បញ្ហាភាពចុះខ្សោយនៃទារកក្នុងផ្ទៃ ម៉ាក់ៗកំពុងពពោះមិនគួរមើលរំលង
- 2023-08-25 07:01:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាភាពចុះខ្សោយនៃទារកក្នុងផ្ទៃ ម៉ាក់ៗកំពុងពពោះមិនគួរមើលរំលង
សុខុមាលភាពរបស់ទារកក្នុងផ្ទៃជាបំណងប្រាថ្នារបស់ប៉ាៗម៉ាក់ៗគ្រប់រូប។ យ៉ាងណាមិញ មានកត្តាមួយចំនួនដែលអាចឆាបយកសុខុមាលភាពរបស់ទារកក្នុងផ្ទៃ ដែលវាបង្កជាឧបសគ្គក្នុងការលូតលាស់របស់កុមារ។
បញ្ហាភាពចុះខ្សោយនៃទារកក្នុងផ្ទៃ ជាស្ថានភាពដែលទារកមានឧបសគ្គក្នុងការលូតលាស់។ ជាទូទៅ បញ្ហានេះមានសភាពធ្ងន់ធ្ងរ ដែលពេលខ្លះស្រួចស្រាល់ ឬ រ៉ាំរ៉ៃ ដែលត្រូវការការព្យាបាលជាបន្ទាន់។
ភាពចុះខ្សោយនៃទារកក្នុងផ្ទៃ មាន ២សំខាន់ៗ៖
• កើតឡើងពេលមានផ្ទៃពោះ • រកឃើញដោយអេកូសាស្រ្ត
• កើតមានក្នុងពេលសម្រាល • កើតមានពេលដែលទារកខ្វះអុកស៊ីសែនធ្ងន់ធ្ងរ
ក) ការសង្ស័យពេលទារកចុះខ្សោយ៖
- ករណីភាពចុះខ្សោយរ៉ាំរ៉ៃ: • សញ្ញាអាយុជីវិតរបស់ទារកមិនល្អគ្រប់គ្រាន់ • ការលូតលាស់មិនគ្រប់គ្រាន់ ឬមានវត្តមាននៃកង្វះទឹកភ្លោះ ដឹងបានតាមរយៈអេកូសាស្រ្ត • មានភាពមិនប្រក្រតីនៃសរសៃឈាមនិងទារកក្នុងផ្ទៃ តាមរយៈ Doppler។
- ភាពចុះខ្សោយស្រួចស្រាល់នៅពេលឈឺពោះសម្រាល: • មានការប្រែប្រួលចង្វាក់បេះដូងទារក • មានការចេញលាមកព្រៃក្នុងទឹកភ្លោះ • កំរិតអុកស៊ីសែនក្នុងឈាមរបស់ទារកចុះទាប
- ភាពចុះខ្សោយស្រួចស្រាល់បន្ទាប់ពីសម្រាល: • ភាពចុះខ្សោយនៃពហុសរីរៈ (ថ្លើម តម្រងនោម) • ភាពចុះខ្សោយនៃខួរក្បាល
បញ្ហាភាពចុះខ្សោយនៃទារកក្នុងផ្ទៃបណ្តាលមកពីកត្តាដូចជា៖
ការវិវត្តនៃភាពចុះខ្សោយ៖
ការវិវត្តិទៅលើប្រព័ន្ធប្រសាទរបស់ទារកមាន ៣ដំណាក់កាលរូមមាន៖
• ដំណាក់កាលទី១ ដែលវិវត្តិនៃភាពខ្សោយរបស់ទារកនឹងបាត់ក្នុងរយៈពេល ២៤ម៉ោង ទៅ ៤៨ម៉ោង។ ដំណាក់កាលនេះមិនប៉ះពាល់ដល់ខួរក្បាលទារកទេ។
• ដំណាក់កាលទី២ វិបត្តិនៃបញ្ហាភាពខ្សោយរបស់ទារកនឹងបាត់ក្នុងរយៈពេល ១សប្តាហ៍។ ទារកអាចប៉ះពាល់ដល់ខួរក្បាលក្នុងកម្រិតតិច។
• ដំណាក់កាលទី៣ ដែលវាមានលក្ខណៈធ្ងន់ធ្ងរ ជាមួយអត្រាស្លាប់ខ្ពស់។
ដូច្នេះយើងត្រូវតាមដានពេលមានផ្ទៃពោះនិងពេលសម្រាលដើម្បីធ្វើអន្តរាគមន៍ជាបន្ទាន់ពេលមានរោគសញ្ញាទាំងនេះ។
ប្រសិនបើប៉ាៗម៉ាក់ៗមានចម្ងល់ ឫមានសង្ស័យលើរោគសញ្ញាដែលបង្ហាញពីភាពចុះខ្សោយរបស់ទារកដូចបានរៀបរាប់ខាងលើ សូមមេត្តាប្រញាប់មកជួបពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ដើម្បីការពារអាយុជីវិតទារកឲ្យបានទាន់ពេលវេលា។
ការតាមដាននិងពិនិត្យផ្ទៃពោះ ការកម្រើករបស់ទារកឲ្យបានទៀងទាត់តាមដំបូន្មានរបស់គ្រូពេទ្យ គឺជាការតាមដានសុខភាពរបស់ទារក ជាពិសេសអំឡុងពេលជិតសម្រាល។