មកដឹងពីការចំណាយពេលគេងរបស់ក្មេងទើបកើត រហូតពេញវ័យ
- 2023-09-08 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីការចំណាយពេលគេងរបស់ក្មេងទើបកើត រហូតពេញវ័យ
គេង គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលូតលាស់ផ្នែករាងកាយ រួមទាំងប្រាជ្ញាស្មារតីក្មេង។ ប៉ាម៉ាក់ ត្រូវដឹងថា កូនគេងប៉ុន្មានម៉ោងទើបល្អសម្រាប់សុខភាពក្នុងមួយថ្ងៃ។ បរិមាណនៃការគេងដែលទារក និងកុមារត្រូវការរាល់ថ្ងៃ តែងតែមានការប្រែប្រួលទៅតាមកត្តាមួយចំនួន រួមទាំងអាយុផងដែរ។ ខាងក្រោមនេះគឺជាការណែរនាំទូទៅមួយសម្រាប់ប៉ាម៉ាក់ ដែលត្រូវឲ្យកូនគេងប្រចាំថ្ងៃ ទៅតាមអាយុ និងពេលវេលារបស់កូនៗ៖
១ អាយុ 1-4 សប្តាហ៍ ៖ ត្រូវការគេងប្រហែលពី ១៥ ទី១៨ម៉ោងក្នុងមួយថ្ងៃ។ ចន្លោះពេលគេងម្តងៗចាប់ពី២ម៉ោងទៅ៤ម៉ោង។
២ អាយុ1-4ខែ ៖ ទារកត្រូវការគេងចន្លោះប្រហែល១៤ទៅ១៥ម៉ោង ក្នុងមួយថ្ងៃ។ រយះពេលនៃការគេងម្តងៗ អាចគេងបានពី៤ទៅ៦ម៉ោង។
៣ អាយុ 4-12ខែ ៖ ទារកត្រូវការគេងចន្លោះប្រហែល១៤ទៅ១៥ម៉ោង ក្នុងមួយថ្ងៃ។ជាធម្មតាទារកគេងបីដង គឺនៅពេលព្រឹកខ្ទង់ម៉ោង៩ ពេលថ្ងៃប្រហែលម៉ោង២ និងពេលរសៀលប្រហែល៣ទៅម៉ោង៥ ។ រយះពេលគេង អាចត្រឹមចន្លោះពី១ម៉ោងទៅ២ម៉ោង។
៤ អាយុ 1-3ឆ្នាំ ៖ ត្រូវការពេលគេង១២ទៅ១៤ម៉ោងក្នុងមួយថ្ងៃ។ នៅពេលអាយុកូនរបស់អ្នកលើសពី១ឆ្នាំ ដល់១៨ទៅ២១ខែ ពួកគេនិងបាត់បង់ដំណេកពេលព្រឹក ហើយគេងមួយថ្ងៃតែម្តងប៉ុណ្ណោះ។ រយះពេលគេងពី១ទៅ៣ម៉ោងកន្លះ។
៥ អាយុ 3-6ឆ្នាំ ៖ ត្រូវការពេលគេងពី១០ទៅ១២ម៉ោងក្នុងមួយថ្ងៃ។ កុមារនៅអាយុនេះជាធម្មតាចូលគេងនៅចន្លោះម៉ោង៧រឺ៩យប់ ហើយក្រោកនៅម៉ោង៦រឺ៨ព្រឹក។ កុមារនៅអាយុ៣ឆ្នាំនៅតែងងុយគេង តែកុមារចាប់ពីអាយុ៥ឆ្នាំឡើងទៅភាគច្រើនមិនសូចគេងនោះទេ។
៦ អាយុ 7-12ឆ្នាំ ៖ ត្រូវការគេងចន្លោះពី ១០ទៅ១១ម៉ោងក្នុងមួយថ្ងៃ។ នៅអាយុនេះកុមារត្រូវបានចូលរួមសកម្មភាពសង្គម សាលារៀន និងជាមួយគ្រួសារ។
៧ អាយុ 12-18ឆ្នាំ ៖ ត្រូវការគេងចន្លោះពី៨ទៅ៩ម៉ោងក្នុងមួយថ្ងៃ។
ប្រភព៖ webMD