយវាក៏ជួយតម្រឹមឆ្អឹងខ្នងបានត្រឹមត្រូវ និងកាត់បន្ថយការឈឺខ្នងផ្នែកខាងក្រោមបានដែរ។
៣ ប្រើខ្នើយស្តើងទន់ស្រាល ដើម្បីគេង
មនុស្សមួយចំនួន ចូលចិត្តប្រើខ្នើយកើយខ្ពស់ៗ ជាងប្រើខ្នើយស្តើង។ យោងតាមអ្នកជំនាញបានឲ្យដឹងថា មនុស្សអាចប្រើប្រាស់ខ្នើយស្តើងៗ ដើម្បីទ្រទ្រង់ក ទាំងនេះក៏ជួយអ្នកបានមួយកម្រិតដែរ ជួយឲ្យឈាមរត់ក្នុងរាងកាយកាន់តែប្រសើរឡើង។
មិនត្រឹមតែប៉ុណ្ណោះទេ ក៏នៅមានកត្តាមួយចំនួនទៀតដែរ ដែលមិនធ្វើឲ្យមានភាពជ្រីវជ្រួញនោះគឺ៖
ជៀសវាងការទទួលទានអាហារនៅពេលយប់ជ្រៅ
ប្រើក្រែមផ្តល់សំណើម ត្រង់បរិវេណក
ប្រភព៖Kenh14.vn