វិធី៥យ៉ាង ជួយថែរក្សាស្បែកមុខឲ្យស្រស់ស្អាត ស្រីៗមិនគួរមើលរំលង
- 2023-07-21 07:04:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធី៥យ៉ាង ជួយថែរក្សាស្បែកមុខឲ្យស្រស់ស្អាត ស្រីៗមិនគួរមើលរំលង
ស្បែកមុខប្រភេទធម្មតាជាស្បែកដែលមានតុល្យភាពមិនស្ងួតពេក ឬខ្លាញ់ពេក។ ស្បែកប្រភេទនេះមិនងាយប្រឈមនឹងការឡើងមុន មិនមានរន្ធញើសធំៗ ឬឡើងខ្លាញ់ខ្លាំងពេកនោះទេ។
អ្នកដែលមានស្បែកធម្មតា គឺមានរន្ធញើសតូច ស្បែករលោង និងមិនងាយនឹងប្រតិកម្ម ឬមានស្នាមអុជខ្មៅនោះឡើយ។ ទោះបីជាប្រភេទស្បែកនេះហាក់មានភាពអំណោយផលជាងប្រភេទស្បែកផ្សេងៗទៀតក៏ដោយ អ្នកមានស្បែកមុខធម្មតា ក៏នៅតែត្រូវការការថែទាំស្បែកដែលមានតុល្យភាព ដើម្បីរក្សាស្បែកមុខឲ្យមានសុខភាពល្អ។
ថ្ងៃនេះ កញ្ញានាំយកគន្លឹះមួយចំនួនសម្រាប់ថែទាំស្បែកធម្មតាឲ្យមានសុខភាពល្អ៖
១. លាងសម្អាតផ្ទៃមុខ៖ សម្អាតដោយប្រើទឹកក្តៅឧណ្ឌៗ ដោយប្រើហ្វូមលាងមុខប្រភេទស្រាល ដែលមិនបង្កការរលាក។ យើងត្រូវលាងសម្អាតថ្មមៗ ដោយមិនត្រដុះ ឬរូសខ្លាំងៗ។
២. ការពារពីកម្ដៅព្រះអាទិត្យ៖ ជៀសវាងការត្រូវកម្តៅថ្ងៃខ្លាំង គួរប្រើឡេការពារកម្តៅថ្ងៃ និងប្រើសម្លៀកបំពាក់ជិតៗ។
៣. ការពារស្បែកកុំឲ្យស្ងួត៖ គួរផឹកទឹកឱ្យបានច្រើន ហើយប្រើក្រែមផ្តល់សំណើមដល់ស្បែក។
៤. កាត់បន្ថយភាពតានតឹង៖ ភាពតានតឹង ឬស្រ្តេសអាចប៉ះពាល់ដល់សុខភាពស្បែករបស់យើង និងប្រព័ន្ធរាងកាយ។
៥. គេងឱ្យបានគ្រប់គ្រាន់៖ អ្នកជំនាញណែនាំឲ្យគេងឲ្យបាន ៩ម៉ោងក្នុងមួយយប់សម្រាប់មនុស្សវ័យជំទង់ និង៧-៨ម៉ោងសម្រាប់មនុស្សពេញវ័យ។
**៦.ទទួលការពិគ្រោះជាមួយគ្រូពេទ្យ៖៏៏ ពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ប្រសិនបើអ្នកសម្គាល់ឃើញការផ្លាស់ប្តូរចម្លែកណាមួយចំពោះស្បែក ដូចជាកន្ទួល ឬប្រជ្រុយដែលផ្លាស់ប្តូរទំហំ ឬពណ៌។