តើស្រីៗមករដូវ​ច្រើន​អាច​ប៉ះពាល់​សុខ​ភាព​អត់?​

  • 2023-07-17 04:12:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ការ​មក​រដូច​ច្រើនៗ​ អាច​ធ្វើ​ឲ្យ​ស្រីៗ​​​ប្រ​ឈម​នឹង​បញ្ហា​ស្លេក​ស្លាំង ដែល​នាំ​ឲ្យ​មាន​អាការៈ​ហត់ អស់​កម្លាំង និង​ដក​សង្ហើម​ខ្លីៗ ជា​ដើម​។

​ទាក់​ទន​នឹង​ការ​មក​រដូវ​ច្រើន​នេះ លោក​ស្រី​វេជ្ជ​បណ្ឌិត រ៉ាវុធ សោភារចនា ឯកទេស​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​សម្ភព​រ៉ូស បាន​លើក​ឡើង​ថា ស្រ្តី​មួយ​ចំនួន​បាន​ជួប​បញ្ហា​រដូវ​មក​ច្រើន តែ​នៅ​តែ​គិត​ថា​វា​ជា​រឿង​ធម្មតា​។ បើ​តាម​លោក​ស្រី​វេជ្ជ​បណ្ឌិត ការ​មក​រដូវ​ច្រើន​នឹង​ធ្វើ​ឲ្យ​ស្រ្តី​មាន​បញ្ហា​ស្លេក​ស្លាំង ​អស់​កម្លាំង និង​គ្រាប់​ឈាម​ក្រ​ហម​ធ្លាក​ចុះ​ ​ជា​ដើម​។

​វេជ្ជ​បណ្ឌិត​រូប​នេះ​ពន្យល់​ថា​ការ​មក​រដូវ​ច្រើន ស្រ្តី​អាច​សម្គាល់​ដឹង​តាម​រយៈ​ឈាម​រដូវ​ដែល​មាន​នៅ​លើ​សំឡី​អនាម័យ។ បើ​ត្រឹម​តែ​រយៈពេល​ពីរ​ម៉ោង ឈាម​រដូវ​ធ្លាក់​ជោក​សំឡី​អនាម័យ​នោះ​​មាន​ន័យ​ថា​ស្រ្តី​កំពុង​មាន​បញ្ហា​មក​រដូវ​ច្រើន​ហើយ ខណៈ​ដែល​រដូវ​ធម្មតា​អាច​ស៊ីពេល​ជា​មធ្យម​បី​ទៅ​បួន​ម៉ោង​ទើប​ជោក​សំឡី​អនាម័យ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ស្រី​វេជ្ជ​បណ្ឌិត​ដែល​។

លោក​ស្រី​វេជ្ជ​បណ្ឌិត​បន្ត​ថា ស្រ្តី​មាន​រដូវ​ម​ច្រើន​បែប​នេះ​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ពិនិត្យ និង​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​ថា​ខ្លួន​កំពុង​​មាន​ជំងឺ​ណា​មួយ​ឬ​អត់​​។ ​

ប្រភព៖ mayoclinic | Cleveland Clinic | CDC អត្ថបទដោយ៖ ទូច សុខា

អត្ថបទពេញនិយម
អត្ថបទថ្មី