ខ្ជិលចេញក្រៅ យាយៗសុំទានតាម Tik Tok នៅឥណ្ឌូណេស៊ី
- 2023-02-10 02:35:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ជិលចេញក្រៅ យាយៗសុំទានតាម Tik Tok នៅឥណ្ឌូណេស៊ី
រដ្ឋាភិបាលឥណ្ឌូណេស៊ីត្រូវរៀបចំឡើងវិញ ក្រោយក្រុមមនុស្សចាស់ចាប់ផ្ដើមឡាយតាម Tik Tok ដើម្បីសុំលុយ។ កាលពីថ្ងៃទី ៧ ខែកុម្ភៈកន្លងទៅនេះ បណ្ដាញព័ត៌មាន Mirror បានរាយការណ៍ថា រដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ីត្រូវចាប់ដៃចូលអន្តរាគមន៍ក្រោយពេលមនុស្សចាស់កាន់តែច្រើនបានប្រើប្រាស់បណ្ដាញសង្គម Tik Tok ដើម្បីសុំទាន។
ជាក់ស្ដែងរាល់ពេលឡាយលើបណ្ដាញសង្គមខាងលើម្ដងៗ យាយៗទទួលបានអ្នកទស្សនា១០០០នាក់ និងគេជូនអំណោយជាកាដូរលើបណ្ដាញសង្គមនេះផ្ទាល់។ ដើមឡើយមានតែយាយប៉ុន្មាននាក់ រកលុយតាមវិធីនេះ តែនៅពេលនេះចំនួនមនុស្សធ្វើកាតន់តែច្រើនឡើងកាន់តែច្រើន ទើបធ្វើឲ្យសមត្ថកិច្ចក្នុងតំបន់ព្រួយបារម្ភជាខ្លាំង។
តាមនោះដែរ អជ្ញាធរចាប់ផ្ដើមលុបគណនីរបស់លោកយាយទាំងនេះ និងហាមសកម្មភាពខាងលើដាច់ខាត។ នៅពេលឆ្លើយតបនឹងសមត្ថកិច្ច លោកយាយភាគច្រើនបានឆ្លើយថា ដោយសារតែខ្លួនក្រពេកទើបធ្វើបែបនេះដើម្បីរកលុយ៕
ប្រែសម្រួល៖ Caramel