៤វិធីដ៏សាមញ្ញ ធ្វើឲ្យស្បែកភ្លឺរលោង មនុស្សមួយចំនួនតែងមើលរំលង

  • 2024-07-25 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាស្រីរឺប្រុសនោះទេ គឺសុទ្ធតែចង់បានស្បែកស្អាត ភ្លឺរលោងបែបធម្មជាតិ ព្រោះមើលទៅឃើញស្អាត មិនដូចជាស្បែកដែលលាបឡេនោះឡើយ។ ហេតុផលនេះហើយ ទើបមនុស្សជាច្រើន ជាពិសេសគឺមនុស្សស្រីតែម្តង ដោយអ្នកខ្លះហេតុតែចង់បានស្បែកស ភ្លឺរលោងប្រឹងទិញឡេយកទៅលាបដើម្បីឲ្យបានស្បែកសស្អាត រហូតដល់អ្នកខ្លះ កើតមានប្រតិកម្មស្បែកពីផលិតផលទាំងនោះទៀតផង។ ដូចនេះប្រសិនបើអ្នកមិនចង់បានស្បែកសដូចជាការលាបឡេទេនោះ អ្នកអាចមកអនុវត្តន៍៤វិធីដ៏សាមញ្ញ ប្រចាំថ្ងៃវិញ ដោយមិនចាំបាច់ចំណាយលុយ ដោយគ្រាន់តែព្យាយាមអនុវត្តន៍វាឲ្យបានទៀតទាត់ទៅ នោះអ្នកក៏ទទួលបានស្បែកស្អាត ភ្លឺរលោងចេញពីខាងក្នុងដោយធម្មជាតិដែរ៖

១ ផ្លាស់ប្តូរទំលាប់នៃរបបអាហារដើម្បីទទួលបានស្បែកស្អាត ៖ អ្នកត្រូវដឹងថាអាហារមួយចំនួន មិនត្រឹមតែមិនឆ្ងាញ់នោះទេ ថែមទាំង អាចប៉ះពាល់ដល់សុខភាពទាំងមូល រួមទាំងស្បែកផងដែរ ដូចជាប្រភេទ អាហារកែច្នៃ គ្រឿងស្រវឹង និងអាហារមួយចំនួនទៀតដែលសម្បូរកាបូអ៊ីដ្រាតចម្រាញ់ ធ្វើឲ្យសុខភាពស្បែកមិនសូវល្អស្អាត ស្រអាប់។ ដូចនេះជំនួសមកវិញនូវការបន្ថែមវីតាមីន នៅក្នុងរបបអាហារ ដែលមាននៅក្នុងផ្លែឈឺស្រស់ បន្លែ ត្រី សាច់ ទាំងអស់នេះគឺសំខាន់សំរាប់សុខភាពស្បែក។

២ គេងឲ្យបានគ្រប់គ្រាន់៖ កាលណាអ្នកមានភាពតានតឹង វាអាចបំផ្លាញស្បែករបស់អ្នក ជាពិសេសនៅពេលដែលរាងកាយរបស់អ្នកមិនបានសម្រាកគ្រប់គ្រាន់។ ដូចនេះការគេងមិនបានគ្រប់គ្រាន់ធ្វើឲ្យស្បែករបស់អ្នកឆាប់ចាស់មុនអាយុ ។

៣ បញ្ចេញញើសជាមួយការហាត់ប្រាណទៀងទាត់៖ បើគ្រាន់តែញ៉ាំបន្លែផ្លែឈើ គេង វាមិនទាន់គ្រប់គ្រាន់នោះទេ ទាល់តែយើងធ្វើលំហាត់ប្រាណដើម្បីបញ្ចេញជាតិពុលក្នុងខ្លួន នោះស្បែករបស់យើងមានសំណើមភ្លឺរលោង នឹកស្មានមិនដល់។

៤ យកចិត្តទុកដាក់ជាមួយការសម្អាត និងការថែទាំស្បែក៖ ការថែទាំក៏ជារឿងសំខាន់ដែរ ដើម្បីទទួលបានស្បែកមិនរមាស់ មិនស្រអាប់ និងមិនកើតជំងឺសើរស្បែក។ ដូចនេះវិធីសម្អាត ដោយគ្រាន់តែឧស្សាហ៍ងូតទឹកដុសសាប៊ូដែលមានជាតិសំណើមទៀតទាត់ទៅតាមពេលវេលា នោះល្អបំផុតហើយ។

ប្រភព៖ dermstore.com

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម