បុរស​មាន​កូន​១០២​នាក់ ស្នើ​ឲ្យ​ប្រពន្ធ​ទី ១២ ប្រើ​ថ្នាំ​ពន្យារ​កំណើត ព្រោះ​អត់​ចាំ​ឈ្មោះ​កូន

  • 2023-01-05 09:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ខ្វះ​លទ្ធភាព​ចិញ្ចឹម​កូន បុរស​ជនជាតិ Uganda បាន​ស្នើរ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ជំនួយ និង​ឲ្យ​ប្រពន្ធ​ទី​១២ ប្រើ​ថ្នាំ​​ពន្យារ​កំណើត​ដើម្បី​កុំ​ឲ្យ​មាន​កូន​តទៅ​ទៀត ខណៈ​រាល់ថ្ងៃ​លោក​មិនចាំ​ឈ្មោះ​កូន​អស់​ផង។

កាល​ពី​ថ្ងៃ​ទី ៤ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Mirror បាន​រាយការណ៍​ថា បុរស​ម្នាក់​​ឈ្មោះ Musa hasahya ​មក​ពី​ប្រទេស​ Uganda បាន​ស្នើរ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ជួយ​ជា​ថវិកា​ដើម្បី​ទំនុក​បម្រុង​ឲ្យ​គ្រួសារ​លោក​មាន​កូន​ចំនួន​ដល់ ១០២​នាក់​។ មូលហេតុ​ គឺ​ដោយ​សារ​មក​ពី​តម្លៃ​ទំនិញ​ឡើង​ថ្លៃ តែ​ចំណូល​គ្រួសារ​របស់​លោក​នៅ​ដដែល មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​ប្រពន្ធ​កូន​ឡើយ។

បុរស​វ័យ ៦៧​ឆ្នាំ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រពន្ធ​ទាំង​១២​នាក់​របស់​លោក រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ តែ​គ្មាន​ជម្លោះ​អ្វី​ឡើយ។ មូលហេតុ​ដែល​លោក​ឲ្យ​ប្រពន្ធ​ទាំង​១២​នៅ​ជាមួយ​គ្នា គឺ​លោក​ខ្លាច​ប្រពន្ធ​ទាំង​អស់​ទៅ​មាន​បុរស​ថ្មី។ លោក​ក៏​បន្ថែម​ដែរ​ថា លោក​អាច​ចាំ​មុខ​កូន​២​បាន តែ​លោក​មិន​អាច​ចាំ​ឈ្មោះ​កូន​ៗ​បាន​នោះ​ទេ។

ដោយ​សារ​តែ​អស់​លទ្ធភាព​ចិញ្ចឹម​កូន ទើ​បលោក​ឲ្យ​ប្រពន្ធ​ទី​១២​របស់​ខ្លួន​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ដើម្បី​កុំ​ឲ្យ​មាន​កូន​ត​ទៅ​ទៀត។ គ្រួសារ​របស់​លោក​ធ្លាប់​ជា​អ្នក​មាន​លុយ​ ទើប​លោក​រៀបការ​នឹង​នារី​ច្រើន​ដូច​នេះ៕

ប្រែ​សម្រួល៖ Caramel

ប្រភព៖ ngoisao ប្រែ​សម្រួល៖ ទារិកា

អត្ថបទពេញនិយម