ចំពោះស្រីៗ​ត្រៀមយកកូន ទាំងនេះជា​ចំណុចសំខាន់ៗគួរស្វែងយល់

  • 2023-08-30 03:01:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការសម្រេចចិត្តក្លាយខ្លួនជាឪពុកម្តាយគេ ជារឿងដ៏សំខាន់ដែលនាំមកនូវទំនួលខុសត្រូវខ្ពស់ និងកាតព្វកិច្ចជាច្រើន។ ពិសេសម៉ាក់ៗជាអ្នកពពោះផ្ទាល់ត្រូវមានការត្រៀមខ្លួនត្រឹមត្រូវ ដើម្បីប្រាកដថារាងកាយខ្លួនអាចមានសុខភាពល្អ និងអាចទ្រទ្រង់ដល់សុខភាពទារកក្នុងផ្ទៃរហូតដល់ថ្ងៃសម្រាល។

ថ្ងៃនេះ កញ្ញានឹងនិយាយពី ចំណុច​មួយ​ចំនួន​ដែលម៉ាក់ៗគួរគិតគូរមុនយកកូន ដូចខាងក្រោម៖

  • ចៀសវាងធ្វើ​ការ​ធ្ងន់៖ បើ​មិត្ត​នារី​យើង​កំពុង​ត្រៀម​ខ្លួន​យក​កូន​គួរ​ពិចារណា​លើ​សកម្ម​ភាព​ការងារ​ប្រចាំ​ថ្ងៃ ដោយ​ចៀសវាង​ធ្វើ​ការ​ ដោយ​ត្រូវធ្វើក្នុងកម្រិត​ស្រាល ឬសមល្មម​នឹង​កម្លាំង​។

  • វីតាមីន៖ ស្រីៗ​យើង​គួរ​ញ៉ាំ​អាហារណា​ដែល​សម្បូរ​ដោយ​វីតាមីន D កាល់ស្យូម និង​អាស៊ីត​ហ្វូលិក ដែល​សារធាតុ​ទាំង​នេះ​ល្អ​សម្រាប់​អ្នក​ត្រៀម​យក​កូន ឬអាច​ញ៉ាំ​ថ្នាំ​បំប៉ន​ដែល​មាន​សារធាតុទាំងនេះ ដោយ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

  • ​បែប​បទ​នៃ​កា​ររស់​នៅ៖ ស្ត្រីត្រូវផ្លាស់ប្តូរការរស់នៅឲ្យមានតុល្យភាពដោយបរិភោគអាហាសម្បូរ​អាហារូបត្ថម្ភ​ល្អ និង​​ហាត់ប្រាណឲ្យបានទៀងទាត់​

  • កា​រប្រើ​ប្រាស់ថ្នាំ៖ ប្រសិនបើស្រីៗ​យើង​កំពុងប្រើថ្នាំណា​មួយ​ដោយ​បញ្ហា​សុខ​ភាព​ គយរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ពីផល​ប៉ះពាល់​របស់​ថ្នាំ​បើ​សិន​ជា​យើង​ចង់​បាន​កូន​។

  • ប្រសិនបើធ្លាប់ជក់បារី ត្រូវបញ្ឈប់ការជក់

  • ​ប្រវត្តិគ្រូសារ៖ គិតអំពីប្រវត្តិគ្រួសាររបស់អ្នក ថាតើអ្នកមានជំងឺតំណពូជណាមួយដូចជា ជំងឺបេះដូង សរសៃប្រសាទ តម្រងនោម សាច់ដុំ និងសរសៃឈាមជាដើម ដែរ​ឬទេ។ ការ​ដឹង​រឿង​ទាំងនេះ​ជារឿង​សំខាន់ដើម្បីបង្ការ​បញ្ហា​ណា​មួយ​អាច​កើត​មាន​លើកូន។ បើ​មាន​ករណី​បែបនេះ គួរ​ប្រឹក្សាជាមួយ​គ្រូពេទ្យ​មុន​នឹង​យក​កូន​​។​

ប្រសិនបើមានលក្ខខណ្ឌវេជ្ជសាស្ត្រមួយចំនួនដូចជា ធាត់ លើសឈាម ទឹកនោមផ្អែម ជំងឺក្រពេញទីរ៉ូអ៊ីត ជំងឺធ្លាក់ទឹកចិត្ត រលាកពោះវៀន និងជំងឺបេះដូង ត្រូវពិភាក្សាជាមួយគ្រូពេទ្យទាក់ទងនឹងការប្រើប្រាស់ថ្នាំ។ វាមានសារៈសំខាន់ក្នុងការរក្សាលំនឹង និងព្យាបាលជំងឺទាំងនេះមុនពេលមានផ្ទៃពោះ​។​

ប្រភព៖ WakeMed អត្ថបទដោយ៖ សុលក្ខិណា

អត្ថបទពេញនិយម