គន្លឹះ៤យ៉ាង លើកទឹកចិត្តខ្លនឯង ឲ្យងើបចេញពីបញ្ហាស្មុគស្មាញ

  • 2023-01-24 03:52:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សក្នុងពិភពលោកតែងតែជួបប្រទះនូវការបាក់ទឹកចិត្តជាច្រើនលើកជាច្រើនសានៅក្នុងជីវិត តែអ្វីដែលសំខាន់នោះគឺថាតើអ្នកអាចងើបចេញពីស្ថានការណ៍នោះបានដែរ ឬមួយក៏អត់ទេ។ ចម្លើយប្រាកដមួយគឺ អ្នកក៏ត្រូវតែមានការតស៊ូនឹងអត់ធន់ខ្ពស់ខ្លាំងផងដែរ ទើបអ្នកអាចធ្វើវាបានសម្រេចហើយញែកខ្លួងឯងចេញពីបញ្ហាបាន។

កញ្ញាចែករំលែកគន្លឹះក៏ដូចជាវិធីសាស្ត្រ ៤យ៉ាង ខាងក្រោមដើម្បីអាចជួយអ្នកទាំំងអស់គ្នាអាចលើកទឹកចិត្តខ្លួនឯងបាន ហើយអាចងើបផុតពីបញ្ហាស្មុគស្មាញក្នុងជីវិត និងការងារបានជោគជ័យ ធូរស្រាលជាមុន៖

១. ស្គាល់ពីខ្លួនឯង ៖ កន្លែងនេះសំខាន់បំផុត ព្រោះមានមនុស្សភាគច្រើនមានបញ្ហានៅក្នុងជីវិតច្រើន ដោយសារតែមិនដឹងថាខ្លួនឯងអ្នកណា មិនពីណា ហើយចង់ធ្វើអ្វីឲ្យពិតប្រាកដ អ្នកខ្លះទៀតថែមទាំងមិនដឹងថាក្ដីសុខរបស់ខ្លួនឯងជាអ្វីថែមទៀតផង ដែលនេះគឺជាមូលហេតុមួយដែលធ្វើឲ្យអ្នកនឹងយល់ថាតើអ្វីដែលអ្នកកំពុងតែធ្វើនេះដើម្បីអ្វី ហើយដើម្បីអ្នកណានោះទេ? ខណៈដែលអ្នកនៅតែរកចម្លើយមិនទាន់ឃើញ នោះអ្នកនឹងមិនងាយទទួលបាននូវភាពជោគជ័យនោះទេនៅក្នុងជីវិតរបស់អ្នក។

២. ដាក់គោលដៅដ៏ច្បាស់លាស់ប្រាកដមួយ ៖ គួរតែរៀនកំណត់គោលដៅដ៏ច្បាស់លាស់មួយជាក់លាក់សម្រាប់ខ្លួនឯងថាអ្នកចង់ធ្វើអ្វី ឬចង់បានអ្វីឲ្យពិតប្រាកដ។ មិនថាតែជារឿងកំបិកកំប៉ុក ហើយអ្នកចាប់ផ្ដើមធ្វើវាទៅ ចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនរបស់អ្នកបន្តិចម្តៗ ឲ្យល្អជាងមុនទៅ ហើយអ្នកក៏អាចចាប់ផ្ដើមធ្វើនៅរឿងអ្នកកំណត់នោះឲ្យទៅជាទម្លាប់ជាប្រចាំក្នុងការចាប់ផ្តើមធ្វើដែរទៅ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកសម្រេចបាននូវគោលបំណងដែលអ្នកប៉ងនោះនឹងសម្រេចដល់គោលដៅដោយការខំប្រឹងប្រែងរបស់អ្នក។

៣. គិតថាហេតុអ្វីបានជាចាប់ផ្ដើមធ្វើអ្វីដែលកំពុងធ្វើ ៖ ចំណុចមួយនេះមានប្រសិទ្ធភាពបំផុតជាពិសេសនៅពេលដែលអ្នកចង់បោះបង់ចោលនូវអ្វីដែលកំពុងតែធ្វើ គួរសាករៀនតេសសួរខ្លួនឯងថាហេតុអ្វីបានជាអ្នកចាប់ផ្ដើមវានៅពេលដំបូងតាំងពីកន្លងមក?ហើយហេតុអ្វីក៏ចង់បោះបង់ទៅវិញ ដកគម្លាតបន្តិចរួចផ្ទៀងផ្ទាត់មើលចម្ងាយផ្លូវវាពិតជាឆ្ងាយណាស់ហើយទម្រាំដើរមកដល់ពេលនេះ គួរបន្តធ្វើបន្តទៀតតហូតបញ្ចប់វា តែមិនគួរប្រើពាក្តបញ្ឈប់នោះឡើយ។ ព្រោះ សំនួរមួយនេះពិតជាអាចធ្វើឲ្យអ្នកមានកម្លាំងចិត្តមកវិញបានយ៉ាងឆាប់រហ័សផងដែរ ហើយអាចនឹងមិនបោះបង់ចាប់ឱកាសសារជាថ្មីនៅអ្វីដែលខ្លួនមាននឹងចង់ទៅឲ្យដល់គោលដៅនាថ្ងៃអនាគត។

៤. បង្កើតទម្លាប់ជោគជ័យ ៖ ពាក្យនេះសាមញ្ញ តែដឹងថាវាពិបាកធ្វើឲ្យបានសម្រេច អ្នកនឹងទទួលបាននូវភាពជោគជ័យ ឬបរាជ័យគឺអាស្រ័យនៅលើទម្លាប់របស់អ្នកនេះហើយចងចាំទុកដាស់តឿនខ្លួនអ្នកជាប្រចាំក្នុងជីវិត។ អ្នកគួរតែចាប់ផ្ដើមគិតថា អ្នកមានទម្លាប់មិនល្អអ្វីខ្លះ ហើយទម្លាប់ទាំងអស់អាចផ្ដល់នូវផលប៉ះពាល់អវិជ្ជមានទៅដល់គោលដៅរបស់អ្នកដែរឬទេ? ហើយបើសិនជាវាមានផលប៉ះពាល់មែន អ្នកគួរតែផ្លាស់ប្ដូរទម្លាប់របស់អ្នកក្នុងពេលឥឡូវនេះតែម្ដងទៅ ដោយមិនបាច់ចាំពេលនេះពេលនោះទេ។ ព្រោះការដាក់គោលដៅជោគជ័យគ្មានពាក្យថាចាំស្អែកនោះដែរ ធ្វើថ្ងៃនេះនឹងអាចកែប្រែលទ្ធផលនៅថ្ងៃអនាគត បរាជ័យជាមេរៀនក្រោកឈរដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន ជោគជ័យគឺស្ថិតនៅលើការហ៊ានផ្លាសប្តូររបស់អ្នកតែម្នាកគត់ ពិសេសងអនាគតរបស់អ្នកគឺក្នុងដៃអ្នកជាអ្នកសម្រេចតែម្នាក់ប៉ុណ្នោះ។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម