បើចង់បានសក់មានសុខភាពល្អ គួរញ៉ាំអាហារទាំងនេះ
- 2023-09-08 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើចង់បានសក់មានសុខភាពល្អ គួរញ៉ាំអាហារទាំងនេះ
សក់គឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សមិនថាស្រីរឺប្រុសនោះទេ កាលណាសក់មានសុខភាពល្អ ស្អាត រលោងរលស់ យើងអាចធ្វើម៉ូតតាមការចង់បានរបស់យើង មើលទៅឃើញស្អាតនិងទាក់ទាញ។ តែប្រសិនបើសក់របស់យើងងាប់ មិនល្អ ពុកផុយ មិនរស់រវើក ក៏ធ្វើឲ្យយើងមិនស្រណុកចិត្ត ហើយបាត់ភាពជឿជាក់ខ្លះដែរនៅលើរាងកាយរបស់យើង។
ដូចនេះប្រសិនបើយើងចេះថែរតែមួយមុខក៏មិនគ្រប់គ្រាន់នោះដែរ វាអាចរួមផ្សំជាមួយរបបអាហារប្រចាំថ្ងៃរបស់យើងដែរ។ ដូចនេះ ពេលញ៉ាំអាហារទាំងនោះហើយ យើងទទួលបានសក់មានសុខភាពល្អ ដោយអាហារទាំងនោះរួមមាន៖
១ ត្រីសាម៉ុង ត្រីសាឌីន និងត្រីម៉ាកែល ៖ សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលធ្វើឲ្យសក់មានសុខភាពល្អ។
២ យ៉ាអួរ( Yogurt ) ៖ វាផ្ទុកទៅដោយប្រូតេអ៊ីន និងវីតាមីនB5 មានធាតុផ្សំដែលជួយដល់លំហូរឈាមទៅកាន់ស្បែកក្បាល និងការលូតលាស់សក់ផងដែរ។
៣ ស្ពៃ បន្លែពណ៍បៃតង៖ វាសម្បូរទៅដោយវីតាមីនA ជាច្រើន បូករួមទាំងជាតិដែក បេតាការ៉ូទីន ហ្វូឡាត(Folate) និងវីតាមិន C ។
៤ ផ្លែត្របែក ៖ សម្បូរទៅដោយវីតាមីនC ការពារសក់របស់អ្នកពីការបែកចុង។
៥ គ្រាប់ធញ្ញជាតិ៖ វាមានជាតិដែកក៏ច្រើនដែរ ។
៦ សាច់មាន់ ៖ គ្មានជាតិខ្លាញ់ច្រើន ហើយក៏សម្បូរទៅដោយវីតាមីន។
៧ ដំឡូងជ្វា ៖ បើអ្នកចង់បានសក់ភ្លឺរលោង មានសំណើម អាចញ៉ាំដំឡូងជ្វា ព្រោះវាមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អ។
៨ ស៊ុត ៖ វាសម្បូរទៅដោយវីតាមីណB ដែលជួយឲ្យសក់លូតលាស់។
៩ អយស្ទើរ ៖ សម្បូរទៅដោយសង្ក័សី ។
ប្រភព៖ WebMD