តស់! មករៀនស្គាល់ប្រភេទមនុស្សទាំង៥ ដែលយើងតែងជួបក្នុងជីវិត

  • 2023-09-05 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុងសង្គមមនុស្ស មានបុគ្គលជាច្រើនប្រភេទរាប់មិនអស់ ដែលយើងបានស្គាល់ និងប្រាស្រ័យទាក់ទងគ្នា ខ្លះក៏មានចំណុចវិជ្ជមាន ខ្លះក៏មានចំណុចអវិជ្ជមាន។ បុគ្គលខ្លះរាប់អានហើយ តែងនាំយើងឆ្ពោះទៅមាគ៌ាជីវិតដ៏ប្រសើរ ។

ដូចនេះហើយ កញ្ញា បានលើកយកមនុស្សទាំង៥ ប្រភេទមកចែករំលែកជូន ដើម្បីឲ្យបានដឹង។ បើតាមទ្រឹស្តីរបស់ព្រះពុទ្ធសាសនា មនុស្សគឺមាន៥ប្រភេទ រឺប្រាំពួក រួមមាន៖

១ ប្រភេទទី១ ហៅថា មនុស្សទេវោ គឺសំដៅដល់មនុស្សដែលមានរូបកាយជាមនុស្ស ប៉ុន្តែមានចិត្តជាទេវតា ប្រកបទៅដោយគុណធម៌ និងសីលធម៌ខ្ពស់នៅក្នុងខ្លួន។

២ ប្រភេទទី២ ហៅថាមនុស្ស មនុស្សោ គឺសំដៅដល់មនុស្សដែលមានរូបកាយជាមនុស្ស ចិត្តជាមនុស្ស ដែលមានសីលធម៌និងគុណធម៌។

៣ ប្រភេទទី៣ ហៅថា មនុស្សតិរច្ឆានោ គឺសំដៅដល់មនុស្សដែលមានរូបកាយជាមនុស្ស ប៉ុន្តែមានចិត្តកាសសាហាវ មិនដឹងខុសត្រូវ មិនស្គាល់ល្អរឺអាក្រក់ ហាក់ដូចជាសត្វតិរច្ឆាន។

៤ ប្រភេទទី៤ ហៅថា បេតោ គឺសំដៅដល់មនុស្សដែលមានរូបកាយជាមនុស្ស ប៉ុន្តែមានចិត្តជាប្រេត លួច ឆក់ប្លន់ កេងប្រវ័ញ្ញជាដើម។

៥ ប្រភេទមនុស្សទី៥ ហៅថាមនុស្សនេរយិកោ សំដៅដល់មនុស្សដែលមានរូបកាយជាមនុស្ស ប៉ុន្តែមានចិត្តជាសត្វនរក មិនចេះឆ្អែតឆ្អន់ ឃោរឃៅ បង្ករអំពើរហិង្សារឺជាជនដែលផ្តាច់ជីវិតជនដ៏ទៃជាដើម៕

ប្រភព៖ សៀវភៅ the power of life

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម