ប៊ី សុធារី បង្ហាញឈុតតំណាងជាតិពោរពេញដោយអត្ថន័យក្នុងការប្រកួតទាក់ចិត្តអ្នកគាំទ្រខ្លាំង

  • 2023-02-16 08:35:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កញ្ញា ប៊ី សុធារី ជាមួយនឹងការបង្ហាញឈុតសម្លៀកបំពាក់ តំណាងជាតិ ឈ្មោះ " Peacock" ប្រកួតក្នុងកម្មវិធី Miss Charm international 2023 ដែលប្រារព្ធឡើងនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់តាំងពីថ្ងៃទី០៣ ដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ជាក់ស្តែង ការបង្ហាញរបស់កញ្ញា ប៊ី សុធារី គ្រងនៅឈុត តំណាងជាតិ ឈ្មោះ " Peacock ឬទេពក្ងោក" ពិតជាទាក់ចិត្តអ្នកគាំទ្រខ្លាំង។ ដែលអាចនិយាយបានថាជាសេ្តចសត្វស្លាបដែលមានរូបឆោមដ៏អស្ចារ្យ នេះពិតជាស្រស់ស្អាតមែនទែន ជាមោទនភាពសម្រាប់ប្រទេស កម្ពុជាដែលកញ្ញា ជា Miss Charm តំណាងប្រទេសកម្ពុជា ចូលរួមក្នុងការប្រកួតនៅលើទឹកដីប្រទេសវៀតណាមផងដែរ។

សម្រាប់អត្ថន័យសំលៀកបំពាក់ដ៏ស្រស់ស្អាតនេះត្រូវបានបំផុសគំនិតដោយសត្វដ៏អស្ចារ្យមួយដែលមានឈ្មោះថាក្ងោក។ សត្វក្ងោកជាសត្វដែលល្បីឈ្មោះតំណាងឱ្យភាពបរិសុទ្ធ ជាសត្វតំណាងឱ្យអំណាចនៃមហាក្សត្រីដ៏ខ្លាំងពូកែដែលពោរពេញដោយថាមពល កម្លាំង ទំនុកចិត្ត និងទេវៈ។ ក្ងោកក៏ជាសត្វមួយប្រភេទដែលតំណាងឱ្យខេត្តប៉ៃលិន ដែលជាខេត្តរបស់ប្រទេសកម្ពុជាផងដែរ។

ដោយហេតុនេះហើយ ទើបក្នុងសម័យបុរាណខ្មែរយើង បានបង្កើតរបាំប្រពៃណីជាច្រើន ដែលទាក់ទងនឹងសត្វស្លាបដ៏ប្រណិតរបស់យើង ដោយផ្អែកលើការពិតដែលថា ក្ងោកមានរោមដ៏ស្រស់ស្អាតបំផុតក្នុងចំណោមសត្វទាំងអស់។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម