តិចនិចទាំង ៦បង្ហាញថា ប៉ាម៉ាក់បង្រៀនកូនៗបានល្អនឹងជាមនុស្សមានអត្តចរិតគួរឱ្យគោរព

  • 2023-03-23 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សេចក្ដីគោរព ការឱ្យតម្លៃ និងការផ្ដល់កិត្តិយសពីសំណាក់មនុស្សជុំវិញខ្លួន គឺជាគុណតម្លៃមួយដ៏ថ្លៃថ្លា ដែលមនុស្សគ្រប់គ្នាតែងប្រាថ្នាចង់បាន។ ដើម្បីប៉ាម៉ាក់ទទួលបានគុណតម្លៃទាំងនេះ គឺមិនពិបាកនោះទេ ប៉ុន្តែក៏មិនមែនជារឿងងាយនោះដែរ ព្រោះវាអាស្រ័យលើអត្តចរិតរបស់កុមារម្នាក់ៗដែលប៉ាម៉ាក់ផ្ទាល់ចូលរួមសាងពួកគាត់តាំងពីថ្ងៃដំបូងដែលគាត់ចាប់ផ្តើមរៀនសូត្រពីប៉ាម៉ាក់នឹងមនុស្សជុំវិញខ្លួនគាត់សណ្តាប់ធ្នាប់ វិន័យ និងទំនួលខុសត្រូវក៏ជារឿងសំខាន់។

ប៉ាម៉ាក់សម័យថ្មីចែករំលែកវិធីៃាស្ត្រខាងក្រោមនេះ គឺជាសញ្ញាទាំង ៦ដែលបញ្ហាញថា ម៉ាក់បង្រៀនកូនៗបានល្អនឹងជាមនុស្សមានអត្តចរិតគួរឱ្យគោរព៖

១. គួរឱ្យទុកចិត្ត៖ ប៉ាម៉ាក់ត្រូវយល់ឲ្យបានច្បាស់ ក្រៅពីបង្រៀនពួកគាត់ឲ្យគោរពពាក្យសន្យាក៏ត្រូវឲ្យកូនៗជាមនុស្សដែលគួរឱ្យទុកចិត្តបានផងដែរ ព្រោះធ្វើជាក្មេងដែលមានភាពស្មោះត្រង់ ដែលតែងតែនិយាយពាក្យពិត គឺជារឿងល្អ។ លើសពីនេះ នៅពេលពួកគេអាចចាប់ផ្តើមដឹងលឺពីអាថ៌កំបាំងរបស់គ្រួសារ មិត្តភក្តិ ឬអ្នកជុំវិញខ្លួន។ ក្មេងខ្លួនឯងនឹងមិនយកទៅនិយាយផ្ដេសផ្ដាសនោះទេ ព្រោះពួកគាត់ដឹងថា វាមិនមែនជារឿងគួរនិយាយ។ ជាពិសេស ពេលពួកគេធំឡើងពួកគេ ក៏មិនដែលចេះនិយាយកុហក ឬបោកប្រាស់នៅពេលមានទំនាក់ទំនងជាមួយនរណាម្នាក់នោះដែរ។

២. គោរពពាក្យសន្យា៖ ការគោរពពាក្យសន្យាពិតជាមានសារៈសំខាន់ណាស់មុនថាចំពោះកូនក្មេងឬមនុស្សធំ ព្រោះវាជាផ្នែកមួយដែលធ្វើឱ្យក្មេងៗក្លាយជាមនុស្សមានតម្លៃនាថ្ងៃអនាគតទៅប្រាស្រ័យទាក់ទងការងារជាមួយអ្នកដទៃ។ សូម្បីសុភាសិតខ្មែរយើងក៏បានលើកឡើងផងដែរថា «មនុស្សគេឲ្យយកសម្ដី ដំរីគេយកភ្លុក» ហេតុនេះរាល់ពាក្យសម្ដី ឬពាក្យសន្យារបស់ប៉ាម៉ាក់ អ្នកណាម្នាក់ឬកូនៗគឺពិតជាមានតម្លៃខ្លាំងណាស់។ ដូច្នេះហើយ ទើបមនុស្សដែលនិយាយហើយធ្វើ តែងតែទទួលបានការគោរព និងឱ្យតម្លៃពីអ្នកដទៃជានិច្ច។

៣. ចេះដាក់ខ្លួន៖ ជានិច្ចជាកាល ប៉ាម៉ាក់ច្បាស់ជាមិនដែលគិតថា ខ្លួនឯង ឬកូនៗរបស់ប៉ាម៉ាក់ជាមនុស្សមានសមត្ថភាពខ្ពស់ជាងអ្នកដទៃនោះទេ ទោះជាកូនៗរបស់ប៉ាម៉ាក់ជាមនុស្សពូកែយ៉ាងណាក៏ដោយ។ តែតាមការសង្កេតកូនៗគឺតែងតែមានស្មារតីរៀនសូត្រមានភាពខ្លាំងជាមិត្តភក្តិ។ ហើយតែងមិនដែលមានគំនិតចង់អួតអាង ឬនិយាយអ្វីបង្អាប់អ្នកដទៃ តែបែរជាមានគំនិតចែករំលែកនឹងជួយបង្ហាត់បង្រៀនមិត្តភក្តិថែមទៀតផង។ ចំណុចនេះបានធ្វើឱ្យមនុស្សជុំវិញខ្លួនគោរពស្រឡាញ់ ដោយគ្មានលក្ខខណ្ឌ។

៤. ចេះយកអាសារអ្នកដទៃ៖ ការបង្រៀនកូនៗនៅពេលឃើញអ្នកដទៃមានទុក្ខលំបាក ឬជួបបញ្ហា មិនគួរឈរនៅស្ងៀមមិនជួយនោះទេ ព្រោះមានអារម្មណ៍ថាមិនគប្បី។ ការចេះយកអាសារមិត្តភក្តិ ឬអ្នកជុំវិញជាទម្លាប់ល្អសម្រាប់ក្មេងដូចគ្នា តែក៏ត្រូេះធ្វើតាមលក្ខខណ្ឌ័លទ្ធិភាព និងសមត្ថភាពអាចទៅបាន។ ចំណុចនេះវាហាក់ដូចជាអ្នកបង្រៀនកូនៗ ឲ្យចេះបរិច្ចាគ និងធ្វើសប្បុរសដែរ។ ប្រសិនបើអាចជួបគេបាន នឹងធ្វើភ្លាម ដោយសារអ្នកយល់ថា ពិភពលោកនឹងក្លាយជាទីកន្លែងដែលគួរឱ្យចង់រស់នៅ ពេលដែលមនុស្សគ្រប់គ្នាចេះជួយគ្នាទៅវិញទៅមក។

៥. ចេះគោរព និងឱ្យតម្លៃអ្នកដទៃ៖ ប៉ាម៉ាក់បង្រៀនហើយព្យាយាមពន្យល់ កូនៗរបស់អ្នកពីចំណុចដែលមិនចេះប្រកាន់ខ្លួន ចេះគោរព និងឱ្យតម្លៃអ្នកដទៃដូចៗគ្នា មិនថាគេជាជនជាតិអ្វី ភេទអ្វី កាន់សាសនា អីនោះទេ។ ការដែលប្រាប់កូនឲ្យចេះសម្របខ្លួនទៅនឹងភាពចម្រុះ និងមានគោលគំនិតចូលចិត្តស្វែងយល់ពីវប្បធម៌ផ្សេងៗរបស់អ្នកដទៃដើម្បីរៀនទម្លាប់ខ្លួនក្នុងការរៀនសូត្រឲ្យតម្លៃចំពោះអ្វីដែលអ្នកមាននឹងអ្នកដទៃមានហើយមិនបាននាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ណាមួយក្នុងសង្គម។

៦. មិនស្ទាក់ស្ទើរទទួលកំហុស៖ ធ្វើរឿងបានគ្រប់យ៉ាងហើយ តែអ្វីដែលមិនភ្លេចប៉ាម៉ាក់គួរតែប្រាប់កូនៗនូវចំណុច លម្អជីវិត នឹងគ្រប់គ្រងការគិតពិចារណាថា គ្មាននរណាម្នាក់ល្អឥតខ្ចោះ ឬពូកែគ្រប់រឿងនោះទេ គ្រប់គ្នាតែងតែបង្កើតកំហុស។ គ្រាន់តែបើអចេតនា ជារឿងល្អបំផុតអាចកែប្រែបញ្ហាបាននៅពេលដឹងពីធ្វើដែលបានធ្វើពិតជាមានកំហុស។ ប៉ុន្តែក៏មិនមែនជារឿងងាយស្រួលទេ ក្នុងការទទួលកំហុសខ្លួនឯង ព្រោះទង្វើនេះធ្វើឱ្យយើងមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សមិនឆ្លាត ឬក៏ខ្លាចមានបញ្ហា។ យ៉ាងណាមិញ ប៉ាម៉ាលើកទឹកចិត្តកូនៗ ត្រូវហ៊ានប្រឈមមុខនឹងការពិត និងមិនស្ទាក់ស្ទើរក្នុងការទទួលកំហុសន ហើយចំណុចនេះក៏ធ្វើឱ្យអ្នកដទៃកោតសរសើរកូនអ្នកទៅវិញទេ។

សរុបមក អត្តចរិតគឺពិតជាសំខាន់ណាស់ក្នុងការរស់នៅក្នុងសង្គម​ ការសិក្សា និងបំពេញការងារប្រចាំថ្ងៃ វាអាចធ្វើឱ្យកូនៗរបស់ប៉ាម៉ាក់ក្លាយជាមនុស្សមានតម្លៃ និងទទួលបានការគោរពពីអ្នកដទៃ ប៉ុន្តែក៏អាចធ្វើឱ្យបាត់បង់តម្លៃដូចគ្នាដែរ ។ យ៉ាងណាមិញ ប្រសិនបើអ្នកបានបង្ហាត់បង្រៀនកូនៗឲ្យមានទាំង ៦ចំណុចខាងលើក្នុងខ្លួន មានន័យថា អ្នកបានបង្កើតគុណតម្លៃ កិត្តិយស និងកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯង នឹងកូនៗចូលរួមក្នុងសង្គមនាថ្ងៃអនាគតបានល្អរួចទៅហើយ៕

ប្រភព៖ ទន្តបណ្ឌិត យូស ចាន់ថូ ឯកទេសធ្មេញកុមារ នៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម