គន្លឹះហុងស៊ុយសែនយកហេង និងរបស់ហាមសម្រាប់ថ្ងៃចូលឆ្នាំចិន ក្នុងឆ្នាំ ២០២៣

  • 2023-01-19 03:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់អ្នកចង់បានហេង នឹងលាភសំណាងចូលច្រើនពិតជាមិនខុសបំណងទេសម្រាប់ថ្ងៃសែនចូលឆ្នាំចិន ចូលឆ្នាំ “ថោះ” ឆ្នាំ២០២៣។ កញ្ញា ចែករំលែកវិធីសែនយកហេង សម្រាប់អ្នកដែលជាប់ខ្សែស្រឡាយចិន ឬខ្មែរកាត់ចិនដែលមានជំនឿ ទៅលើហុងស៊ុយ នឹង ការកាត់ឆុងជាដើមខាងក្រោម ៖

បើយោងតាមប្រភព ហុងស៊ុយបែបវិទ្យាសាស្ត្រ របស់ អ្នកគ្រូ ម៉ាស្ទ័រ ណាលី បានលើកឡើងថា៖ ឆ្នាំំនេះសម្រាប់ថ្ងៃចូលឆ្នាំថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣ គឺចំតារាសាស្ត្រលេខ ៤ ចរចូលកណ្តាលផ្ទះ ជាតារាសាស្ត្រធាតុឈើ ផងដែរ។

១. សម្រាប់អត្ថន័យរបស់តារាសាស្ត្រលេខ ៤ ធាតុឈើ (ចរចូលកណ្តាលផ្ទះ គឺ៖

  • ទាក់ទងនឹងស្នេហ៍មុខ
  • ទាក់ទងនឹងការងារ រីកចម្រើន (ឡើងតំណែង ឡើងប្រាក់ខែ)
  • ទាក់ទងការមានសុខភាពល្អ
  • ទាក់ទងនឹងសតិ បញ្ញាស្មារតី

២. សម្រាប់ទិសហេង ចំថ្ងៃចូលឆ្នាំចិន គឺទិសខាងត្បូង។

៣. សម្រាប់ ការជៀសវាង នឹងហាម ចំពេលថ្ងៃសែនចូលឆ្នាំចិន

  • តារាសាស្ត្រលេខ ៤ ធាតុឈើ (ចរចូលកណ្តាលផ្ទះ) សម្រាប់កន្លែង ជំនាញផ្ទះ ពេលសែនហាម មិនគួរមានកាកចិន (កាកចិន ៦គ្រាប់) ឬ លោហ: នៅក្នុងកន្លែងជំនាញផ្ទះឡើយ គួរដកចេញឲ្យអស់កុំឲ្យមានពេលសែន។ ព្រោះលោហ: នឹងពិឃាតតារាសាស្ត្រលេខ ៤ ចរចូលកណ្តាលផ្ទះ ធាតុឈើ ក្នុងសម្ព័ន្ធភាពស្នេហា គ្រួសារមានរកាំរកូសនឹងគ្នា។ មួយទៀតបើតារាសាស្ត្រស្នេហ៍ប៉ះនឹហលោហ: វាប៉ះពាល់ទាំងសុខភាព សតិបញ្ហា ការគិតរបស់អ្នក ឲ្យគិតខុសប្តូរពីមនុស្សមានសុខភាពល្អមកឧស្សាហ៍ឈឺ នឹងថែមទាំងប៉ះពាល់ទាំងការរីកចម្រើនការងារ។

៤. សម្រាប់ការសែន ថ្ងៃ ២១ នាថ្ងៃចូលឆ្នាំចិន បានតែ២ របៀបប៉ុណ្នោះ៖

  • សែនបែរមុខ ទៅទិសខាងត្បូង (អាចសែនមុខផ្ទះបាន និងចំកណ្តាកផ្ទះក៏បាន)ហើយសែនបែរមុខទៅទិសខាងត្បូងដូចគ្នា រាល់ហេង និងលាភសំណាងជាច្រើននឹងហូរចូលដល់អ្នកនឹងគ្រួសារ។ -សម្រាប់អ្នកមិនចំទិសខាងត្បូង ត្រូវ សែនចំកណ្តាលផ្ទះ ល្អបំផុត តែត្រូវបែរទៅទិសខាងត្បូង។

៥. ឆ្នាំនេះពណ៌ដែលល្អ សម្រាប់ឆ្នាំ “ថោះ” គឺពណ៌ ក្រហម ពេលសែនគួរជ្រើសដើមរាសី ចំនួន ៩ដើម ដាក់តាំងអមសងខាងកន្លែងជំនាងផ្ទះ ក្នុងថូ ពណ៌ កែវថ្លាក៏បាន ថូពណ៌ខ្មៅក៏បាន ឬពណ៌ខៀវកាន់តែល្អ។ ប៉ុន្តែ កុំភ្លេច ដាក់ទឹកក្នុងថូផងដើម្បីស្រូបយកលាភសំណាងចូលកាន់ហេង ហេង ។ ពិសេសមិនត្រូវទុកឲ្យដើមរាសីប្រែពណ៌ឬងាប់ឡើយ អាចដូរទឹកចេញ ៣ថ្ងៃម្តងកាន់តែល្អសម្រាប់ហុងស៊ុយរបស់អ្នក។

៦.មុនពេលសែន ត្រូវតែសម្អាតមុខផ្ទះឲ្យស្អាត អុជទៀនពណ៌ក្រហម បើកភ្លើងបំភ្លឺ ឲ្យភ្លឺពេលសែន នឹងបើទ្វារទទួលលាភសំណាងចូលក្នុងផ្ទះ និងជីវិតរបស់អ្នក។ ពិសេស កម្រាលសម្រាប់សែន គឺពណ៌ក្រហម។ ចំណែកផ្កាអាចជ្រើសផ្កាពណ៌ ក្រហមអមបន្ថែមជាមួយដើមរាសីកាន់តែល្អ។

៧. សម្រាប់ម៉ោងសែន ក្នុងថ្ងៃ ២១ ខាងមុខនេះដែរ គឺចូលមកទទេស្អាតអត់ឆុងនឹងអ្នកណាទេ ហើយបើអ្នកមានផ្ទះបែរទៅទិសខាងត្បូង ម៉ោងសែនដែលល្អ ចាប់ពីម៉ោង ៧:៣០ ព្រឹក ដល់ម៉ោង ១១:00 ថ្ងៃត្រង់គឺជាម៉ោងហេង លាភសំណាង។ តែបើផ្ទះបែរទៅទិសផ្សេងៗដែលមិនមែនទិសខាងត្បូង ម៉ោងសែនដែលល្អ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ១១:00 ថ្ងៃត្រង់ បានល្អ ហើយសែនចំកណ្តាលផ្ទះ បែរទៅទិសខាងត្បូងតែមួយ។

៨.វិធីកែឆុង សម្រាប់កន្លែងជំនាញផ្ទះទិញយូរហើយ ឬមានស្រាប់ហើយមិនអាចដូរបាន មានជាប់កាកចិនមកជាមួយស្រាប់ពិបាកដកចេញ។ អាចយកកូនពាងតូចៗ ដាក់ទឹក សងខាង ឬអាចលាយជាមួយដើមរាសីក៏បានកាន់តែល្អ។ តែបើករណី: ជំនាញផ្ទះទើបទិញថ្មី គឺហាមដាច់ខាត មានកាកចិន ឬដាក់បន្ថែមកាកចិនក្នុងនោះ ត្រូវដកចេញភ្លាមៗប្រយ័ត្នស៊យ។

បញ្ជាក់ អ្វីដែលបើរៀបរាប់ខាងលើអស្រ័យលើជំនឿរបស់បុគ្គលម្នាក់ៗ តែសូមជឿដោយការពិចារណា តាមការគួរ និងមិនងប់ងល់ពេកដែរ។

ប្រភព: ហុងស៊ុយបែបវិទ្យាសាស្ត្រ របស់ អ្នកគ្រូ ម៉ាស្ទ័រ ណាលី

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម