ពេលកំពុងមករដូវអាចញ៉ាំទឹកដូងបានឬអត់?
- 2023-08-31 03:58:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលកំពុងមករដូវអាចញ៉ាំទឹកដូងបានឬអត់?
គ្នាយើងស្រីៗណាខ្លះញ៉ាំទឹកដូងពេលកំពុងមករដូវ និងស្រីៗយើងណាខ្លះមិនហានញ៉ាំ? តើមានអ្វីកើតឡើងបើយើងញ៉ាំទឹកដូងពេលកំពុងមករដូវ? ចង់ដឹងច្បាស់តស់ស្វែងយល់ជាមួយកញ្ញា ទាំងអស់គ្នា។
បើតាមអ្នកឯកទេសខាងអាហារូបត្ថម្ភ ស្រីៗយើងអាចញ៉ាំទឹកដូងបានពេលកំពុងមករដូវ ប៉ុន្តែថាត្រូវញ៉ាំក្នុងកម្រិងសមល្មម កុំញ៉ាំច្រើនពេកក្នុងមួយថ្ងៃ។
ទឹកដូងមានផ្ទុកកាឡូរី ហើយក៏មានផ្ទុកជាតិប្រេងដែរ ដូចនេះបើញ៉ាំទឹកដូងច្រើនពេកអាចនាំឲ្យហើមពោះ និងមិនស្រួលក្នុងពោះអំឡុងពេលមករដូវ ពិសេសសម្រាប់អ្នកដែលឧស្សាហ៍មានរោគសញ្ញាមុនមករដូវ។
ការញ៉ាំទឹកដូងក្នុងកម្រិតសមល្មមពេលកំពុងមករដូវ ត្រូវគេជឿថាអាចជួយកាត់បន្ថយអាការៈឈឺចាប់ពេលមករដូវ និងអាចគ្រប់គ្រងវដ្ដរដូវបានទៀតផង។ ទឹកដូងអាចជួយកម្ចាត់ជាតិពុលពីរាងកាយ ជួយដល់ថ្លើម កាត់បន្ថយការរលាក ដើរតួជាភ្នាក់ងារអង់ទីអុកស៊ីដង់ និងជួយការពាររាងកាយពីការឆ្លងមេរោគផងដែរ។
មកទល់ពេលនេះមិនទាន់មានភស្តុតាងបែបវិទ្យាសាស្រ្តណាមួយបញ្ជាក់ថាការញ៉ាំទឹកដូងពេលកំពុងមករដូវបង្កគ្រោះថ្នាក់ដល់សុខភាពស្រីៗនោះទេ។
យ៉ាងណាបើសិនជាយើងញ៉ាំច្រើនពេក អាចបង្កផលរំខានមួយចំនួនដែរ។ ផលរំខានទាំងនោះមានដូចជាហើមពោះ ឬមិនស្រួលក្នុងពោះ។ ដូចនេះហើយ ជាការណែនាំពេលកំពុងមករដូវ ស្រីៗយើងមិនគួរញ៉ាំទឹកដូងលើសពីពីរកែវទេក្នុងមួយថ្ងៃទេ។