ក្រោយពេលបៅទឹកដោះ ម៉ាក់ៗត្រូវធ្វើបែបណា ដើម្បីជៀសវាងកុំឱ្យទារកក្អែរ ឬក្អួត

  • 2023-07-17 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុខភាពទារក៖ ទារកអាយុក្រោម ៦ខែ បើម្ដាយបំបៅដោះច្រើន នោះទារកនឹងឆ្អែតខ្លាំង ហើយមានអាការៈក្អួត ឬក្អែចេញមកវិញ។ នេះជាមិនមែនសញ្ញាព្រួយបារម្ភនោះទេ គឺគ្រាន់តែជាទម្លាប់ធម្មតាដែលទារកបៅទឹកដោះច្រើនពេក ទើបក្អែចេញមកក្រៅវិញ ដែលបង្កជាការរំខានបន្តិចបន្តួច។

បើទោះបីជា ទារកមិនអាចប្រាប់ឱ្យប៉ាម៉ាក់ដឹងថា ខ្លួនគេបៅដៅឆ្អែតក៏ដោយ តែអ្នកម្ដាយ ឬអាណព្យាបាលគ្រប់រូបអាចដឹងបាន ក្នុង​រយៈ​ពេល​ចន្លោះ​ពី ១០ ទៅ ១៥ នាទី គឺទារកអាចបៅទឹកដោះឆ្អែត ឬគ្រប់គ្រាន់ល្មមសម្រាប់ពួកគេហើយ។ ក៏​ប៉ុន្តែ នៅ​ពេល​ណា​ទារក​យំ មាន​ន័យ​ថា វា​នៅ​ត្រូវ​ការ ឬមិនទាន់ឆ្អែត។ ឬបភសុខសុខឈប់ឯង ឬដកមាត់ចេញពីការបៅស្ងាត់ៗ បាន​ន័យ​ថា ទារកឆ្អែត។ ជា​ទូទៅបំបៅ ចន្លោះ ១០ នាទី​ហ្នឹង​ គឺគ្រប់ល្មម​ហើយ ចាំទារកឃ្លានចាំឲ្យមុឹមបន្តទៀត។

ដើម្បីធានាថា បរិមាណចំណុះ​ទឹក​ដោះ​គោ​គ្រប់គ្រាន់សម្រាប់កុមារក្នុងមួយថ្ងៃ គឺត្រូវយកទម្ងន់ខ្លួន​របស់​កុមារ គុណ​នឹង​ចំណុះ​ទឹក​ដោះ​គោ ១០០ មិល្លី​លីត្រ និងក្នុងមួយពេលត្រូវបៅ ១០០មីល្លីលីត្រ។ ក្នុងករណីខ្លះ កុមារ​អាច​បៅ​ញឹក​ជាង​នេះ ប្រ​សិន​បើគាត់​ត្រូវ​ការ។ ប៉ុន្តែ មិន​អាច​តិច​ជាង​ហ្នឹង​ទេ។ កាល​ណា​តិច​ជាង​ហ្នឹង ខ្វះ​មិន​អាច​រស់​បាន​ទេ។

អាហារ​មួយ​មុខ​ ដែលសំខាន់​បំផុត​សម្រាប់​កុមារ​អាយុ​ចាប់​ពេល​កើត​រហូត​ដល់​បាន ៦ ខែ គឺ​មាន​តែ​ទឹក​ដោះ​ប៉ុណ្ណោះ ព្រោះពួកគេមាន​ក្រពះ​នៅ​ខ្ចីណាស់។

ករណីនេះ សូមកុំ​ឱ្យ​កុមារ​បរិភោគ​បបរ​នៅ​អាយុ ២ ឬ​៣ ខែ​ទេ ព្រោះ​ខ្លួន​សារពាង្គកាយ​ និង ក្រពះ​របស់ពួកគេ ព្រមទាំងសារជាតិ​ចិញ្ចឹម​នៅ​ក្នុង​ខ្លួនកុមារ មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​កិន​កម្ទេច​អាហារ​បាន​ទេ ពីព្រោះ​អាហារ ដែល​បរិភោគ​ទៅ មាន​សារជាតិ​ច្រើន​ចេញ​មក​ជួយ​រំលាយ។ បម្រាមនេះ គឺអាច​ការពារ​កុមារកុំ​ឱ្យ​កើត​ជំងឺ​ក្រពះ​ពោះវៀនជាដើម។

សូមចំណាំផងដែរថា កុមារ​ដែល​មិន​បាន​បំបៅ​ដោយ​ដោះ ឬ​បំបៅ​មិន​គ្រប់គ្រាន់ ច្រើន​កើត​មាន​ជំងឺ​រាករូស និង​ជំងឺ​ដង្កាត់​ផ្សេងៗ ទៀត។ ផល​ប្រយោជន៍​សម្រាប់​ម្ដាយ​បំបៅ​ដោះ​កូន​វិញ គឺ​ជួយ​បន្ថយ​អត្រា​កើត​ជំងឺ​លើស​ឈាម ជំងឺ​ទឹក​នោម​ផ្អែម មាន​សារធាតុ​ខ្លាញ់​កូលេស្ទើរ៉ូល (Cholesterol) ទាប និង​មិន​សូវ​ធាត់។

ឪពុក​ម្ដាយ ឬអាណាព្យបាល ​គប្បី​ចាប់​ផ្ដើម​បញ្ចុក​អាហារ​ចម្រុះ​បន្ថែម​ដល់​កូន​ម្ដង​បន្តិចៗ នៅ​អាយុ ៦ ខែ។ កុំ​បារម្ភ​ខ្លាំង​ពេក​ពេល​កូន​មិន​ញ៉ាំ ហើយ​ក៏​មិន​ត្រូវ​បង្ខំ​កូន​ដែរ។ ព្យាយាម​បញ្ចុក​អាហារ​កូន ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃ​នៅ​ចន្លោះ​អាយុ​ពី ៦ ទៅ ៨ ខែ។ ការ​ផ្ដល់​អាហារ​បន្ថែមនេះ នាំ​ឱ្យ​កុមារ​ឆាប់​ចម្រើន​លូតលាស់ ទាំង​រាងកាយ និង​បញ្ញា​ស្មារតី នៅពេលមានអាយុចាប់ពី ៦ខែឡើងទៅ៕

ប្រភព៖ មន្ទីរពេទ្តកាល់មែ៉ត្រ

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម