វិធីថែរក្សាស្បែក៥យ៉ាង អ្នកមានស្បែកមុខស្ងួតគួរតែដឹង
- 2023-10-15 03:34:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីថែរក្សាស្បែក៥យ៉ាង អ្នកមានស្បែកមុខស្ងួតគួរតែដឹង
ស្បែកស្ងួត តឹងៗ ខ្សោះៗ មុខរបកហើយប្រេះ ហើយពេលខ្លះឡើងរោលក្រហមៗទៀត! គ្នាយើងណាខ្លះកំពុងមានបញ្ហាស្បែកមុខស្ងួតបែបនេះខ្លះ?
បញ្ហាស្បែកមុខស្ងួតនេះបណ្តាលមកពីស្បែកយើងបាត់បង់ជាតិទឹកលឿនពេក ដែលបណ្តាលឲ្យស្បែកស្ងួត។ ក្រៅពីនេះវាក៏បណ្តាលមកពីកត្តាជាច្រើនទៀតរួមមានកត្តាអាយុ ទម្លាប់នៃការរស់នៅ ឬជំងឺផ្សេងៗជាដើម។ ចុះបើយើងមានស្បែកស្ងួត គួរថែទាំមុខបែបណា?
១. ប្រើឡេផ្តល់សំណើមភ្លាមៗបន្ទាប់ពីងូតទឹករួច៖ ការលាបឡេផ្តល់សំណើមភ្លាមៗក្រោយពីងូតទឹករួចជួយរក្សាសំណើម ដែលនៅសេសសល់ពីការងូតទឹកនោះនៅក្នុងស្បែក។ តែយើងត្រូវលាងសម្អាតដៃឲ្យបានស្អាតមុននឹងប្រើប្រាស់ឡេផ្តល់សំណើមនោះ ដើម្បីចៀសវាងការឆ្លងមេរោគទៅលើស្បែក។
២. ប្រើក្រមួន ឬគ្រីម ជំនួសឲ្យឡេ៖ ផលិតផលទាំងនេះមានប្រសិទ្ធភាពក្នុងការផ្តល់សំណើមនិងមិនសូវបង្កឲ្យមានការរលាកដូចឡេ។
៣. លាបក្រែមផ្តល់សំណើមបបូរមាត់៖ ប្រើក្រែមផ្តល់សំណើមដែលស្កិសមនឹងមាត់របស់យើង ហើយជ្រើសរើសប្រភេទដែលមិនធ្វើឲ្យមាត់ក្រិន ឬមានប្រតិកម្ម។
៤. ប្រើតែផលិតផលណាដែលស្រាល និងគ្មានក្លិន៖ ផលិតផលមួយចំនួនដែលមានក្លិនអាចនឹងខ្លាំងពេកសម្រាប់ស្បែក ជាហេតុនាំឲ្យស្បែកស្ងួត និងងាយប្រតិកម្ម។ គ្រូពេទ្យជំនាញខាងសើស្បែកណែនាំឱ្យប្រើផលិតផលដែលមានស្លាកថា "គ្មានក្លិន"។
៥. បន្ថែមសំណើមក្នុងបរិយាកាស៖ យើងអាចប្រើប្រាស់ឧបករណ៍ផ្តល់សំណើមក្នុងផ្ទះ ឬបន្ទប់ ដើម្បីបង្កើនជាតិទឹកក្នុងខ្យល់ ដើម្បីកាត់បន្ថយភាពស្ងួតនៃស្បែករបស់យើង។