ទម្លាប់ខុសឆ្គងប្រចាំថ្ងៃ នៅពេលបិទTV ធ្វើឲ្យ ខ្ជះខ្ជាយអគ្គិសនី និងធ្វើឱ្យឧបករណ៍ឆាប់ខូច

  • 2024-04-08 11:23:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការបិទទូរទស្សន៍នៅពេលមិនប្រើ ហាក់ដូចជាកិច្ចការសាមញ្ញបំផុត ប៉ុន្តែមនុស្សជាច្រើននៅតែធ្វើវាមិនត្រឹមត្រូវដដែល។ កំហុសនៅពេលបិទទូរទស្សន៍មិនត្រឹមតែខ្ជះខ្ជាយអគ្គីសនីប៉ុណ្ណោះទេថែមទាំងកាត់បន្ថយអាយុជីវិតរបស់ឧបករណ៍ផងដែរ។ ដូច្នេះ ទោះបីជាអ្នកប្រហែលជាបានប្រើទូរទស្សន៍អស់ជាច្រើនទស្សវត្សមកហើយក៏ដោយ ការរៀនពីរបៀបបិទវាម្តងទៀតគឺជាការចាំបាច់។

តោះមកមើល ចំណុចខុសឆ្គងខាងក្រោមទាំងនេះ តែងតែធ្វើជាប្រចាំដោយ មិនដឹងខ្លួន នៅពេលបិទទូរទស្សន៍ធ្វើឱ្យឧបករណ៍ឆាប់ខូច និងស៊ីភ្លើងច្រើន ដូច្នេះអ្នកគួរតែឆាប់បោះបង់ចោលទៅ ។

១.កំហុសនៅពេលបិទTV

ប្រើតែឧបករណ៍បញ្ជាពីចម្ងាយប៉ុណ្ណោះ ប្រសិនបើអ្នកគ្រាន់តែបិទទូរទស្សន៍ដោយប្រើឧបករណ៍បញ្ជាពីចម្ងាយដោយមិនចុចប៊ូតុងថាមពល ឧបករណ៍នឹងនៅតែដំណើរការក្នុងរបៀបរង់ចាំ ប៉ុន្តែនឹងមិនបិទទាំងស្រុងនោះទេ។ នេះមិនត្រឹមតែខ្ជះខ្ជាយអគ្គិសនីនៅក្នុងផ្ទះប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយអាយុជីវិតរបស់ទូរទស្សន៍ទៀតផង។

បិទTVដោយដកផ្តាច់ខ្សែភ្លើងតែម្តង ប្រសិនបើរាល់ថ្ងៃអ្នកដក និងដោតខ្សែភ្លើង ដើម្បីបើក និងបិទទូរទស្សន៍ យូរៗទៅ វានឹងប៉ះពាល់ដល់អាយុជីវិតរបស់ផលិតផល។ សកម្មភាពនេះក៏ធ្វើឱ្យការផ្គត់ផ្គង់ថាមពលទៅទូរទស្សន៍មិនស្ថិតស្ថេរ ព្រោះវាត្រូវតែបញ្ចូលថ្មជាបន្តបន្ទាប់។ ​​ លើសពីនេះ ការដកខ្សែភ្លើងភ្លាមៗ ដោយមិនបានបិទភ្លើងជាមុននៅក្នុងឧបករណ៍សិន វានឹងបណ្តាលឲ្យខ្សែភ្លើងអេក្រង់ប៉ះគ្នាយ៉ាងងាយ និងឆាបឆេះ បណ្តាលឲ្យទូរទស្សន៍ឆាប់ខូច ហើយអាចបង្កហានិភ័យដល់ការឆេះ និងផ្ទុះផងដែរ។

បើកនិងបិទជាបន្តបន្ទាប់ ទម្លាប់ដែលហាក់ដូចជាគ្មានគ្រោះថ្នាក់នេះ តាមពិតគឺជាកំហុសមួយដែលមនុស្សជាច្រើនធ្វើនៅពេលបិទទូរទស្សន៍។ ពួកគេគិតថា ពួកគេគួរតែបិទទូរទស្សន៍ បើទោះបីជាវាគ្រាន់តែមួយភ្លែតដើម្បីសន្សំសំចៃថាមពលក៏ដោយ ប៉ុន្តែការពិត ការបិទ និងបើកជានិច្ចក្នុងអំឡុងពេលដែលវាបើកនឹងធ្វើឱ្យខ្ជះខ្ជាយអគ្គិសនី។​​ លើសពីនេះ រាល់ពេលដែលទូរទស្សន៍ត្រូវបានបិទ អំពូលភ្លើងរបស់ទូរទស្សន៍ស្រាប់តែឡើងកំដៅ បណ្តាលឱ្យ cathode មានអាយុយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់សមត្ថភាពឆ្លុះបញ្ចាំងអគ្គិសនី កាត់បន្ថយវ៉ុល និងអាយុកាលរបស់ទូរទស្សន៍បន្តិចម្តងៗ។

២.របៀបបិទTVឱ្យបានត្រឹមត្រូវ មធ្យោបាយដ៏ល្អបំផុតដើម្បីបិទទូរទស្សន៍គឺត្រូវចុចពីចម្ងាយជាមុនសិន បន្ទាប់មកចុចប៊ូតុងថាមពលរហូតដល់ទូរទស្សន៍ឈប់ដំណើរការទាំងស្រុង។ កុំបិទទូរទស្សន៍ដោយដកខ្សែភ្លើងភ្លាមៗ។​​​ អ្នកគួរតែផ្តាច់ខ្សែភ្លើងទាំងស្រុង ប្រសិនបើគ្រួសាររបស់អ្នកមិនប្រើទូរទស្សន៍ច្រើនថ្ងៃ ឬអាកាសធាតុមានព្យុះ សូមដកខ្សែភ្លើងចេញទាំងស្រុងទើបមានសុវត្ថិភាព។ សូមចំណាំថា មុនពេលដកខ្សែភ្លើង អ្នកត្រូវតែបិទវាដោយប្រើឧបករណ៍បញ្ជាពីចម្ងាយជាមុនសិន។ សម្រាប់ទូរទស្សន៍ឆ្លាតវៃ ប្រសិនបើអ្នកមិនមានឧបករណ៍បញ្ជាពីចម្ងាយទេ អ្នកអាចប្រើទូរសព្ទរបស់អ្នកដើម្បីបិទវាបាន។ អ្នកគ្រាន់តែត្រូវការទាញយកកម្មវិធីដើម្បីភ្ជាប់ទៅទូរទស្សន៍ ហើយទូរសព្ទរបស់អ្នកអាចជំនួសឧបករណ៍បញ្ជាពីចម្ងាយបាន។

៣. គន្លឹះក្នុងការសម្អាតអេក្រង់ទូរទស្សន៍ភ្លឺចាំង

ខាងក្រោមនេះជាជំហានដើម្បីសម្អាតអេក្រង់ទូរទស្សន៍ឱ្យស្អាត និងគ្មានធូលី។

ជំហានទី ១៖ បិទទូរទស្សន៍ ហើយផ្តាច់ប្រភពថាមពលរបស់ទូរទស្សន៍ មុនពេលសម្អាត ការផ្តាច់ប្រភពថាមពលនឹងធានាសុវត្ថិភាពរបស់ទូរទស្សន៍ ក៏ដូចជាការពារអ្នកពីការឆក់ ឬភ្លើងកំឡុងពេលសម្អាត។ លើសពីនេះទៀតនៅពេលដែលទូរទស្សន៍មិនដំណើរការ អ្នកអាចមើលឃើញយ៉ាងច្បាស់នូវស្នាមប្រឡាក់ទាំងអស់នៅលើអេក្រង់ ហើយសម្អាតវាឱ្យបានហ្មត់ចត់។

ជំហានទី ២៖ សម្អាតអេក្រង់ រៀបចំធុងមួយហើយចាក់បរិមាណនៃដំណោះស្រាយសំអាតចូលទៅក្នុងវា។ ប្រើក្រណាត់ទន់ជ្រលក់សូលុយស្យុងក្នុងធុង ហើយរុំវាឱ្យស្ងួត បន្ទាប់មកជូតអេក្រង់ទូរទស្សន៍។ សម្រាប់អេក្រង់ដែលប្រឡាក់ដោយសារធូលីធម្មតា សូមជូតក្នុងទម្រង់ Z (zigzag) ពីគែមខាងស្តាំទៅគែមខាងឆ្វេង ហើយច្រាសមកវិញរហូតដល់ចុងបញ្ចប់នៃអេក្រង់ទូរទស្សន៍។ សម្រាប់អេក្រង់ដែលប្រឡាក់ដោយសារស្នាមម្រាមដៃ អ្នកចាំបាច់ត្រូវជូតជារង្វង់ ហើយផ្លាស់ទីពីគែមអេក្រង់មួយទៅគែមម្ខាងទៀត ពីលើចុះក្រោមទៅចុងអេក្រង់ទូរទស្សន៍ បន្ទាប់មកអ្នកអាចបង្កើនកម្លាំងរបស់អ្នក។ ដៃល្មមអាចលុបស្នាមប្រឡាក់រឹងបាន។

ជំហានទី ៣៖ សម្អាតផ្នែកដែលនៅសល់ ស៊ុមអេក្រង់ មូលដ្ឋានទូរទស្សន៍ ស្រោម និងឧបករណ៍បញ្ជាទាំងអស់គឺធ្វើពីផ្លាស្ទិចរឹង ដែលជាវត្ថុធាតុដែលងាយប្រតិកម្មជាងអេក្រង់ទូរទស្សន៍ ដូច្នេះអ្នកអាចប្រើកន្សែងក្រដាស ឬម៉ាស៊ីនសម្អាតធូលីធម្មតា។

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម