គួរដឹង! ៣ចំណុចសំខាន់ៗ ពេលម៉ាក់ៗយកកូនតូចៗទៅលេងទឹក នៅអាងហែលទឹក
- 2023-09-06 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរដឹង! ៣ចំណុចសំខាន់ៗ ពេលម៉ាក់ៗយកកូនតូចៗទៅលេងទឹក នៅអាងហែលទឹក
តើម៉ាក់ៗធ្លាប់ដែលសង្កេតអត់ ពេលឲ្យកូនទៅហែលទឹកលេងម្តងៗនៅអាវហែលទឹក ដែលសម្បូរទៅដោយមនុស្សជាច្រើនចម្រុះគ្នា។ សារធាតុគីមីដែលគេប្រើក្នុងអាងហែលទឹក អាចធ្វើឲ្យស្បែកកូនរបស់អ្នករលាក ។
នៅពេលដែលម៉ាក់ៗយកកូនទៅហែលទឹក អាចមានកត្តាកើងឡើងមួយចំនួនទៅលើស្បែកក្មេង ដូចជា ស្បែករមាស់ ក្រហម និងហើម អាចឆ្លងមេរោគលើស្បែក ដំបៅស្បែក ធ្វើឲ្យស្បែកស្ងួត រលាកស្បែកជាដើម ដោយពេលខ្លះយើងមិនបានចាប់អារម្មណ៍នោះឡើយ។
ដូចនេះមុនពេលឪពុកម្តាយ ចង់នាំកូនទៅលេងនៅអាងហែលទឹក សូមធ្វើតាមវិធីដូចខាងក្រោយមនេះ៖
១ មុនពេលកូនរបស់អ្នកចូលហែលទឹក ៖ ត្រូវលាបក្រែមការពារដែលផ្តល់សំណើមដល់កូនរបស់អ្នក រឺប្រេង Jelly លើស្បែកទាំងអស់របស់កូនអ្នក។
២ ភ្លាមៗបន្ទាប់ពីហែលទឹក ៖ ត្រូវយកកូនរបស់អ្នកលាងសម្អាតស្បែកឲ្យបានល្អ ជាមួយទឹកក្តៅតិចៗ រឺក៏ទឹកធម្មតា។
៣ រយះពេល៣នាទីនៃការលាងសម្អាតស្បែក ៖ ត្រូវជូតស្បែកកូនរបស់អ្នកថ្នមៗជាមួយកន្សែង ជូតយ៉ាងណាកុំឲ្យស្បែកស្ងួតពេកឲ្យស្បែកនៅមានទឹកសំំណើមតិចៗនៅស្បែក បន្ទាប់មកលាបឡេផ្តល់សំណើមដល់ស្បែក។