ការអភ័យទោសឲ្យខ្លួនឯង
- 2023-09-04 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការអភ័យទោសឲ្យខ្លួនឯង
បុគ្គលដែលអាចអភ័យទោសឲ្យខ្លួនឯងបាន គង់នឹងអាចអភ័យទោសឲ្យអ្នកដ៏ទៃបានដែរ ដ្បិតអីបើគេមិនចេះអភ័យទោសឲ្យខ្លួនឯងទេ គេក៏មិនចេះអភ័យទោសឲ្យអ្នកផ្សេងដូចគ្នា។ ការអភ័យទោសដល់ខ្លួនឯង មិនមែនជារឿងអាក្រក់នោះទេ ព្រោះវាជាជំហានដំបូងសម្រាប់ឲ្យយើងចាប់ផ្តើមជីវិតថ្មីមួយដែលល្អប្រសើរជាងមុន។
កំហុសឆ្គងដែលបានកើតមាននៅពេលដែលយើងចាប់ផ្តើមចេញសកម្មភាព ហើយតាំងពីដើមទីមកហើយ ប្រហែលជាសាងកំហុសឆ្គងមិនតិចនោះទេ ហើយវិប្បដិសារៈ នៅក្នុងជីវិតក៏មិនតិចជាងមួយរឿងដែរ ប៉ុន្តែគ្មានអ្វីអាចកែខៃវាឲ្យបានល្អជាងការណ៏ដែលយើងព្រមអភ័យទោសឲ្យខ្លួនឯងនោះដែរ។ព្រមអភ័យទោសឲ្យខ្លួនឯង គឺមិនផ្តល់ទុក្ខទោសដល់ខ្លួនឯង ព្រមឲ្យខ្លួនឯងរួចផុតពីទោស។
ការផ្តល់ឲ្យកាសឲ្យខ្លួនឯងទៅលុបលាងកំហុសដែលខ្លួនធ្លាប់សាងតាមរយៈការមិនស្តីបន្ទោសឲ្យខ្លួនឯង មិនខឹង មិនស្អប់ ហើយមិនដាក់សម្ពាធដល់ខ្លួនឯងដោយសាររឿងដែលបានកន្លងផុត ជាវិធីសាស្រ្តមួយដែលនាំឲ្យយើងបានជោគជ័យ ដ្បិតអីកម្រមានជនណាម្នាក់មានចេតនាធ្វើឲ្យខុសនោះទេ សូម្បីតែខ្លួនយើងនិងអ្នកដ៏ទៃ ទោះបីពេលខ្លះមានចេតនាធ្វើឲ្យខុស ក៏មានគោលបំណងច្បាស់លាស់មួយដែរ។
កំហុសដែលយើងសាងមកដោយចេតនាក្តី ដោយអចេតនាក្តី វានឹងមិនមានបញ្ហាធំនោះទេ នៅពេលដែលយើងគិតក្នុងផ្លូវវិជ្ជមាន ឲ្យបានច្រើន ហើយព្រមទទួលស្គាល់ថាខ្លួនឯងខុសពិតមែន រួចចាំលើកលែងទោសឲ្យខ្លួនឯង។ លើកលែងទោសឲ្យខ្លួនឯងជាលើកទីមួយ វាមិនអីនោះទេ ប៉ុន្តែបើយើងបន្តលើកលែងទោសឲ្យខ្លួនឯង ស្របពេលដែលខ្លួនឯងសាងកំហុសធ្ងន់ ព្រោះវាជហេតុនាំឲ្យយើងមិនបានលូតលាស់ទៅណា ពោលគឺយើងនៅតែសាងកំហុសច្រើនក្នុងរឿងតែមួយ ជាច្រើនលើក ច្រើនសារដដែលជាដដែល៕
ប្រភព៖«សៀវភៅថាមពលជីវិត»