គួរដឹងអំពីការរួមភេទអំឡុងពេលមានផ្ទៃពោះ

  • 2023-09-14 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រ្តីមានផ្ទៃពោះ និងដៃគូតែងងឿងឆ្ងល់ថា តើវាមានសុវត្ថិភាពដែរទេក្នុងការរួមភេទអំឡុងពេលមានផ្ទៃពោះ? តើវាអាចបណ្តាលឲ្យរលូតកូនដែរទេ?តើវាអាចបណ្តាលឲ្យប៉ះពាល់ដល់ទារកមិនទាន់កើតដែរទេ?

តើការរួមភេទមានសុវត្ថិភាពអំឡុងពេលមានផ្ទៃពោះដែរទេ? ការរួមភេទគឺជាផ្នែកមួយធម្មតានៃការមានផ្ទៃពោះ ប្រសិនបើអ្នកមានផ្ទៃពោះដែលមានសុខភាពធម្មតា។ ការជ្រៀតចូលនៃលិង្គ និងចលនានៃការរួមភេទ វាមិនបង្កគ្រោះថ្នាក់ដល់ទារកនោះទេ ព្រោះវាបានការពារដោយពោះនិងជញ្ជាំងសាច់ដុំស្បូន ម៉្យាងទៀត ទារកត្រូវបានគ្របដោយសារធាតុរាវនៃថង់ទឹកភ្លោះផងដែរ។ អ្នកអាចរួមភេទបានតែកុំញឹកញាប់ពេក អាចមួយសប្តាហ៍ម្តង រឺពីរទៅ៣សប្តាហ៍ម្តងបាន ដើម្បីកុំឲ្យប៉ះពាល់។

តើពេលណាមិនគួររួមភេទអំឡុងពេលមានផ្ទៃពោះ ? ប្រសិនបើអ្នកមានចំណុចដូចខាងក្រោមនេះ នោះអ្នកអាចមានហានិភ័យខ្ពស់៖

  • អ្នកធ្លាប់មានប្រវត្តិនៃការរលូតកូន រឺកូនកើតមិនគ្រប់ខែកន្លងមក។

  • មានការកន្រ្តាក់ស្បូនមុនពេលមានផ្ទៃពោះ៣៧សប្តាហ៍

  • អ្នកដែលកំពុងមានការហូរឈាមតាមទ្វាមាស រឺកំពុងហូរទឹករអិល

  • ថង់ទឹកភ្លោះរបស់អ្នកលេចធ្លាយសារធាតុរាវ ឬតាមភ្នាសប្រេះ

  • មាត់ស្បូនរបស់អ្នកបើកលឿនពេកក្នុងការមានផ្ទៃពោះ

  • សុករបស់អ្នករាក់ពេកនៅក្នុងស្បូន

ដូចនេះប្រសិនបើអ្នកមានរោគសញ្ញាមិនធម្មតាអំឡុងពេលរឺក្រោយពេលរួមភេទហើយ ដូចជា ឈឺចាប់ ហូរឈាម មានសារធាតុរាវឬរំអិល ភាពមិនស្រួលគួរឲ្យកត់សម្គាល់ រួមទាំងការកន្ត្រាក់ត្រង់ផ្នែកផ្សេងៗ សូមប្រញ៉ាប់ទៅ។

ប្រភព៖webMD

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម