តិចនិច ចំណេះដឹងក្នុងការបង្រៀនក្មេងៗឱ្យចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនតាំងពីក្មេងវ័យ

  • 2023-03-24 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សេចក្តីប្រាថ្នារបស់ប៉ាម៉ាក់ទាំងអស់ គឺចង់ឃើញកូនៗ ទទួលបាន ភាពជោគជ័យ ក្នុងជីវិត។ នៅពេលដែលពួកគាត់ធំដឹងក្តីឡើង “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ” គឺពិតជាជំនាញដ៏សំខាន់មួយនៃជីវិត ដែលកូនៗ របស់ប៉ាម៉ាក់ត្រូវតែចេះ ជាចាំបាច់បំផុត មិនថានាថ្ងៃអនាគតកូនៗរបស់ប៉ាម៉ាក់ចាប់យកអាជីពអ្វីនោះឡើយ។

ប៉ាម៉ាក់សម័យថ្មីរបស់ Sabay នឹងនាំអារម្មណ៍ប៉ាម៉ាក់ ងាកមកចាប់អារម្មណ៍ក្នុងប្រធានបទ ជំនួយដល់ការអប់រំបុត្រធីតារបស់ប៉ាម៉ាក់ ទាក់ទងនឹងការគ្រប់គ្រងលុយ៖

១-យល់ដឹងពីការចំណាយ តើធ្វើយ៉ាងណាឲ្យត្រូវខ្ទង់ នឹងចំណូល ២-ចេះប្រៀបធៀបតម្រូវការទិញ និងតម្រូវចាំបាច់ត្រូវប្រើមួយណាមានប្រយោជន៍គួរចំណាយ ៣-ចេះពីរបៀបសន្សំ សំចៃ និងការគ្រប់គ្រងហិរញ្ញវត្ថុ និងលុយផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវ ៤-ស្គាល់ពីប្រភពចំណូល និងស្វែងយល់ពីការវិនិយោគ រួមនឹងហានិភ័យពីការវិនិតោគផងដែរ។

ការណែនាំជំនាញ និងចំណេះដឹងផ្នែក ហិរញ្ញវត្ថុដល់កុមារ តាំងពីក្មេងវ័យ ពិតជាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់ក្មេងៗ ឬបុត្រធីតាជាទីស្រលាញ់របស់ប៉ាម៉ាក់។ ព្រោះ លុយកាក ជារឿងសំខាន់ បើកាលណាគ្រប់គ្រងមិនបានល្អ និងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ សម្រាប់ខ្លួនឯង ក៏ដូចជាក្រុមគ្រួសារ នឹងប៉ះពាល់ដល់ការវិនិយោគ ដែលខ្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

ពិសេស តើប៉ាម៉ាក់មានបង្រៀនកូនៗ ពីរបៀបចាយលុយហើយ ឬនៅ? តើកូនរបស់ប៉ាម៉ាក់ស្គាល់ពីតម្លៃ នៃលុយ ដែរឬទេ? តើគួរបង្រៀនកូនពីរបៀបចាយលុយ ចាប់ពីអាយុ ប៉ុន្មានដែរ? ​សំណួរ ទាំងអស់នេះ ប៉ាម៉ាក់ទំាងអស់កំពុងស្វែងរកចម្លើយ មួយដ៏ត្រឹមត្រូវតើមែនទេ? ស្រាយចម្ងល់នូវចម្លើយ ទំាងអស់នេះសម្រាប់ប៉ាម៉ាក់ នៅក្នុងកម្មវិធី ប៉ាម៉ាក់សម័យថ្មី នឹងលើកប្រធានបទល្អៗ​ បន្តបន្ទាប់នៅក្នុងអត្ថបទល្អៗ និងវិដេអូចែករំលែកវិធីសាស្ត្រសម្រាប់ប៉ាម៉ាក់ ទាក់ទងនឹងការអប់រំកូនៗ ទាំងផ្លូវកាយ ផ្លូវចិត្ត ចំណេះដឹងថ្មីៗទាន់សម័យកាល ដែលមានបទពិសោធ លើកមកបង្ហាញប៉ាម៉ាក់ពីគន្លឹះល្អៗពិសេសផ្នែកគ្រប់គ្រងលុយ និងយល់ដឹងពីផ្នែកហិរញ្ញវត្ថុតាំងពីកុមារភាព ដើម្បីភាពជោគជ័យរបស់កូនៗ របស់លោកអ្នកនាថ្ងៃអនាគត។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម