អត់ចង់ស្លៀកឈុតប្រពៃណីទៅវត្ត អាចមើលម៉ូដអាវស-សំពត់ធម្មតានេះក៏បានទៅវត្តចូលឆ្នាំ!

  • 2023-04-10 02:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងមួយឆ្នាំៗពិតជាលឿនណាស់ សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងឈានចូលដល់ថ្ងៃចូលឆ្នាំប្រពៃណីខ្មែរហើយ។ ជាការពិតណាស់ ប្រជាជនខ្មែរនិយមស្លៀកសំលៀកបំពាក់ប្រពៃណីជាតិសម្រាប់ក្នុងឱកាសបុណ្យជាតិរួមមានបុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌ ជាដើម។ ប៉ុន្តែអាចប្តូរមកជាការស្លៀកពាក់បែប សំពត់បត់ សារ៉ូ ធម្មតាៗ ជាមួយអាវស រួមជាមួយនឹងកន្សែងព័ទ្ធឈាង មើលមកពិតជាស្រស់ស្អាតខ្លាំងសម្រាប់សុភាពនារីគ្រប់រូប។ សូម​ណែនាំ​ម៉ូដ​អាវ​ស​ និង​សំពត់​ធម្មតា ដែល​អាច​ស្លៀកពាក់​ទៅ​វត្តវ៉ា​នា​ឱកាស​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំ​ធំ​បាន មើល​ទៅ​សាមញ្ញ​ និង​ថ្លៃថ្នូរ​មិន​ចាញ់​ឈុត​ប្រពៃណី​អាវ​ប៉ាក់ និង​សំពត់​បត់​ជា​ហូល​ផាមួង​ឡើយ។ ប៉ុន្មាន​ម៉ូដ​ខាងក្រោម​នេះ ជា​ម៉ូដ​អាវ​ស និង​សំពត់​ពណ៌​ខ្មៅ និង​ពណ៌​ផ្សេង​ៗ​ដែល​មិន​ឆើតឆាយ​ សមរម្យ​​សម្រាប់​ទៅ​វត្ត។

ទៅ​វត្ត​ធ្វើ​បុណ្យ​មិន​សំខាន់​លើ​សម្លៀកបំពាក់​ឡើយ អ្វី​ដែល​សំខាន់​គឺ​ចិត្ត​ជ្រះថ្លា និង​រៀបចំ​ខ្លួន​ឲ្យ​បាន​​ស័ក្ដិសម​តាម​កាលៈទេសៈ បើ​ទោះ​ជា​អាវ​ស​មែន​ តែ​មិនមែន​ម៉ូដ​សិចស៊ី​​ឡើយ។ កញ្ញា ចែករំលែកអ្នកទំាអអស់គ្ន ក្រៅ​ពី​ទៅ​វត្ត​ម៉ូដ​ទាំង​នោះ​អាច​ ពាក់​ទៅ​ដើរ​លេង​តែម្ដង ប្រសិនបើ​អ្ន​ក​ទៅ​វត្ត​ឆ្ងាយ ហើយ​ខ្ជិល​ប្ដូរ​ខោអាវ​ថ្មី។ ចង់​ដឹង​ថា​ម៉ូដ​ទាំង​នោះ​ស្រស់​ស្អាត​ប៉ុណ្ណា តោះ​ទៅ​មើល​ទាំងអស់​គ្នា៖​​​​

រូបភាព៖ Pinterest

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម